ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលខណ្ឌ​ចំការមន ចុះ​ត្រួតពិនិត្យ​ការដ្ឋាន​ជួសជុល​អ៊ុត​កៅស៊ូ​ផ្ល​វ​លេខ ១០១ នៅ​សង្កាត់​បឹងត្របែក​

101

 

​ភ្នំពេញ​៖​កាលពី​ព្រឹក​ថ្ងៃទី​០៤ ខែមករា ឆ្នាំ​២០២១​នេះ​លោក ថេ​ង សុ​ថុល អភិបាលខណ្ឌ​ចំការមន បាន​អញ្ជើញ​ចុះទៅ​ត្រួតពិនិត្យ​ការដ្ឋាន​ជួសជុល​អ៊ុត​កៅស៊ូ​ផ្ល​វ​លេខ ១០១ ស្ថិតនៅក្នុង​សង្កាត់​បឹងត្របែក ខណ្ឌចំការមន រាជធានី​ភ្នំពេញ ដែលជា​គម្រោង​មូលនិធិ​អភិវឌ្ឍន៍​របស់​រដ្ឋបាល​ខណ្ឌចំការមន នា ឆ្នាំ​២០២០ ។​
សកម្ម​ភាពចុះ​ពិនិត្យ​ការដ្ឋាន​ចាក់​អ៊ុត​កៅ​នៅ​ផ្លូវ​លេខ​១០១​ខាងលើ​នោះ​ដោយមាន​ការចូលរួម​ពី​សំណាក់​លោក​អភិបាលរងខណ្ឌ​, នាយក​រដ្ឋបាល​ខណ្ឌ​, ប្រធាន​អង្គភាព​លទ្ធកម្ម​ខណ្ឌ​, អនុប្រធាន​ការិយាល័យ​សាធារណ​ករ​ខណ្ឌ​, រដ្ឋបាល​សង្កាត់​បឹងត្របែក និង​មន្ត្រី​ពាក់ព័ន្ធ​ជាច្រើន​នាក់​ទៀតផង​ដែរ​។​

​ខណៈពេល​ចុះ​ពិនិត្យ​សកម្មភាព​ចាក់​អ៊ុត​ផ្លូវ​កៅស៊ូ​ខាងលើ​នោះ លោក​អភិបាលខណ្ឌ​ចំការមន​ថេ​ង សុ​ថុល បានធ្វើ​ការណែនាំ​ទៅដល់​ក្រុមហ៊ុន​អ្នកម៉ៅការ​ស្ថាបនា​ផ្លូវ ដោយ​លកលៃ​ធ្វើយ៉ាងណា​ដោយ​អនុវត្ត​ទៅតាម​គម្រោង​អោយបាន​ត្រឹមត្រូវ​ល្អប្រសើរ ពោលគឺ​ធានា​ក្នុងការ​ប្រើប្រាស់​បានយូរ​អង្វែង​ទៅ​ថ្ងៃមុខ​ផងដែរ ទើប​អាច​ទទួលយកបាន​ហើយ​ការចាក់​អ៊ុត​កៅស៊ូ​ផ្លូវ​ខាងលើ​នោះ គឺ​ធានា​ទាំង​គុណភាព​ផ្លូវ​និង​សោ​ភ័​ណ្ឌ​ភាព​ផ្លូវ​ផងដែរ​៕​

អត្ថបទដែលជាប់ទាក់ទង