ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ផ្ទះឈើ ២ខ្នង ត្រូវអគ្គិភ័យ លេប ត្របាក់គ្មានសល់ពេលរំលងអធ្រាត្រ

113

 

ភ្នំពេញៈផ្ទះឈើ ២ខ្នង ត្រូវបាន អគ្គិភ័យឆាប់ឆេះយ៉ាងសន្ធោសន្ធៅ កាលពីវេលាម៉ោង ២យប់រំលងអធ្រាត្រ ឈានចូល ថ្ងៃព្រហស្បតិ៍ ទី៧ ខែមករា ឆ្នាំ ២០២១ ត្រង់ចំណុចផ្លូវ រថភ្លើង កែង នឹង ផ្លូវ ទំនប់ ទួល គោក នៅក្នុង ភូមិ បាក់ ទូក ក្នុង សង្កាត់ ទួល សង្កែ ទី ១ ខណ្ឌឫស្សីកែវ ។

ម្ចាស់ផ្ទះ ដែល ឆេះ មានឈ្មោះ ហេង ដា នី ភេទ ស្រី អាយុ ៥២ ឆ្នាំ មុខរបរ លក់ ភេសជ្ជៈ និង គ្រឿង ម្ជូរ
ចំណែក ផ្ទះ មួយទៀត ជា ផ្ទះជួល ម្ចាស់ បាន គេចខ្លួនបាត់ ។ ផ្ទះ ទាំងពីរ ល្វែង មាន ជញ្ជាំង កុង ផ្លាក កេ ប្រក់ ស័ង្កសី ទំហំ ៣ ម៉ែត្រ x៥ ម៉ែត្រ ។

ប្រជាពលរដ្ឋ បាន ប្រាប់ ឲ្យ ដឹងថា ដំបូង ឡើយ អណ្ដាតភ្លើង ឆាបឆេះ ចេញពី ផ្ទះជួល មុន យ៉ាង សន្ធោសន្ធៅ បង្ក ឲ្យ មានការ ភ្ញាក់ផ្អើល ដល់ផ្ទះ ជាប់ គ្នា ក៏មាន ការរត់ ចេញពី កន្លែង ឆាបឆេះ យ៉ាង ស្លន់ស្លោ ផ្អើល ដល់ ប្រជាពលរដ្ឋ អ្នកជិតខាង រួម ទាំង សមត្ថកិច្ច ចុះមក អន្តរាគមន៍ ហៅ រថយន្ត ពន្លត់អគ្គីភ័យ ចុះមក កន្លែងកើតហេតុ ជាច្រើន គ្រឿង បានធ្វើ ការបាញ់ មិន ឲ្យ រាលដាល់ ផ្ទះ ផ្សេងទៀត ដោយ ប្រើប្រាស់ រថយន្ត ពន្លត់ អគ្គិភ័យ ចំនួន ៥ គ្រឿង ទើប រលត់ទៅវិញ នៅវេលា ម៉ោង ៣ នៅ ថ្ងៃខែ ឆ្នាំ ដដែល ៕

អត្ថបទដែលជាប់ទាក់ទង