ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ថា​ន់ ប៊ុន​រ៉ុង​បញ្ចប់​ភួង ពិសិដ្ឋ​ទឹក​ទី​៣

139

 

​ភ្នំពេញ​៖​អ្នក​ប្រដាល់​សូ​ដា​ម៉ា​ឡា​កាំ​ង​ក្លិប​គោព្រៃ​គុន​ខ្មែរ​ដែល​កំពុងតែ​ចាញ​ប្រៀប​អ្នក​ប្រដាល់​ពេជ្រ​កក្កដា​ក្លិប​ចលនា​យុវជន​១៥៧​គុន​ខ្មែរ​នោះ​បែរជា​មានសំណាង​ដោយ​បញ្ជូន​កណ្ដាប់ដៃ​តែមួយ​ដៃ​ធ្វើ​ឲ្យ​គូប្រកួត​របស់ខ្លួន​ដួលសន្លប់ ។​

អ្នក​ប្រដាល់​ទាំង​២​រូបនេះ​ប្រកួត​គ្នា​នាយ​ប់​ថ្ងៃទី​២៦​ធ្នូ​ក្នុង​ប្រភេទ​ទម្ងន់​៥៤​គីឡូក្រាម ។ ស្ថានភាព​នៃ​ការប្រកួត​២​ទឹក​ដំបូង​​ទោះបី​គ្មាន​នរណា​លើ​នរណា​ក៏​ពិតមែនតែ​ចាប់ពី​ទឹក​ទី​៣​ទៅ​កក្កដា​មានប្រៀប​លើ​ម៉ា​ឡា​កាំ​ង​ដាច់​តែម្ដង​។​ការ​ទាត់​ចេញ​របស់គេ​សុទ្ធតែ​ចំ​​គោលដៅ​បានល្អ​ទាំង​កណ្ដាប់ដៃ កែង និង​ជង្គង់​របស់គេ​វ៉ៃ​ចេញ​ចំ​គោលដៅ​បាន​យ៉ាង​ល្អ ។​
ទោះបី​ស្ថានភាព​នៃ​ការប្រកួត​បែបនេះ​ក៏ដោយ​ក៏​ម៉ា​ឡា​កាំ​ង​នៅតែ​មិន​បោះបង់ចោល​ស្មារតី​តស៊ូ​ឡើយ ។​គេ​បាន​ផ្លាស់ប្ដូរ​ឥរិយាបទ​​ប្រកួត​ជា​ញឹកញាប់ ។​មកដល់​ទឹក​ទី​៥​ពួកគេ​ប្រកួត​គា្ន​កាន់តែ​សាហាវ​ហើយ​នៅសល់តែ​៣០​វិនាទី​នឹងត្រូវ​បញ្ចប់​ទឹក​ទី​៥​នោះ​ម៉ា​ឡា​កាំ​ង​បាន​​បញ្ចេញ​កណ្ដាប់ដៃ​របៀប​ផ្សងព្រេង​បាន​យ៉ាង​ល្អ​ធ្វើ​ឲ្យ​ពេជ្រ កក្កដា​សន្លប់​ក្រោក​លែងរួច​តែម្ដង ។​
ឆួ​ន បួន​ក្លិប​ទ័ព​ពិសេស​ឆ័​ត្រ​យោង​៩១១​ប្រកួត​ចាញ់​អ្នក​ប្រដាល់​សយ សុខ​ក្លិប​ពន្លឺ​វិបុល​ដា​រិ​ទ្ធ​ខ័​ណ្ឌ​ពោធិ៍​សែន​ជ័យ​ដោយ​ពិន្ទុ​បន្ទាប់​​ពី​ប្រកួត​គ្នា​៥​ទឹក​ពេញ​នោះ ។​
អ្នក​ប្រដាល់​ទាំង​២​រូបនេះ​ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៥៧​គីឡូក្រាម ។​រវាង​អ្នក​ប្រដាល់​ទាំង​២​រូបនេះ​ឆួ​ន បួន​ស្គាល់​សង្វៀន​ប្រដាល់​​ក្រោយ​សយ សុខ​ទេ​តែ​ស្ថានភាព​នៃ​ការប្រកួត​សយ សុខ​មិនអាច​ធ្វោះ​អ្វី​បាន​ដោយ​ស្រេច​នឹង​ចិត្ត​ឡើយ ។​ក្នុងការ​ប្រកួត​ចំនួន​៥​ទឹក​នោះ​ពួក​​គេ​វ៉ៃ​គ្នា​ទៅវិញទៅមក​យ៉ាង​ជក់​អារម្មណ៍ ។​
ការប្រកួត​យ៉ាង​តឹងតែង​បំផុត​ទោះបី​ការប្រកួត​នេះ​សយ សុខ​ជា​អ្នកឈ្នះ​ក៏ពិតមែន​តែ​ឈ្នះ​ទាំង​ប្រផិតប្រផើយ​ប៉ុណ្ណោះ ។​ពួកគេ​​ទាំង​អ្នកចាញ់ និង អ្នកឈ្នះ​សុទ្ធតែ​ទ្រមខ្លួន​ដូចគ្នា ។​
ថា​ន់ ប៊ុន​រ៉ុង​ក្លិប​កងយោធពល​ខេមរភូមិន្ទ​ប្រើពេល​តែ​៣​ទឹក​ប៉ុណ្ណោះ​ផ្ដួល​អ្នក​ប្រដាល់​ភួង ពិសិដ្ឋ​ក្លិប​ខេត្ត​រតនគីរី​ឲ្យ​ដួលសន្លប់​ក្រោក​​លែងរួច ។​
អ្នក​ប្រដាល់​ទាំង​២​រូបនេះ​ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៦០​គីឡូក្រាម ។​ពិសិដ្ឋ​ជា​អ្នក​ប្រដាល់​ដែលមាន​កណ្ដាប់ដៃ​ធ្ងន់​រហ័ស​តែ​ជង្គង់​​របស់​ប៊ុន​រ៉ុង​បានធ្វើ​ឲ្យ​ពិសិដ្ឋ​ដួលសន្លប់​មិនអាច​បន្ត​ការប្រកួត​បាន​ទៀត​នៅមុន​ស្នូរ​ជួង​បញចប់​ទឹក​ទី​៣ ។​នៅ​ទឹក​ទី​២​ជង្គង់​ប៊ុន​រ៉ុង​បានធ្វើ​ឲ្យ​​ពិសិដ្ឋ​ចុក​រមួល​ម្ដង​ហើយ​តែ​បន្ទាប់ពី​អាជ្ញាកណ្ដាល​រាប់​៨​ចប់​គេ​នៅ​បន្ត​ការប្រកួត​បាន​ទៀត ។​

មកដល់​ទឹក​ទី​៣​ពិសិដ្ឋ​ដែលមាន​បំណង​ស្ដារ​ដើម​ឡើងវិញ​នោះគេ​ព្យាយាម​បញ្ចេញ​កណ្ដាប់ដៃ​វាយ់​សន្ធាប់​លើ​ប៊ុន​រ៉ុង​តែ​លើក​នេះ​​ជង្គង់​របស់​ប៊ុន​រ៉ុង​មិន​ប្រណី​ដល់​ពិសិដ្ឋ​ឡើយ​គេ​វាយ​សន្ធាប់​កាន់តែខ្លាំង​ធ្វើ​ឲ្យ​ពិសិដ្ឋ​បង្ខំចិត្ត​បោះបង់ចោល​ការប្រកួត​មុន​ស្នូរ​ជួង​បញចប់​ទឹក​ទី​៣​តែម្ដងទៅ ។​
រឿង ឌី​ណា​ក្លិប​ម្កុដ​រាជសីហ៍​ប្រើពេល​តែ​៤​ទឹក​ប៉ុណ្ណោះ​ធ្វើ​ឲ្យ​អ្នក​ប្រដាល់​ខ្លើ​យ ណាន​ក្លប​ជ្រៃ​សែន​ជ័យ​ខេត្ត​កំពង់​ត្រូវ​អាជ្ញាកណ្ដាល​​បញ្ឈប់​មិន​ឲ្យ​ប្រកួត​បន្ត​មុន​ស្នូរ​ជួង​បញ្ចប់​ទឹក​ទី​៤ ។​
ខ្លើ​យ ណាន​ពិតជា​ក្លាហាន​មែន​គេ​សម្រុកចូល​រហូត​តែ​ចូល​ឲ្យ​គូប្រកួត​វ៉ៃ ។​នៅ​ទឹក​ទី​៣​ខ្លើ​យ ណា​ម​ត្រូវ​រឿង ឌី​ណា​វាយ​ឲ្យ​មាន​​របួស​ចុង​ភ្នែក​ស្ដាំ និង​ត្រូវ​អាជ្ញាកណ្ដាល​រាប់​៨ ។​មកដល់​ទឹក​ទី​៤​អ្នក​ប្រដាល់​រូបនេះ​ត្រូវ​អាជ្ញាកណ្ដាល​រាប់​៨​ម្ដងទៀត​មុននឹង​ត្រូវ​បញ្ឈប់​ដោយ​​សារ​តែ​អសមត្ថភាព ៕​

អត្ថបទដែលជាប់ទាក់ទង