ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រថយន្តកុងតឺន័រ ២គ្រឿង ជល់គ្នាបញ្រ្ចាសទិស របួសតែកុងម្នាក់

535

ខេត្តស្វាយរៀង៖ រថយន្តកុងតឺន័រ ២គ្រឿង ជល់គ្នា របួសតែកុងម្នាក់ក្នុងទិសដៅបញ្រ្ចាសគ្នា ដែលហេតុការណ៍នេះ បានកើតឡើងនៅលើកំណាត់ផ្លូវជាតិលេខ១ ត្រង់ចន្លោះគីឡូម៉ែត្រលេខ (១៣៩-១៤០) ស្ថិតក្នុងភូមិលៀប ឃុំកណ្តៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង កាលពីវេលាម៉ោង១៣និង៥០នាទីរសៀល ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២០។

ឈ្មោះ ហែម ហុង អាយុ៥១ឆ្នាំ ជាអ្នកបើករថយន្តកុងតឺន័រម៉ាក HYUNDAI ពណ៌ស ពាក់ផ្លាកលេខ ស្វាយរៀង ៣A- ៧៨៨៨ បើកមិនប្រកាន់ស្ដាំ ជ្រុលចង្កូតទៅបុករថយន្តកុងតឺន័រ HYUNDAI ពណ៌ស ពាក់ផ្លាកលេខ ស្វាយរៀង ៣A-៧៨៨៨ បណ្តាលឲ្យតៃកុងរថយន្តនេះឈ្មោះ វ៉ន រិន អាយុ៣០ឆ្នាំ រងរបួស។ ចំណែកអ្នកបើករថយន្តបង្ករត់គេចខ្លួនបាត់ ៕

អត្ថបទដែលជាប់ទាក់ទង