ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ព្រឹត្តិការណ៍​ហែល​ទឹក ចំនួន​២​ត្រូវបាន​ពន្យារ​

132

​ ​
​ភ្នំពេញ​៖​សហព័ន្ធ​ខ្មែ​កីឡាហែលទឹក​សម្រេច​ពន្យា​រ​ពេល​ប្រកួត​ព្រឹត្តិការណ៍​ប្រចាំឆ្នាំ​ចំនួន​២​ដោយសារតែ​កូន​វីដ ១៩​បាន​រីក​រាល​​ដាល​ម្ដងទៀត​នៅក្នុង​ប្រទេស​កម្ពុជា ។​

​សហព័ន្ធ​ខ្មែរ​កីឡាហែលទឹក​ប្រកាស​ធ្វើការ​ពន្យា​ពេល​ប្រកួត​ដណ្តើម “​ពានរង្វាន់​កីឡាហែលទឹក​តេ​ជោ​សែន​” លើក​ទី​៦ និង “​ជើងឯក​យុវជន ព្រឹទ្ធាចារ្យ ហែម ថុ​ន លើក​ទី​៤ ឆ្នាំ​២០២០​ដែល​នឹង​ប្រព្រឹត្ត​ធ្វើឡើង​ចាប់ពី​ថ្ងៃទី​០៣ ដល់​ថ្ងៃទី​០៦ ខែធ្នូ ឆ្នាំ​២០២០ នៅ មណ្ឌល​កីឡាហែលទឹក​តេ​ជោ​សែន ខេត្តកំពង់ចាម ។​

​ផ្អែក​តាម​សេចក្តីជូនដំណឹង​របស់​សហព័ន្ធ​ខ្មែរ​កីឡាហែលទឹក ការប្រកួត​ដណ្តើមពាន​រង្វាន់​កីឡាហែលទឹក​តេ​ជោ​សែន​” លើក​ទី​៦ និង “​ជើងឯក​យុវជន ព្រឹទ្ធាចារ្យ ហែម​ថុ​ន​” លើក​ទី​៤ ឆ្នាំ​២០២០ ដែល​នឹង​ប្រព្រឹត្ត​ធ្វើឡើង​ចាប់ពី​ថ្ងៃទី​០៣ ដល់​ថ្ងៃទី​០៦ ខែធ្នូ ឆ្នាំ​២០២០ នៅ មណ្ឌល​កីឡាហែលទឹក​តេ​ជោ​សែន​ខេត្តកំពង់ចាម​នឹងត្រូវ​ពន្យា​ពេល​ការប្រកួត​បណ្តោះអាសន្ន​ដើម្បី​ជាការ​បង្ការ​ការពារ​និង​ជួយ​ទប់ស្កាត់​នៃ​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ Covid-19 ដែល​នៅតែ​បន្ត​រីក​រាលដាល​ពាសពេញ​ពិភពលោក និង​យោងតាម ការ​ឃើញ​នូវ​ករណី​ជំងឺ​កូ​វីដ Covid-19​ថ្មី នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ។​

​កាលបរិច្ឆេទ​នៃ​ការប្រកួត​ថ្មី សហព័ន្ធ​ខ្មែរ​កីឡាហែលទឹក នឹង​ជម្រាប​ជូនដំណឹង​នាពេល​ក្រោយ តែ​នៅ​មិនទាន់​ដឹងថា​នឹងធ្វើ​ការ​ប្រ​​កួត​នៅពេលណា​នោះឡើយ ៕

អត្ថបទដែលជាប់ទាក់ទង