ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រទេជាសមាជិកស៊ីហ្គេមប្តេជ្ញាចិត្ត នឹងជួយជ្រោមជ្រែងដល់កម្ពុជានាឆ្នាំ២០២៣

106

 ភ្នំពេញ÷បណ្តាប្រទេសនានាដែលជាសមាជិកស៊ីហ្គេមបានប្តេជ្ញាចិត្តថានឹងជួយជ្រោមជ្រែងដល់ការរៀបចំធ្វើជាម្ចាស់ផ្ទះស៊ីហ្គេមរបស់កម្ពុជានៅក្នុងឆ្នាំ២០២៣ ។ 

ការទទួលធ្វើម្ចាស់ផ្ទះ គឺជាឱកាសដ៏សំខាន់បំផុត ដែលកម្ពុជាមានឧិកាសបញ្ជ្រាបការផ្សព្វផ្សាយក្បា ច់គុនអត្តសញ្ញាណជាតិរបស់យើងកាន់តែទូលំទូ លាយ ផ្សព្វផ្សាយពីវប្បធម៌ ព្រមទាំងសក្ដានុពលទេសចរណ៍ទាំងទេសចរណ៍ធម្មជាតិ ប្រាសាទបូរាណ និងអេកូទេសចរណ៍ ។

នេះជាការបញ្ជាក់របស់លោកវ៉ាត់ចំរើនអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC)ជាអគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំស៊ីហ្គេមឆ្នាំ២០២៣(Camsoc)។

      លោក វ៉ាត់ ចំរើន បានឱ្យដឹងទៀតថា នៅក្នុងពេលចូលរួមកិច្ចប្រជុំអនឡាញជាមួយក្រុមប្រឹក្សាកីឡាស៊ីហ្គេម ឬហៅថា សហព័ន្ធកីឡាអាស៊ីអា គ្នេយ៍កន្លងមកដែលមានតំណាងនៃបណ្តាប្រទេសសរុបទាំង១១នៃសមាជិកស៊ីហ្គេម ស្តីពីការត្រៀមការ ប្រកួតកីឡាស៊ីហ្គេមលើកទី៣១ឆ្នាំ២០២១ នៅទី ក្រុងហាណូយ ប្រទេសវៀតណាម សមាជិកនៃកិច្ចប្រជុំបានជជែក ដេញដោលអំពីការស្នើធ្វើវិសោធនកម្មធម្មនុញ្ញស៊ីហ្គេមលើផ្នែកមួយចំនួន ក្នុងការដាក់បញ្ជូលប្រភេទកីឡាមួយចំនួន ដូចជាកីឡាយុទ្ធគុន បញ្ជូលទៅក្នុងចំណាត់ថ្នាក់ទី៣ ដើម្បីផ្តល់ភាពងាយស្រួលដល់ពេលកម្ពុជាធ្វើម្ចាស់ផ្ទះស៊ីហ្គេមលើកទី ៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ នៅឆ្នាំ ២០២៣ យើងអាចដាក់ចូលនូវយុទ្ធគុនចម្រុះនេះ ដែលក្នុងនោះ យើងបញ្ជូលគុនល្បុក្កតោ ឬក្បាច់ គុនរបស់យើងផ្សេងៗទៀត។

       លោកបានបញ្ជាក់ទៀតថា កិច្ចប្រជុំក៏បានផ្តោតសំខាន់ផងដែរ ទៅលើការជួយសម្របសម្រួលគ្នាដល់ម្ចាស់ផ្ទះស៊ីហ្គេម ក៏ ដូចជាការត្រៀមលក្ខណៈលើការហ្វឹកហាត់ត្រៀមចូលរួមប្រកួតប្រជែងនីតិវិធីនៃការចុះឈ្មោះចូលរួមប្រកួតឲ្យបានត្រឹមត្រូវតាមបទដ្ឋានរដ្ឋ

បាលកី ឡា។ 

  សមាជិកទាំង១១នៃស៊ីហ្គេមក៏បានលើកឡើងនូវសំណូមពរនៃការដាក់បញ្ជូលប្រភេទកីឡាមួយចំនួនទៅក្នុងស៊ីហ្គេមនៅវៀណាម ឆ្នាំ២០២១និងត្រៀមដាក់បញ្ជូលក្នុងស៊ីហ្គេមលើកទី៣២ឆ្នាំ២០២៣នៅកម្ពុជាដោយលោកសង្កត់ថាម្ចាស់ផ្ទះមានសិទ្ធិក្នុងការសម្រចចុងក្រោយ ហើយសមាជិកមានសិទ្ធិស្នើសុំលើប្រភេទកីឡាណាដែលមានសក្តានុពល ឬប្រភេទកីឡាអូឡាំ ពិក។

       លោកវ៉ាត់ ចំរើន អះអាងថា ជារួមបណ្ដាប្រទេ សនានាដែលជាសមាជិកកីឡាស៊ីហ្គេមបានប្ដេជ្ញាជួយជ្រោមជ្រែងកម្ពុជា ដែលទទួលធ្វើម្ចាស់ផ្ទះស៊ីហ្គេមជាលើកដំបូងឲ្យទទួលបានជោគជ័យ ក្រោ យរង់ចាំអស់រយៈពេល៦៤ឆ្នាំនោះ ។

     សូមបញ្ជាក់ថាម្ចាស់ផ្ទះស៊ីហ្គេមបន្តពីកម្ពុជាលើកទី៣៣នាឆ្នាំ២០២៥គឺប្រទេសថៃដែលគណៈកម្មាធិការជាតិអូឡាំពិកថៃបាន

ទទួលភ្លើងខៀវហើយពីរដ្ឋាភិបាលថៃថា នឹងទទួលធ្វើជាម្ចា ស់ផ្ទះស៊ីហ្គេមឆ្នំា២០២៥ ហើយដល់ឆ្នាំ២០២៧ ដល់វេនប្រទេសប្រ៊ុយណេ៕

 

អត្ថបទដែលជាប់ទាក់ទង