ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ថ្ងៃនេះ មានករណីវិជ្ជមានវីរុសកូវីដ-១៩​ ថ្មី​ ចំនួន​ ៤នាក់

58

ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី៩ធ្នូ២០២០នេះ បានប្រកាសព័ត៌មានថា នៅថ្ងៃទី៨ ខែធ្នូ​ ឆ្នាំ២០២០​ មានករណីវិជ្ជមានវីរុសកូវីដ-១៩​ ថ្មី​ ចំនួន​ ៤នាក់ និងមិនមានអ្នកជាសះស្បេីយ។

ក្រសួងសុខាភិបាល បានបញ្ជាក់ពី ស្ថានភាពជំងឺកូវីដ-១៩ នៅទូទាំងប្រទេស ៖គិតត្រឹមម៉ោង ០៧និង០០ព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២០ ស្ថានភាពជំងឺកូវីដ-១៩ នៅកម្ពុជាមាន៖ ចំនួនអ្នកព្យាបាលជាសះស្បើយសរុបទូទាំងប្រទេស មានចំនួន ៣០៧នាក់ (ស្មើនឹង ៨៦,៧២% ធៀបនឹងចំនួនអ្នកមានវីរុស១វីដ-១៩ទាំងអស់ នៅក្នុងចំនួននេះ មានស្រី ៦៣នាក់ និងបុរស ២៤៤នាក់។ អ្នកមានវីរុសកូវីដ-១៩ មានចំនួនសរុប ៣៥៤នាក់ (ស្រ្តី ៨៣នាក់ និងបុរស ២៧១នាក់ ) ។ អ្នកសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត រាជធានីភ្នំពេញ ចំនួន ៣៤នាក់ (ស្រី១៥នាក់ និងបុរស ១៩នាក់) ។ អ្នកសម្រាកព្យាបាលនៅមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ ចំនួន ១៣នាក់ (ស្រ្តី ០៥នាក់និងបុរស ០៨នាក់ ) ។

ករណីវិជ្ជមានវីរុសកូវីដ១៩ចំនួន០៤នាក់ ជាអ្នកពាក់ព័ន្ធទៅនឹងព្រឹត្តិការណ៍សហគមន៍៖

-បុរសជនជាតិខ្មែរឈ្មោះ អិត កុម៉ាល អាយុ ៣៥ឆ្នាំ មានអាសយដ្ឋានស្នាក់នៅសង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ បានទៅហាង Zando បឹងកេងកង នៅថ្ងៃទី២៧ ខែវិច្ឆិ កា ឆ្នាំ២០២០។ លទ្ធផលធ្វើតេស្តវត្ថុសំណាករបស់បុរសខាងលើនេះ ផ្តល់ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា រាជធានីភ្នំពេញ គឺ វិជ្ជមានវីរុសកូវីដ-១៩ ហើយបច្ចុប្បន្នអ្នកជំងឺត្រូវបានដាក់ឲ្យសម្រាក ព្យាបាលនៅមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពញ។

-បុរសជនជាតិខ្មែរឈ្មោះ សន សាន់បញ្ញារិទ្ធ អាយុ ២០ឆ្នាំ មានអាសយដ្ឋានស្នាក់នៅភូមិថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ជាបុគ្គលិកហាង Pedro (ផ្លូវព្រះសីហនុ)។ លទ្ធផលធ្វើតេស្តវត្ថុសំណាករបស់បុរសខាងលើនេះ ផ្តល់ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា រាជធានីភ្នំពេញ គឺ វិជ្ជមានវីរុសកូវីដ-១៩ ហើយ បច្ចុប្បន្ន អ្នកជំងឺត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ។

-ជនជាតិខ្មែរឈ្មោះ ឡុង សុខនី អាយុ ៣៣ឆ្នាំ មាន អាសយដ្ឋានស្នាក់នៅសង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល ជាបុគ្គលិកហាង Pedro (ផ្លូវព្រះសីហនុ)។ លទ្ធផលធ្វើតេស្តវត្ថុសំណាករបស់ស្ត្រីខាងលើនេះផ្តល់ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា រាជធានីភ្នំពេញ គឺ វិជ្ជមានវីរុសកូវីដ-១៩ ហើយបច្ចុប្បន្ន អ្នកជំងឺត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ។

– បុរសជនជាតិខ្មែរឈ្មោះ ទៅ គឹមហុក អាយុ ២៧ឆ្នាំ មាន អាសយដ្ឋានស្នាក់នៅបឹងទំពន់ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បានចូលទៅហាង_PEDRO ដែលជាអ្នកប៉ះពាល់ជាមួយមានអ្នកជំងឺ ឈ្មោះ ញិល សុខកូឡា ដែលត្រូវបាន រកឃើញមានវីរុសកូវីដ-១៩ នៅ ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២០ ហើយកំពុងតែសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។ លទ្ធផលធ្វើតេស្តវត្ថុសំណាករបស់បុរស អាយុ ២៧ឆ្នាំខាងលើនេះ ផ្តល់ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា រាជធានីភ្នំពេញ គឺ វិជ្ជមានវីរុសកូវីដ-១៩ ហើយបច្ចុប្បន្ន ដាក់ឲ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។

លទ្ធផលធ្វើតេស្តអ្នកប៉ះពាល់ក្នុង ” ព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា គឺនៅថ្ងៃទី៨ខែធ្នូឆ្នាំ២០២០ វត្ថុសំណាកដែលនៅសល់ពីថ្ងៃទី៧ខែធ្នូឆ្នាំ២០២០ ចំនួន១៦០៥ សំណាក បូកបន្ថែមចំនួនវត្ថុសំណាកទទួលបានបន្ថែមនៅថ្ងៃដដែលពីខេត្ត និងរាជធានីភ្នំពេញដែលជាថ្ងៃធ្វើ តេស្តលើកទីពីរសម្រាប់ “ព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា សរុបមានចំនួន ៣,៤៦៧សំណាក ត្រូវបានធ្វើ វិភាគដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា គឺមានលទ្ធផល វិជ្ជមានវីរុសកូវីដ-១៩ ថ្មី ចំនួន ០៤នាក់ (ដែលជាអ្នកជំងឺខាងលើនេះ) ។ ដោយឡែកមាននៅសល់វត្ថុសំណាកចំនួន ៤,៩៩៤សំណាកផ្សេងទៀត ដែលត្រូវវិភាគបន្តនៅ ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២០។

អត្ថបទដែលជាប់ទាក់ទង