សមត្ថកិច្ចនគរបាលនៃអធិការដ្ឋាន នគរបាលខណ្ឌឬស្សី បង្ក្រាបឆ្នោតឡូតូ ចំនួន២ទីតាំង, នេះជាការបង្ក្រាបដោយកម្រមួយ
ភ្នំពេញ៖នៅព្រឹកថ្ងៃទី៨ ខែមករា ឆ្នាំ២០២១ កម្លាំងប៉ុស្ថិ៍នរគបាលរដ្ឋបាលច្រាំងចំរេះទី១ ដឹកនាំដោយលោកវរសេនីយ៍ទោ រឿន វន អធិការរងនគរបាលខណ្ឌប្ញស្សីកែវ បានចុះបង្ក្រាបជាក់ស្តែងករណីកន្លែងឆ្នោតឡូតូ ដែលមានទីតាំងឆ្នោតឡូតូចំនួន០២ទីតាំងទីតាំងទី១ស្ថិតនៅក្រុម២ភូមិ២ច្រាំងចំរេះ១ ទីតាំងទី២ស្ថិតនៅក្រុម២ភូមិ២សង្ក្រាត់ច្រាំងចំរេះទី១ខណ្ឌប្ញស្សីកែវ។
សម្ថត្តកិច្ចឱ្យដឹងថា៖ក្រោយចប់ប្រតិប័ត្តការនោះសម្ភារ:ដកហូតបានរួមមាន៖១. ម៉ាស៊ីនឆ្នោតចំនួន៣គ្រឿង,២. ទូរទស្យន៍ចំនួន០៣គ្រឿង,៣.ឃីបតសំរាប់ចុចចំនួន០២គ្រឿង,ម៉ាស៊ីនព្រីនចំនួន១គ្រឿង,ម៉ូនីទើរចំនួន០២គ្រឿង,ដុំវាយហ្វាយចំនួន០១គ្រឿង,សម្ភារ:ដកហូតខាងលើ ប៉ុស្តិ៍នគរបាលរដ្ឋបាលច្រាំងចំរេះទី១ បានយកទៅរក្សាទុកនៅប៉ុស្តិ៍ ដើម្បីអនុវត្តបន្តតាមនីតិវិធីច្បាប់។
ប្រជាពលរដ្ឋនៅតំបន់ខាងលើបានកោតសរសើរថា៖លើកនេះប៉ូលិសខណ្ឌប្ញស្សីកែវនិងប៉ុស្តិច្រាំចំរេះទី១ក្លាយហានហ៊ានបង្ក្រាបល្បែងស៊ីសងនៅក្នុងមូលដ្ឋានដោយមិនគិតពីឆ្នាំងបាយមែនឬក៏មកពីកន្លែងឆ្នោតឡូតូនោះមិនព្រមគិតគូរម្ចាស់ទឹកម្ចាស់ដីទេដឹង។ករណីនេះរស្មីកម្ពុជាមិនអាចរកការបំភ្លឺបានពីខាងសមត្ថកិច្ចនោះទេ ៕