ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្បាច់គុន​ទាំង​៦ ដែល​អគ្គលេខាធិការ​អូឡាំពិក​ចេះ​

118

​ភ្នំពេញ​៖​វា​មិនមែនជា​រឿង​ចៃដន្យ​នោះទេ ដែល​មនុស្ស​ម្នាក់​ចេះ​ក្បាច់គុន​យ៉ាងច្បាស់​
​លាស់​ដល់​ទៅ​៦​នោះ ។​

​លោក​វ៉ា​ត់​ចំរើន​រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍​ជា​អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា និង ជា​អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ស៊ី​ហ្គេម​ឆ្នាំ​២០២៣
​បាន​ហាត់​និង​ចេះ​ក្បាច់គុន​ចំនួន​៦ យ៉ាងច្បាស់​លាស់​នោះ ។​
​ជាមួយគ្នា​នោះ​លោក​បានទទួល​សញ្ញាបត្រ​អនុបណ្ឌិត​ផ្នែក​គ្រប់គ្រង​រដ្ឋបាល​វិស័យ​កីឡា​ពីស​កល​វិទ្យាល័យ​មួយ​នៅ​សហរដ្ឋអាមេរិក​ទៀតផង ។

​ប្រភេទ​កីឡា​ដែល​លោក វ៉ា​ត់ ចំរើន ធ្លាប់​ហាត់ គឺ កីឡា​យូ​ដូ កា​រ៉ា​ត​តេ ចំបាប់ ហាប់​គី​ដូ ប្រ ដាល់​សេរី តេ​ក្វាន់​ដូ ITF(International Taekwondo Federation)​របស់​កូ​រេ​ខាងជើង​។​

សម្រាប់​កីឡា ចំបាប់​លោក​បាន​ស្ថិតនៅក្នុង​កម្រិត​កីឡាករ​អូឡាំពិក​ហើយ​គេ​នៅចាំ​
​បាន​ថា​សម្រាប់​ប្រភេទ​កីឡា​ចំបាប់​នេះ​លោក​ប្រកួត​ជា​ផ្លូវការ​ចុងក្រោយ​នៅ​ឆ្នាំ​១៩៩៦​គឺ​ប្រកួត​
​ក្នុង​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​នាទី​ក្រុង​អា​ត្ល​ង់​តា​សហរដ្ឋអាមេរិក ។​អាចនិយាយបាន​ថា​លោក​
​គឺជា​ជនជាតិ​កម្ពុជា​ដំបូង​គេ​ដែល​បាន​ចូលរួម​ប្រកួត​កីឡា​អូឡាំពិក​លើ​ប្រភេទ​កីឡា​ចំបាប់ ។​
ចំពោះ​ប្រភេទ​កីឡា​កា​រា​តេ​ដូ​វិញ​លោក​ហាត់​បានទទួល​ខ្សែក្រវាត់​កម្រិត ៧ ដាន់ដែល​
​នេះ​ជា​កម្រិត​ខ្សែក្រវាត់​ដ៏​ខ្ពស់​មួយ ៕​

អត្ថបទដែលជាប់ទាក់ទង