នំបញ្ចុក ព្រះដាក ស្រុកបន្ទាយស្រីនៅតែពេញនិយម ពីអតិថិជន និងភ្ញៀវជាតិ ដ៏ដែលបើទោះបីមានអ្នក វាយប្រហាថាទឹកសំឡរ លាយក្រដាសជួតមាតក្ដី
សៀមរាប៖ ដោយសារតែភាព ល្បីល្បាញរបស់នំបញ្ចុកប្រចាំភូមិសាស្ត្រឃុំព្រះដាក ស្រុកបន្ទាយស្រី
ធ្វើឱ្យអ្នកទេសចរឬអ្នកធ្វើដំណើរឆ្លងកាត់មូលដ្ឋាននេះ តែងតែចូលមកពិសាជាហូរហែ។
អ្នកស្រីសាវឿន អាយុជាង៥០ឆ្នាំ ជាអាជីវករលក់នំបញ្ចុកតាមដងផ្លូវនៅក្នុងឃុំព្រះដាកស្រុកបន្ទាយស្រី បានឱ្យដឹងថា អ្នកស្រីប្រកបរបរលក់នំបញ្ចុកជាយូរឆ្នាំណាស់មកហើយ ដោយថ្ងៃធម្មតាអាចលក់បានជាមធ្យមប្រមាណ១០គីឡូក្រាម និងនៅពេលមានពិធីបុណ្យទាន ឬថ្ងៃឈប់សម្រាកនានាអាចលក់ នំបញ្ចុកអស់ប្រមាណ៥០ ទៅ៦០គីឡូក្នុង១ថ្ងៃ។រីឯតម្លៃវិញ អ្នកស្រីសាវឿន បានឱ្យដឹងថាមានតម្លៃសមរម្យ និងមិនមានការដំឡើងថ្លៃអ្វីឡើយ ទោះនៅពេលមានពិធីបុណ្យទានក៏ដោយ។ អ្នកស្រីបន្តថា នំបញ្ចុកដែលលក់ជារៀងរាល់ថ្ងៃនេះ ត្រូវស្លទឹកនំ តាមគ្រឿងផ្សំតាមបែបធម្មជាតិសុទ្ធសាធ និងការធ្វើមានអនាម័យ ដើម្បីធានាដល់សុវត្ថិភាពរបស់អ្នកទទួលទាន។ យើងលក់ដាច់ណាស់ សម្លខ្មែរខ្ញុំ លក់តែ៣០០០រៀលទេក្នុងមួយចាន ចំណែកសម្លការីក្នុងមួយចាន៥០០០រៀល។
លោកតូច ឈន់ ប្រធានក្រុមប្រឹក្សាឃុំព្រះដាក ស្រុកបន្ទាយស្រី ខេត្តសៀមរាប បានឱ្យដឹងថា៖ ប្រជាពលរដ្ឋប្រមាណជាង២០ គ្រួសាររស់នៅតាមដងផ្លូវនៅមូលដ្ឋាននេះប្រកបរបរលក់នំបញ្ចុកជាយូរឆ្នាំណាស់មកហើយ។ ដើម្បីជួយសម្រួលដល់ប្រជាពល រដ្ឋឱ្យមានភាពងាយស្រួល ក្នុងមុខរបររកស៊ី អាជ្ញាធរឃុំ ស្រុក និងស្ថាប័នពាក់ព័ន្ធ តែងតែជួយផ្សព្វ ផ្សាយអំពីរស់ជាតិឆ្ងាញ់ពិសារបស់នំបញ្ចុកនៅភូមិព្រះដាក និងបានជំរុញដល់ប្រជាពលរដ្ឋត្រូវប្រកាន់ភ្ជាប់នៅការរក្សាអនាម័យជាប្រចាំ ជាពិសេសបញ្ហាតម្លៃតែម្ដង ។
លោកបញ្ជាក់ថា លោកអភិបាលស្រុក ខាងមន្ទីរ
ពាណិជ្ជកម្មខេត្ត បានជួយផ្សព្វផ្សាយអំពីនំបញ្ចុកភូមិព្រះដាកនេះដែរ នំបញ្ចុកនោះមានអនាម័យ ហើយការ លក់ឱ្យមានកំណត់ថ្លៃកុំចង់ឡើងចង់ចុះស្រេចតែខ្លួនឯង ។ លោកតែងប្រជុំជាមួយលោកប្រធានភូមិព្រះដាកនេះឱ្យប្រាប់ទៅប្រជាពលរដ្ឋជាអ្នកលក់នំបញ្ចុកត្រូវមានអនាម័យស្អាតស្អំ ហើយលក់ឱ្យមានតម្លៃដូចៗគ្នាទៅ៕ សំរិត