ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រុម Legend United និង​ក្រុមយុវជន​រាជ​សី FT​គ្រង​តំណែង​ជើង​ឯកនៃ​ការប្រកួត​បាល់ទាត់​ពាន​រង្វាន់​សុវណ្ណ ស្ព័ត​អាយុ​ក្រោម​១៦ និង​១៧​ឆ្នាំ​

104

ភ្នំពេញ​៖​លោក​អ៊ូ​រតនា​អគ្គលេខាធិការរង​នៃ​គណកម្មការ​សម្រាប់​ដោះស្រាយ​បញ្ហា​កូដកម្ម​បាតុកម្ម​តាម​គ្រប់មុខ​សញ្ញា​នៃ​ក្រសួង​​ការងារ និង​បណ្តុះបណ្តាល​វិជ្ជា​វិ​ជ្ជៈ ជា​ប្រធាន​សមាគម​ប្រឹក្សា​ការងារ​កម្ពុជា នា​ល្ងាច​ថ្ងៃទី​៣ ខែ​កម​រា ឆ្នាំ​២០២១​បាន​អញ្ជើញ​ចូលរួម​ពិធី​បិទ​ព្រឹត្តិការណ៍​ការប្រកួត​កីឡាបាល់ទាត់​ពានរង្វាន់​សុវណ្ណ ស្ព័ត​យុវជន​អាយុ​ក្រោម​១៦​ឆ្នាំ និង​១៧​ឆ្នាំ និង​បើក​ការប្រកួត​កីឡាបាល់ទាត់​យុវ​ជ​អាយុ​ក្រោម​១៤​ឆ្នាំ​នៅ​ទីលាន​បាល់ទាត់​សុវណ្ណ ស្ព័ត​ស្ថិតនៅ​ស្រុក​អង្គ​ស្នូល ខេត្តកណ្តាល​។​

លោក ជ័យ សុវណ្ណ​បាន​ប្រាប់​ឲ្យ​ដឹងថា ការប្រកួត​បានចាប់ផ្ដើម​ពី​ខែ​ខែមិថុនា ឆ្នាំ​២០២០ ក្រោយពី​ជំងឺ​COVID-19 បាន​ធូ​ស្បើយ​ខ្លះ​ក៏បាន​ផ្សព្វផ្សាយ​ម្តងទៀត​អំពី​ការរៀបចំ​ពានរង្វាន់​យុវជន​អាយុ​ក្រោម​១៧​ឆ្នាំ​ដោយ​ក្នុងនោះ​មាន​លាយ​អាយុ​ក្រោម​២០​ឆ្នាំ​​ចំនួន​២​នាក់​លើ​ទីលាន​ជាក់ស្ដែង​ហើយ​មាន​ក្រុម​ចូលរួម​ចំនួន ១៤ ក្រុម​។ ចំពោះ​ពានរង្វាន់ សុវណ្ណ ស្ព័ត​យុវជន​អាយុ​ក្រោម​១៧​ឆ្នាំ ២០២០ ក្រុម​ដែល​ទទួលបាន​ជើងឯក​បាន​ទៅ​ក្រុម Legend United ទឹកប្រាក់​ចំនួន ២០០០,០០០​រៀល​។​

លោក​បាន​បន្តថា ក្រុម​ទទួល​ជើងឯក​រង​ទៅ​ក្រុម WARRIORS United ទឹកប្រាក់ ១២០០,០០០​រៀល និង​ចំណាត់ថ្នាក់​លេខ​៣​បាន​ទៅ​ក្រុម King Tiger FC ទឹកប្រាក់​ចំនួន​៦០០,០០០​រៀល រីឯ​ក្រុម​ទទួល​Fair Play បាន​ទៅ​ក្រុម​EMPEROR ទឹកប្រាក់​ចំនួន​១៥០,០០០​រៀល កីឡាករ​ទាត់​ចូល​ទី​ច្រើនជាងគេ​ទទួល​ថវិកា​ចំនួន​១២០,០០០​រៀល បាន​ទៅ​កីឡាករ ជ័យ សុវណ្ណ​ដាវី​ត ពាក់អាវ​លេខ​១៦ ទាត់​បាល់​បញ្ចូល​ទី​បាន​៤២​គ្រាប់​មកពី​ក្រុម Legend United ។ អ្នកចាំទី​ល្អ​ជាងគេ និង​លេង​បាន​ច្រើនជាងគេ​បាន​លើ​កីឡាករ​អូ បា​បា បានទទួល​ពាន​ស្រោមដៃ​មាស​មួយ​១២០,០០០ រៀល ពាក់អាវ​លេខ​១ មកពី​ក្រុម Cher Hout FC ។​
ចំណែក​ពានរង្វាន់​សុវណ្ណ ស្ព័ត យុវជន​អាយុ​ក្រោម​១៦​ឆ្នាំមាន​ចំនួន ៨​ក្រុម​ចូលរួម​៖​ក្រុម​ទទួលបាន​ជើងឯក​ទឹកប្រាក់​ចំនួន ១២០០,០០០​រៀល​បាន​ទៅ​ក្រុមយុវជន​រាជ​សី FT ជើងឯក​រងទឹក​ប្រាក់​ចំនួន ៦០០.០០០​រៀល​បាន​ទៅ​ក្រុម យុវជន​ភូមិ​ឡ​កំបោរ FC និង​ចំណាត់ថ្នាក់​លេខ​៣​ទឹកប្រាក់​ចំនួន ២០០,០០០ រៀល​បាន​ទៅ​ក្រុម The Lion FC ។​
​ក្រុម​ទទួលបាន​Fair Play​ទទួលបាន​ទឹកប្រាក់​ចំនួន​១០០,០០០​ក្រុម​បក្សី​សន្តិភាព​FT​កីឡាករ​ទាត់​ចូល​ទី​ច្រើនជាងគេ​ទទួល​ថវិកា​​ចំនួន​១០០.០០០ រៀល (​ដប់​ម៉ឺន បាន​ទៅ​កីឡាករ ហិន លំ​ហេង ពាក់អាវ​លេខ​១៩ បាន​គ្រាប់​បាល់​ចំនួន ២៣​គ្រាប់ មកពី​ក្រុមយុវជន​ភូមិ​ឡ​កំបោរ FC និង​អ្នកចាំទី​ល្អ​ជាងគេ​និង​លេង​បាន​ច្រើនជាងគេ​ទឹកប្រាក់​ចំនួន ១០០,០០០ បាន​ទៅ​កីឡាករ ចេង ប្រាជ្ញ ពាក់អាវ​លេខ​១​មកពី​ក្រុម The Lion FC ៕​

អត្ថបទដែលជាប់ទាក់ទង