ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ការិយាល័យ​ជំនាញ​ បញ្ជូនខ្លួនអ្នកបើកបររថយន្ត ពាក់ព័ន្ធ​ករណី​បាញ់​សម្លាប់​នាយ​រង​ការិយាល័យ​ព្រហ្មទណ្ឌ​ម្រិ​ត​ស្រាល​រាជធានី​ភ្នំពេញ​ ទៅ​តុលាការ

119

​ភ្នំពេញ​ ៖​ អគ្គស្នងការនគរបាលជាតិបានឲ្យដឹងថា ជនសង្ស័យ​ជា​អ្នកបើកបរ​រថយន្ត​ជាប់​ពាក់ព័ន្ធ​នឹង​អំពើ​ឃាតកម្ម​បាញ់​សម្លាប់​នាយ​រង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ដើម្បី​គេចខ្លួន​ក្រោយមក​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​បាន​ នៅ​ព្រឹក​ថ្ងៃ​ទី​០៧​ ខែមករា​ ឆ្នាំ​២០២១​ ត្រូវ​បាន​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ បញ្ជូន​ខ្លួន​ទៅ​តុលាការ​ចាត់ការ​តាម​ផ្លូវច្បាប់​ ។​ កម្លាំងនគរបាលរាជធានីភ្នំពេញ បន្ត​សហការ​ជាមួយ​កម្លាំង​សមត្ថកិច្ច​ពាក់ព័ន្ធ​គ្រប់​ប្រភេទ​កំពុង​តាម​ស្វែងរក​ចាប់ខ្លួន​ជនសង្ស័យ​ដៃដល់​ជា​ឃាតក​រជាមន្ត្រីយោធានៅ​ខេត្ត​ភាគ​ឦសាន​នៃ​ប្រទេស​កម្ពុជា​ ។​

​ជនសង្ស័យ​អ្នកបើកបរ​រថយន្ត​ឈ្មោះ​ កែ​ ចាន់​មាន​ ភេទ​ប្រុស​អាយុ​២៥​ឆ្នាំ​ គ្មាន​មុខរបរ​ពិតប្រាកដ​ រស់នៅ​ស្រុក​កណ្តៀង​ ខេត្តពោធិ៍សាត់​ រត់គេច​ខ្លួន​ទៅ​ដល់​ខេត្តបាត់ដំបង​ ហើយ​ត្រូវ​បាន​កម្លាំង​នគរបាល​ស្រាវជ្រាវ​បង្ក្រាប​ចាប់ខ្លួន​កាលពី​ថ្ងៃ​ទី​០៣​ ខែមករា​ ឆ្នាំ​២០២១​ ស្ថិត​នៅផ្ទះ​ជួល​មួយ​កន្លែង​ជិត​ប​ច្ឆា​វត្ត​ទួល​តា​ឯក​ ក្នុងភូមិ​អូរ​តា​គាំ​១​ សង្កាត់​ទួល​តា​ឯក​ ក្រុង​បាត់ដំបង​ ខេត្តបាត់ដំបង​ ។​

​សូម​រំលឹក​ថា​ នៅ​ថ្ងៃ​ទី​៣០​ ខែធ្នូ​ ឆ្នាំ​ ២០២០​ វេលា​ម៉ោង​១២​និង​៥​នាទី​យប់​ មាន​ករណី​ឃាតកម្ម​ផ្តើម​ចេញពី​ទំនាស់​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ចំណុច​មុខ​ផ្ទះសំណាក់​ សាំង​ហ័​រ​ទៀន​ លើ​មហាវិថី​សហព័ន្ធ​រុ​ស្សី​ ស្ថិត​នៅ​ភូមិ​ក្បាលដំរី​២​ សង្កាត់​កា​កាប​២​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ រាជធានី​ភ្នំពេញ​ បង្ក​ឡើង​ដោយ​ជនសង្ស័យ​ចំនួន​០២​នាក់​ ស្លៀកពាក់​ស៊ី​វិល​ ប្រដាប់​ដោយ​អាវុធ​ខ្លី​ ០១​ដើម​ មិន​ស្គាល់​ម៉ាក​ បន្សល់​ទុក​សំបក​គ្រាប់​នៅ​កន្លែង​កើតហេតុ​ចំនួន​០៩​ គ្រាប់​ ក្បាល​គ្រាប់​ចំនួន​០១​គ្រាប់​ មធ្យោបាយ​ធ្វើ​សកម្មភាព​រថយន្ត​ម៉ាក​ Lexus​ RX300​ ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​ សៀមរាប​ 2A-4546​ មាន​ស្នាម​កំ​ពិត​ដំបូល​ផ្នែក​ខាង​មុខ​ខាងស្តាំ​ និង​រថយន្ត​ជន​រង​គ្រោះ​ម៉ាក​ FORD​ RAPTOR​ F150​ ផលិត​ឆ្នាំ​២០២០​ ពណ៌​ស​ ០១​គ្រឿង​ នៅ​កន្លែង​កើតហេតុ​។​

​ជន​រង​គ្រោះ​ឈ្មោះ​ រ៉េ​ត​ ស៊ី​ណែ​ត​ ភេទ​ប្រុស​ អាយុ​៤១​ឆ្នាំ​ ស្នាក់​នៅផ្ទះ​លេខ​១៦៩​ ផ្លូវ​១៦៩​ ភូមិ​៤​ សង្កាត់​វាលវង់​ ខណ្ឌ​៧​មក​រា​ រាជធានី​ភ្នំពេញ​ ជា​នាយ​រង​ការិយាល័យ​នគរបាល​កំ​រិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ ត្រូវ​បាន​ជន​ដៃដល់​ បាញ់​ពីក្រោយ​ខ្នង​ចំនួន​០៣​គ្រាប់​ ធ្លា​យមក​មុខ​ និង​ថ្ងាស់​០១​ គ្រាប់​ធ្លា​យមក​ក្រោយ​ ។​ បន្ទាប់​ពី​បង្កហេតុ​ជនសង្ស័យ​បាន​បើករថយន្ត​គេច​ចេញពី​ក​ន្លែ​កើតហេតុ​ ។​ សមត្ថកិច្ច​ចុះ​ធ្វើ​ស្រាវជ្រាវ​ស្វែងរក​ជនសង្ស័យ​ នៅ​ព្រឹក​ថ្ងៃ​ដដែល​សកម​ត្ថ​កិច្ច​បាន​រក​ឃើញ​រថយន្ត​ជនសង្ស័យ​ដែល​ដោះ​ផ្លាកលេខចេញ យក​ទៅ​ប្លុង​ចោល​នៅ​ចំណុច​ផ្ទះ​គ្មាន​លេខ​ ផ្លូវ​៤២​ ភូមិ​ស្វាយ​ឧត្តម​ សង្កាត់​ព​ន្សាំ​ង​ ខណ្ឌ​ព្រែក​ព្នៅ​ និង​បាន​សាកសួរ​ម្ចាស់ផ្ទះ​ ហើយ​ឈាន​ទៅ​ដល់​ការ​ស្វែងរក​ចាប់ខ្លួន​ជនសង្ស័យ​១នាក់ជាបក្ខពួកជនដៃដល់ដែលបានរត់គេច​ដល់​ខេត្តបាត់ដំបង​ ហើយ​បាន​បញ្ជូន​ជនសង្ស័យ​រូប​នេះ​មក​កាន់​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​ម​រិ​ត​ធ្ងន់​រាជធានី​ភ្នំពេញ​ដើម្បី​ធ្វើការ​សាកសួរ​ ។​

​ក្រោយ​ការ​សាកសួរ​ជនសង្ស័យ​ឈ្មោះ​ កែ​ ចាន់​មាន​ បាន​សារភាព​ថា​ ក្រុម​ខ្លួន​ពិតជា​បាន​ចូលរួម​ក្នុង​សកម្មភាព​បាញ់​សម្លាប់​ជន​រង​គ្រោះ​ពិតប្រាកដ​មែន​ ដោយ​ឈ្មោះ​ អ៊ា​ ណា​រ៉េ​ន​ ហៅ​ រ៉េ​ន​ ជា​អ្នក​បាញ់​សម្លាប់​ជន​រង​គ្រោះ​ ។​ ចំណែក​រូបគេ​ជា​អ្នក​បើករថយន្ត​រត់គេច​ទៅ​លាក់​ទុក​នៅផ្ទះ​ប្រជាពលរដ្ឋ​ក្បែរ​ភ្នំ​បាសិត​ ។​ ហើយ​ឈ្មោះ​ រ៉េ​ន​ ក៏​បាន​តេ​ទូរស័ព្ទ​បក្ខពួក​ម្នាក់​ទៀត​យក​ម៉ូតូ​មក​ឌុ​ប​ពួក​ខ្លួន​ឆ្លងស្ពាន​ព្រែ​ក្តាម​ទៅ​ផ្ទះសំណាក់​មិន​ចាំ​យីហោ​ដេក​ចំនួន​ ២យប់ ។​ បន្ទាប់​មក​ពួក​គេ​ក៏​បែក​គ្នា​រៀងៗ​ខ្លួន​ ហើយ​រូបគេ​(​កែ​ ចាន់​មាន​ )​មក​លាក់ខ្លួន​នៅ​ក្នុង​វត្ត​មួយ​នៃ​ខណ្ឌ​ព្រែក​ព្នៅ​ ១យប់ ។​ លុះដល់​ថ្ងៃ​ទី​២ ខែមករា​ ឆ្នាំ​២០២១​ ខ្លួន​ក៏​បាន​បន្តដំណើរ​ទៅ​ខេត្តបាត់ដំបង​ ដោយ​ស្នាក់​នៅ​បន្ទប់​ជួល​ម្តុំ​វត្ត​ទួល​តា​ឯក​ ខេត្តបាត់ដំបង​ ទើប​នៅ​ថ្ងៃ​ទី​៣ ខែមករា​ ឆ្នាំ​២០២១​ ពេល​ខ្លួន​កំពុង​ដេក​នៅផ្ទះ​ជួល​ក៏​ត្រូវ​បាន​សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន​តែ​ម្តង​។​

​ ​សេចក្តីរាយការណ៍​ឱ្យ​ដឹង​ថា​ ជន​ដៃដល់​បាញ់​សម្លាប់​នាយ​រង​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​រាជធានី​ភ្នំពេញ​បាន​រត់គេច​ខ្លួន​ដល់​ខេត្តមណ្ឌលគិរី​ជាមួយ​ភរិយា​ ប្អួ​ន​ថ្លៃ​និង​កូន​ម្នាក់​ ។​ ជនសង្ស័យ​បាន​ព្យាយាម​បើករថយន្ត​បំ​បុក​របាំង​ហាមឃាត់​របស់​សមត្ថកិច្ច​នៅ​ក្នុងស្រុក​កោះ​ញ៉ែ​ក​ កាលពី​យប់​ថ្ងៃ​ទី​៤ ខែមករា​ ដើម្បី​ការ​ទម្លាយ​ចេញពី​ការ​ឡោម​ព័ទ្ធ​ ។​

​ឈ្មោះ​ រ៉េ​ន​ ត្រូវ​គេ​បញ្ជាក់​ថា​ គឺជា​មន្ត្រី​យោធា​ដែល​មាន​អាវុធ​ជាប់​ខ្លួន​ និង​ជា​មនុស្ស​ធ្លាប់​ធ្វើ​សកម្មភាព​អំពើ​ប្លន់​បាញ់​សម្លាប់​ជន​រង​គ្រោះ​ម្នាក់​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ និង​ទើប​ចេញពី​ពន្ធនាគារ​បាន​២​ឆ្នាំ​ ។​

​សូម​បញ្ជាក់​ផង​ដែរ​ថា​ ជុំវិញ​នៃ​អំពើ​ឃាតកម្ម​បាញ់​សម្លាប់​នាយ​រង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​រាជធានី​ភ្នំពេញ​នៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ រឿង​ទំនាក់​គ្រោះថ្នាក់​ចរាចរណ៍​នោះ​ ។​ ឯកឧត្តម​ ឧត្តម​ស​នី​យ៍​ឯក​ ស​ ថេ​ត​ អគ្គស្នងការ​រង​នគរបាល​ជាតិ​និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ក៏​បាន​ប្រាប់​គ្រួសារ​សព​នៅ​ក្នុង​ពិធី​គោរព​វិញ្ញាណក្ខន្ធ​សព​លោក​វរសេនីយ៍ទោ​ រ៉េ​ត​ ស៊ី​ណែ​ត​ ហៅ​ញ៉​ក់​ កាលពី​កន្លង​ទៅ​ថ្មីៗ​នេះ​ នឹង​ប្តេជ្ញា​តាម​ស្វែងរក​ចាប់ខ្លួន​ជា​ឃាតក​រដើម្បី​យក​មក​ផ្តន្ទាទោស​តាម​ផ្លូវច្បាប់​ឱ្យ​ខាង​តែ​បាន​ ៕

អត្ថបទដែលជាប់ទាក់ទង