រថយន្តកុងតឺន័រមួយគ្រឿង បានបុករះថ្មពុះចែកទ្រូងផ្លូវជាតិលេខ៤ បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ
ព្រះសីហនុ ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង ដោយរថយន្តធុនធំមួយគ្រឿងបានបុករះក្បាលនាគ រនាំងទ្រូងផ្លូវជាតិលេខ ៤ ក្នុងប្រជុំជនផ្សារវាលរេញ ម្តុំខាងមុខសាលាស្រុកព្រៃនប់ ខូចខាតអស់ជាច្រើនកំណាត់ កាលពីម៉ោងជាង១ យប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី០៨មករា២០២១។
យោងតាមប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា រថយន្តនេះទំនងជាបើកបរក្នុងល្បឿនលឿន ទើបបណ្ដាលឲ្យបុកខូចខាតក្នុងស្ថានភាពធ្ងន់ធ្ងរដូចនេះ តែសំណាងល្អមិនមានមនុស្សរងគ្រោះថ្នាក់ឡើយ។
លុះមកដល់ព្រឹកថ្ងៃ៨មករានេះ សមត្ថកិច្ចជំនាញនឹងចាត់ចែងស្ទូចយកទៅរក្សាទុកដោះស្រាយបន្តតាមនីតិវិធី ៕