ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បងប្អូនកម្មករក្រុមហ៊ុនសុិនទ្រី បានទទួលម៉ាសសម្ដេចតេជោជាលើកទី២ តាមរយៈរដ្ឋបាលរាជធានី

61

ភ្នំពេញ៖ លោកឃួង ស្រេង អភិបាលរាជធានី កាលពីល្ងាចថ្ងៃទី៧ ខែធ្នូ  ឆ្នាំ២០២០ បានបញ្ជាឱ្យហួត ហៃ អភិបាលរងរាជធានីភ្នំពេញនិងសហការី យកម៉ាស់ក្រណាត់ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ នាយករដ្ឋមន្រ្តី ចែកជូនដល់បងប្អូនកម្មករក្រុមហ៊ុនសុិនទ្រីជាលើកទី២ ដោយម្នាក់ទទួលបានម៉ាសចំនួន២ ជាម៉ាសក្រណាត់ដែលអាចបោកទឹកបាន។

      លោកហួត ហៃ បានលើកឡើងថា៖ បើស្រលាញ់សុខភាព សូមកុំចេញពីផ្ទះ បើមិនចាំបាច់ត្រូវចេញពីផ្ទះ ត្រូវតែពាក់ម៉ាស់កុំខាន។ ការពារប្រសើរជាងព្យាបាល។ 

            ក្នុងនោះលោកអភិបាលរងរាជធានីបានសូមគោរពអរគុណសម្តេចតេជោ ដែលបានផ្ដល់ម៉ាសជាបន្តបន្ទាប់ដល់រដ្ឋបាលរាជធានីភ្នំពេញនិងសូមសម្តេច សុខភាពល្អជានិច្ច៕

 

អត្ថបទដែលជាប់ទាក់ទង