ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ម៉ាស់សម្ដេចតេជោ បានចែកដល់ខ្នងផ្ទះតាម សហគមន៌នានា ក្នុងខណ្ឌទួលគោក ដើម្បីចូលរួមទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩ក្នុងសហគមន៌

92

ភ្នំពេញ៖យប់ក៏ចែកថ្ងៃក៏ចែកជាក់ស្ដែងកាលពីយប់ថ្ងៃទី៨ធ្នូនេះលោកឯក ឃុនដឿន អភិបាលទួលគោករួមជាមួយសហការី និងអាជ្ញាធរមូលដ្ឋាន បានបន្តនាំយកម៉ាសដែល ជាអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន ចែកជូនដល់អាជីវករនៅផ្សារ និងប្រជាពលរដ្ឋធ្វើដំណើរ តាមដងផ្លូវនិងចែកជូនដល់ ប្រជាពលរដ្ឋតាមខ្នងផ្ទះក្នុងសហគមន៍នានាគ្រប់ច្រកល្ហកទាំងផ្លូវតូចផ្លូវធំ តាមច្រកឌឿងហែម។ល។ហើយបានណែនាំឱ្យពួកគាត់ ចូលរួមក្នុងការការពារ ខ្លួននិងដើម្បីចូលរួមទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩ ដែលបានរីករាលដាលចូលសហគមន៍ ។

កាលពីព្រឹកថ្ងៃដដែលលោកអភិបាល ក៏ចុះធ្វើសកម្មភាពចុះចែកម៉ាសជូនប្រជាពលរដ្ឋ និងអាជីវករលក់ដូរនៅក្នុងផ្សារមួយចំនួន ក្នុងខណ្ឌដើម្បីចូលរួមការពារ និងទប់ស្កាត់ជំងឺកូវីដ-១៩ ដែលបានរីករាលដាលចូលសហគមន៍ ក្នុងព្រឹត្តិការណ៌សហគមន៌២៨វិច្ឆិកា៕

អត្ថបទដែលជាប់ទាក់ទង