ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រជាពលរដ្ឋ​ក្រីក្រ និង​ជួប​ការលំបាក ​ចំនួន​៣១​គ្រួសារ ​នៅ​សង្កាត់​ភ្លើង​ឆេះ​រទេះ ​ខណ្ឌ​កំបូល ​បានទទួល​អំណោយ​ពី​អនុសាខា​កាកបាទក្រហម​ខណ្ឌ​កំបូល​

48

​ភ្នំពេញ​៖​កាលពី​ថ្ងៃទី​៧ ខែមករា ឆ្នាំ​២០២១ លោក ឃឹម ស៊ុន​សូ​ដា អភិបាលខណ្ឌ​កំបូល និង​ជា​ប្រធាន​កិ​ក្តិ​យស​អនុសាខា​កាកបាទក្រហមកម្ពុជា​ខ​ណ្ឌ​កំបូល រួមជាមួយ​លោកស្រី ទេព ក​ញ្ច​នា ជា​ប្រធាន​អនុសាខា​កាកបាទក្រហមកម្ពុជា​ខ​ណ្ឌ​កំបូល លោក ហោ វាសនា អភិបាលរងខណ្ឌ​កំបូល និង លោក សេង គន្ធ អភិបាលរងខណ្ឌ​កំបូល បាន​ដឹកនាំ​មន្ត្រី​អនុសាខា​កាកបាទក្រហមកម្ពុជា​ខ​ណ្ឌ​កំបូល បាន​ចុះសួរសុខទុក្ខ និង​នាំយក​អំណោយ​ផ្តល់ជូន​គ្រួសារ​បងប្អូន​ប្រជាពលរដ្ឋ​ទីទាល់ក្រ ដែល​ជួប​ការលំបាក​ក្នុងអំឡុងពេល​ជំងឺ​កូ​វីដ​១៩ មកពី​ភូមិ​ចំនួន​០២ គឺ​ភូមិ​គោក​ខ្សាច់ និង​ភូមិ​ត្រាញ់​តា​បាញ់ ស្ថិតក្នុង​សង្កាត់​ភ្លើង​ឆេះ​រទេះ ខណ្ឌ​កំបូល ចំនួន​៣១​គ្រួសារ ។

​ក្នុងឱកាស​នោះ លោក​ឃឹម ស៊ុន​សូ​ដា អភិបាលខណ្ឌ​កំបូល ក៏បាន​ពាំនាំ​នូវ​ការ​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ​ពី​សំណាក់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា និង លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ និង​ជា​ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​រាជធានី​ភ្នំពេញ ដែលជា​និច្ចកាល សម្ដេច និង​ថ្នាក់ដឹកនាំ តែងតែ​គិតគូ យកចិត្តទុកដាក់​ខ្ពស់បំផុត​លើ​ការងារ​មនុស្សធម៌ ការលើក​កំពស់​កម្រិតជីវៈភាពរ​ស់​នៅ​របស់​ប្រជាជន​ទូទាំងប្រទេស​តាមរយៈ​កិច្ចអភិវឌ្ឍន៍​គ្រប់​វិស័យ​ឥតឈប់ឈរ និង​រីកចម្រើន​ជា​លំដាប់ ជាពិសេស​ការអនុវត្ត​វិធានការ​អនាម័យ តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល ដើម្បី​ចូលរួម​ការពារ​ទប់ស្កាត់​ការ​រាតត្បាត​ជំងឺ​កូ​វីដ​១៩ ។​

​មន្ត្រីរដ្ឋបាល​ខណ្ឌ​កំបូល​បានឱ្យដឹងថា​៖​អំណោយ​ដែល​អភិបាលខណ្ឌ​នាំយកមក​ចែកជូន​ក្នុង​មួយ​គ្រួសារ​រួមមាន​៖​អង្ករ​២៥ គីឡូក្រាម​មី​០១​កេស​សំភា​រះ​មួយកញ្ចប់ និង​ថវិកា​៣០,០០០ រៀល​ទៀតផង​៕​

អត្ថបទដែលជាប់ទាក់ទង