ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រសួងមហាផ្ទៃគ្រង តំណែងជើងឯកតេក្វាន់ដូ “ITF”ទៀតហើយ

115

 ភ្នំពេញ៖ក្រុមអត្តពលិកក្រសួងមហាផ្ទៃដណ្តើមគ្រងតំណែងជើងឯកព្រឹត្តិការណ៍ការប្រកួតកីឡាតេក្វាន់ដូ“ITF”(International Tae

kwondo Federation)ជ្រើសរើសជើងឯកថ្នាក់ជាតិ២០២ជាមួយនឹងឈ្នះមេដាយមាសច្រើនជាងគេខណៈក្រុមអត្តពលិកសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ស្ពឺបានត្រឹមជើងឯករង ។

នេះជាការប្រកួតដែលរៀបចំដោយសហព័ន្ធកីឡាតេក្វាន់ដូ “ITF”កម្ពុជាក្រោមការប្រើប្រាស់ថវិកាឧបត្ថម្ភពីក្រសួងអប់រំយុវជន និងកីឡា។ 

លោក លោក កែវ រ៉េមី ប្រធានសហព័ន្ធកីឡា តេក្វាន់ដូ “ITF” កម្ពុជា និងអនុប្រធានសហព័ន្ធកីឡាតេក្វាន់ដូ “ITF” ពិភពលោក និងលោកអ៊ុក សិទ្ធិជាតិអគ្គនាយកនៃអគ្គនាយកដ្ឋានកីឡាបានអញ្ជើញចូលរួមក្នុងពិធីបំពាក់មេដាយដល់ជ័យលាភីក្នុងពិធីបញ្ចប់ការប្រកួតនាថ្ងៃទី២៩វិច្ឆិកា។

ក្រុមកីឡាតេក្វាន់ដូក្រសួងមហាផ្ទៃដណ្តើមមេដាយ១៤គ្រឿងរួមមានមេដាយមាស១០គ្រឿងរួមមានមេដាយប្រាក់២គ្រឿងនិងមេដាយសំរិទ្ធ២គ្រឿងក្រុមកីឡាតេក្វាន់ដូសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ស្ពឺទទួលបានមេដាយ៩គ្រឿងក្នុងនោះមេដាយមាស៥គ្រឿង មេដាយប្រាក់២គ្រឿង និងមេដាយសំរិទ្ធ២គ្រឿង ក្រុមអត្តពលិកក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុទទួលបានមេដាយ១០គ្រឿង ដោយមេដាយមាស៣គ្រឿង មេដាយប្រាក់៤គ្រឿង និងសំរិទ្ធ៣គ្រឿង និងក្រុមអត្តពលិកក្តីចាស់ទទួលបានមេដាយ៥គ្រឿង រួមមានមេដាយមាស១គ្រឿង មេដាយប្រាក់២គ្រឿង និងសំរិទ្ធ២គ្រឿង។

ចំណែកក្រុមអត្តពលិកសាលាអន្តរជាតិអេផល ខេត្តបន្ទាយមានជ័យទទួលបានមេដាយ២គ្រឿង រួមមានមេដាយមាស១គ្រឿង និងមេដាយប្រាក់២គ្រឿង ក្រុមអត្តពលិកយុវជនទទួលបានមេដាយ៥គ្រឿង រួមមានមេដាយមាស១គ្រឿង និងសំរិទ្ធ៥គ្រឿង និងក្រុមអត្តពលិកខេត្តប៉ៃលិនទទួលបានមេដាយ៨គ្រឿង រួមមានមេដាយប្រាក់៥គ្រឿង និងសំរិទ្ធ៣គ្រឿង។

ក្រុមអត្តពលិកអង្គររាជទទួលបានមេដាយប្រាក់២គ្រឿងក្លិបសេរីភាពខេត្តកណ្តាលនិងក្រុមអត្តពលិកញ៉ូវថោនទទួលបានមេដាយប្រាក់១គ្រឿងនិងមេដាយសំរិទ្ធ២គ្រឿងអនុវិទ្យាល័យត្រពាំងសាលាទទួលបានមេដាយប្រាក់១គ្រឿងនិងពន្លឺយុវជនខេត្តកំពង់ស្ពឺទទួលបានមេដាយសំរិទ្ធ៥គ្រឿង ៕

 

អត្ថបទដែលជាប់ទាក់ទង