ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គំនិតបញ្ញវ័ន្ត “មនុស្សល្ងង់ និង មនុស្សឆ្លាត”

617

  ភាសានិយាយរបស់មនុស្សល្ងង់និងមនុស្សឆ្លាតគឺខុសគ្នាមនុស្សឆ្លាតយល់ពីអ្វីដែលមនុស្សល្ងង់និយាយតែមនុស្សល្ងង់មិនយល់ពីអ្វីដែលមនុស្សឆ្លាតនិយាយនោះឡើយ ។

  មនុស្សល្ងង់និយាយឡើងតែពីរឿងដែលនៅក្បែរៗគុកតែមនស្សឆ្លាតគេនិយាយដោយមានការប្រុងប្រយ័ត្ន ។អញ្ចឹងហើយបានជានៅក្នុងស្រីហិតោបទេសមានរឿងមួយតំណាលថាមានសេដ្ឋីមួយរូបប្រាប់ទៅអ្នកកាប់ជ្រូកថាចូរអ្នករកសាច់ជ្រូកកន្លែងណាដែលឆ្ងាញ់ជាងគេមកឲ្យយើងបរិភោគ ។

  អ្នកកាប់ជ្រូកនោះក៏យកអណ្ដាត និង បេះដូងមកឲ្យលោកសេដ្ឋីនោះបរិភោគ ។ចំណេរក្រោយមកលោកសេដ្ឋីរូបនោះបានប្រាប់ទៅអ្នកកាប់ជ្រូកដដែលថាចូរអ្នកយកសាច់ជ្រូកក្នលែងណាដែលមិនឆ្ងាញ់មកឲ្យអញបរិភោគ ។ អ្នកកាប់ជ្រូកនោះក៏យកអណ្ដាត និង បេះដូងមកឲ្យលោកសេដ្ឋីរូបនោះបរិភោគដដែល ។

  ដោយឆ្ងល់ពេកលោកសេដ្ឋីរូបនោះក៏សួរទៅអ្នកសម្លាប់ជ្រូកនោះថាហេតុអ្វីបានជានៅពេលយើងចង់បរិភោគសាច់ដែលឆ្ងាញ់ និង 

សាច់ដែលមិនឆ្ងាញ់ឯងយកតែបេះដូង និង អណ្ដាតមកឲ្យយើងអញ្ចឹង ? ទង្វើល្អ និង ទង្វើអាក្រក់របស់មនុស្សវាសុទ្ធតែកើតចេញពីអណ្ដាតនិង បេះដូងទាំងអស់ ។

  អ្នកកាប់ជ្រូកនោះពន្យល់ទៅសេដ្ឋីបន្តថាសម្រាប់ល្ងង់គេយកបេះដូងទៅដាក់ក្នុងអណ្ដាត តែ សម្រាប់មនុស្សឆ្លាតគេយកអណ្ដាត

មកដាក់ក្នុងបេះដូង ។យកបេះដូងទៅដាក់ក្នុងអណ្ដាតគឺអណ្ដាតជាអ្នកបញ្ជាបេះដូងហរតុនេះអណ្ដាតគ្រលាស់ស្រេចតែនឹងចិត្តគឺមានន័យថាអណ្ដាតជាអ្នកបញ្ជាបេះដូង ។

  សម្រាប់មនុស្សឆ្លាតវិញគេយកអណ្ដាតមកទុកក្នុងបេះដូងគឺមានន័យថាបេះដូងជាអ្នកបញ្ជាអណ្ដាតឲ្យនិយាយហេតុនេះអណ្ដាតមិនមានសិទ្ធគ្រលាស់ដោយគ្មានការបញ្ជាពីបេះដូងឡើយ ។

  ក្នងសង្គមខ្មែរសព្វថ្ងៃនេះអ្នកដែលមានគំនិតផ្ទុយពីរដ្ឋាភិបាលគេតែងតែយកបេះដូងទៅផ្ញើលើអណ្ដាតអញ្ចឹងហើយទើបជារឿយៗ

ពួកគេតែងតែរត់ចោលស្រុកដោយសារតែអណ្ដាតជាមេបញ្ជាការរបស់បេះដូង ។ អញ្ចឹងហើយទើបសុភាសិតខ្មែរមួយឃ្លាបានពោលថាមុននឹងនិយាយត្រូវគ្រលាស់អណ្ដាតឲ្យបាន១០ដងសិននោះ៕

 

អត្ថបទដែលជាប់ទាក់ទង