លោក វ៉ាត់ ចំរើន ៖ ការផ្សព្វផ្សាយកីឡាអូឡាំពិកបណ្តុះស្មារតី ឲ្យយល់ពីគុណតម្លៃ នៃសម្រាប់សមត្ថភាពផ្លូវកាយ និងផ្លូវចិត្ត
ខេត្តកណ្តាល៖នាថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ក្រុមការងាររបស់ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានចុះរៀបចំកម្មវិធីអប់រំគុណតម្លៃអូឡាំពិក (Olympic Values Education Programme)លើកទី៤ និងផ្សព្វផ្សាយស្តីពីការរៀបចំព្រឹត្តិការណ៍ការប្រកួតកីឡា SEA GAMES 2023 ឆ្នាំ២០២៣ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅវិទ្យាល័យ ហ៊ុន សែន តាខ្មៅ ខេត្តកណ្តាល។
ឳកាសផ្សព្វផ្សាយស្តីពីការរៀបចំព្រឹត្តិការណ៍ការប្រកួតកីឡា SEA GAMES 2023ដោយអញ្ជើញចូលរួមពីលោក វ៉ាត់ ចំរើន រដ្ឋលេខាធិការ ក្រសួងទេសចរណ៍ និងជាអគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា លោក ពៅ វណ្ណា ប្រធានការិយាល័យកីឡារបស់មន្ទីរអប់រំកាយ និងកីឡាខេត្តកណ្តាល និងនាយកសាលា ព្រមទាំងសិស្សានុសិស្សចំនួន៥០នាក់។
លោក វ៉ាត់ ចំរើន បានមានប្រសាសន៍ថា ការផ្សព្វផ្សាយអប់រំគុណតម្លៃអូឡាំពិកផ្តោតលើយុវជន សិស្សនិស្សិតតាមគ្រឹះស្ថានសិក្សានានា យើងបានចាប់ផ្តើមការផ្សព្វផ្សាយស្មារតីកីឡាអូឡាំពិកដែលហៅថា “ឧត្តមគតិអូឡាំពិក” ការងារធ្វើកន្លងមកនោះ គឺអប់រំដល់សិស្ស និស្សិតរាប់រយរាប់ពាន់នាក់ទាំំង៤លើកនៅកន្លែងខុសៗគ្នា ដើម្បីពង្រឹងស្មារតីឲ្យយល់ពីគុណតម្លៃនៃជីវិត និងកីឡាធ្វើជាមូលដ្នានសម្រាប់សមត្ថភាពផ្លូវកាយ និងផ្លូវចិត្ត៕