ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ម៉ាស់សម្ដេចតេជោបាន ចែកដល់ខ្នងផ្ទះតាមសហគមន៌នានាក្នុងខណ្ឌទួលគោកដើម្បីចូលរួមទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩ក្នុងសហគមន៌

39

ភ្នំពេញ៖យប់ក៏ចែកថ្ងៃក៏ចែកជាក់ស្ដែងកាលពីយប់ថ្ងៃទី៨ធ្នូនេះលោកឯក ឃុនដឿន អភិបាលទួលគោករួមជាមួយសហការីនិងអាជ្ញាធរមូលដ្ឋានបានបន្តនាំយកម៉ាសដែលជាអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន ចែកជូនដល់អាជីវករនៅផ្សារ និងប្រជាពលរដ្ឋធ្វើដំណើរតាមដងផ្លូវនិងចែកជូនដល់ប្រជាពលរដ្ឋតាមខ្នងផ្ទះក្នុងសហគមន៍នានាគ្រប់ច្រកល្ហកទាំងផ្លូវតូចផ្លូវធំ តាមច្រកឌឿងហែម។ល។ហើយបានណែនាំឱ្យពួកគាត់ចូលរួមក្នុងការការពារ ខ្លួននិងដើម្បីចូលរួមទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩ ដែលបានរីករាលដាលចូលសហគមន៍ ។

       កាលពីព្រឹកថ្ងៃដដែលលោកអភិបាលក៏ចុះធ្វើសកម្មភាពចុះចែកម៉ាសជូនប្រជាពលរដ្ឋ និងអាជីវករលក់ដូរនៅក្នុងផ្សារមួយចំនួនក្នុងខណ្ឌដើម្បីចូលរួមការពារ និងទប់ស្កាត់ជំងឺកូវីដ-១៩ ដែលបានរីករាលដាលចូលសហគមន៍ ក្នុងព្រឹត្តិការណ៌សហគមន៌២៨វិច្ឆិកា៕

 

អត្ថបទដែលជាប់ទាក់ទង