ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អធិការដ្ឋាន​នគរបាល​ខណ្ឌ​ប្ញ​ស្សី​កែវ ប្រជុំ​ដាក់​ផែនការ​ស្តីពី​ការងារ បង្ការ ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ក្មេង​ទំនើង នៅក្នុង​មូលដ្ឋាន​

129

 

​ភ្នំពេញ​៖​នៅ​ព្រឹក​ថ្ងៃទី​៤ ខែមករា ឆ្នាំ​២០២០​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ប្ញ​ស្សី​កែវ​លោក​វរសេនីយ៍ឯក ហ៊ាង ថា​រ៉េត អធិការនគរបាល​ខ​ណ្ឌ​ឫស្សីកែវ បាន​ដឹកនាំ​កិច្ចប្រជុំ​ជំនាញ ស្តីពី​ការងារ បង្ការ ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ក្មេង​ទំនើង នៅក្នុង​មូលដ្ឋាន​។​

​ក្នុង​កិច្ចប្រជុំ​នោះ​លោក​វរសេនីយ៍ឯក ហ៊ាង ថា​រ៉េត អធិការនគរបាល​ខ​ណ្ឌ​ឫស្សីកែវ បាន​ណែនាំ​ដល់​នាយប៉ុស្តិ​ទាំងអស់​ក្នុង​ខណ្ឌ​បន្ត​យកចិត្តទុកដាក់​ដាក់​ប៉ុស្តិ​ត្រួតពិនិត្យ​ទប់ស្កាត់​បទល្មើស​នានា​និង​ល្បាត​ពួនស្ទាក់​តាម​គោលដៅ​ស្មុកស្មាញ​ដើម្បី​សុខ​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ឱ្យបាន​ល្អ​។​

ក្នុង​កិច្ចប្រជុំ​នោះ​ក៏មាន​ការចូលរួម​៖​លោក​អធិការរង​នាយផ្នែក នាយរង​ផ្នែក​នាយប៉ុស្តិ៍ និង​នាយរង​ប៉ុស្តិ៍​នៃ​អធិការដ្ឋាន​នគរបាល​ខ​ណ្ឌា​ឫស្សីកែវ​៕​

អត្ថបទដែលជាប់ទាក់ទង