ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រាជរដ្ឋាភិបាល បានសម្រេច​ផ្តល់​ដឹកជញ្ជូន​ម៉ាស​ចំនួន ២​លាន និង​សម្ភារៈ​វេជ្ជសាស្ត្រ​មួយចំនួនទៀត ជូន​រដ្ឋាភិបាល និង​ប្រជាជន​នេ​ប៉ាល់ នៅ​ថ្ងៃទី​៤ ខែមករា​

1,087

 

​ភ្នំពេញ​៖​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បានសម្រេច​ផ្តល់​ដឹកជញ្ជូន​ម៉ាស​ចំនួន ២​លាន និង​សម្ភារៈ​វេជ្ជសាស្ត្រ​មួយចំនួនទៀត ជូន​រដ្ឋាភិបាល និង​ប្រជាជន​នេ​ប៉ាល់ នៅ​ថ្ងៃទី​៤ ខែមករា​ឆ្នាំ ២០២១​ខាងមុខនេះ​។​

​បើតាម​ការបញ្ជា​ក់រប​ស់លោក​ជំទាវ យក់ សម្បត្តិ​រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល ក្នុងឱកាស​អញ្ជើញ​ពិនិត្យ រៀបចំ​ម៉ាស់​ចំនួន ២​លាន និង​សម្ភារ​វេជ្ជសាស្ត្រ​មួយចំនួនទៀត​នៅឯ​ឃ្លាំង​ស្តុក​ឱសថ​កណ្ដាល​របស់​ក្រសួងសុខាភិបាល​ស្ថិតនៅ​សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ នៅ​រសៀល​ថ្ងៃទី ២​ខែមករា ឆ្នាំ ២០២១ ។

​តាម​ការគ្រោងទុក នៅ​ថ្ងៃទី​៤ ខែមករា ឆ្នាំ​២០២១​ខាងមុខ ឯកឧត្តម អ៊ុច បូរិទ្ធ រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី រដ្ឋលេខាធិការ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ជា​តំណាង​ដ៏​ខ្ពង់ខ្ពស់ របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា អមដំណើរ​ដោយ លោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល និង​មន្ត្រីជាន់ខ្ពស់​ដទៃទៀត នឹង​នាំយក ម៉ាស និង​សម្ភា​រៈវេច​សាស្ត្រ​សរុប​ចំនួន ១២​មុខ ដឹកនាំ​តាម​យន្តហោះ​ពិសេស​ព្រះរាជាណាចក្រ​កម្ពុជា ទៅ​ប្រគល់ជូន​រដ្ឋាភិបាល និង​ប្រជាជន​នេ​ប៉ាល់​។​

​សូមបញ្ជាក់ថា អំណោយ​រាជរដ្ឋាភិបាល​កម្ពុជា ផ្តល់ជូន​រដ្ឋាភិបាល​នេ​ប៉ាល់ រួមមាន​

1-​ម៉ាស 2000000
2. ម៉ាស N95 20000
3. វ៉ែនតា 20000
4. អាវ​ពេទ្យ 20000
5. ម៉ាស៊ីន​វាស់​កម្តៅ 500
6. របាំងមុខ 20000
7. ឧបករណ៍​ជំនួយ​ដង្ហើម 20
8. ម៉ូនីទ័រ និង​ខ្សែ​ភ្ជាប់ ម៉ូ​ឌែ​ល Vista 120 20
9. ម្សៅ Chloramine B 500
10. ស្បែកជើង​កវែង 1000
11. សាប៊ូ​លាងដៃ 2000
12. ម៉ាស​ក្រណាត់ 10000

​សូមជម្រាបថា កន្លងមក​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ផ្តល់នូវ​អំណោយ ជា​ម៉ាស និង​បរិក្ខារ​ពេទ្យ​ជូន​ដល់​បណ្តា​ប្រទេស​ចំនួន​៣​រួចមកហើយ ក្នុងនោះ​រួមមាន សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ​បានផ្តល់​ម៉ាស់​ចំនួន​២​លាន និង​បរិក្ខារ​ពេទ្យ​មួយចំនួន ជូន​រដ្ឋាភិបាល​សហភាព​មី​យ៉ាន់​ម៉ា ម៉ាស​ចំនួន​២​លាន និង​សម្ភា​រៈវេច​សាស្ត្រ​មួយចំនួន ជូន​រដ្ឋាភិបាល​ទី​ម័​រ​ឡេ​ស្ត ម៉ាស​ចំនួន ១​លាន​៥​ម៉ឺន និង​បរិក្ខារ​ពេទ្យ​មួយចំនួន ហើយ​សម្រាប់​ថ្ងៃទី ៤​ខែមករា ឆ្នាំ​២០២១​ខាងមុខ រាជរដ្ឋាភិបាល​កម្ពុជា​បានសម្រេច​ផ្តល់ជូន ម៉ាស​ចំនួន​២​លាន ម៉ាស​ក្រណាត់​ចំនួន​២​ម៉ឺន​ម៉ាស និង​បរិក្ខារ​ពេទ្យ សរុប​ចំនួន​១២​មុខ ជូន​ដល់​រដ្ឋាភិបាល និង​ប្រជាជន​នេ​ប៉ាល់ ក្នុងការ​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​កូ​វីដ​១៩៕

អត្ថបទដែលជាប់ទាក់ទង