ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មន្ដ្រី​យោធា​១​រូប លោក​យឹម សុខុម យកលុយ​ពី ម្ចាស់​ដី​ជាង​៣​ម៉ឺន​ដុល្លារ សន្យា​រត់ការ​ប្លង់រឹង​បែរជា​មិន​ប្រគល់​ប្លង់​ជូន​ម្ចាស់​ដើម នឹង​ព្យាយាម​គេចវេស​មិន​ទទួលខុសត្រូវ​គ្រប់បែបយ៉ាង​

213

 

​ភ្នំពេញ​៖ តាម​ការបំភ្លឺ​ពីរ​បស់ លោក​យឹម សុខុម នៅ​ថ្ងៃទី​៣១​ខែធ្នូ ឆ្នាំ​២០២០ កន្លងមក​ថ្មី​នេះ លោក​បាន បញ្ជាក់ថា ថវិកា ទាំង​ប៉ុន្មាន​ចំណាយ​អស់ហើយ​គ្មាន​សល់​នោះទេ ហើយ​ប្លង់​ឲ្យ​អស់ហើយ ចង់​ផ្សាយ​ចង់​ប្ដឹង ធើ​អី​ក៏​ធើ​ទៅ​។ ករណីនេះ​ម្ចាស់​ដី​ស្របច្បាប់ លោក ស៊ុន ហួរ បាន​ឲ្យ​ដឹង​ដែរ​ថា លោក​ពុំទាន់​បាន​ឯកសារ​ប្លង់រឹង​មួយណា​នោះទេ ឃើញតែ​ឯកសារ​ចំនួន​៣​ប៉ុណ្ណោះ ដែល​លោក​បានផ្ដល់​ឲ្យ គឺ​លិខិត​ពាក្យស្នើសុំ​កាន់កាប់​ដីធ្លី លិខិត​ផ្ទេរ​សិទ្ធ​កាន់កាប់​ដីធ្លី និង​លិខិត​កិច្ចសន្យា​ប៉ុណ្ណោះ​។​

លោក​បាន​បន្ថែមថា លោក​ចង់​បានតែ​ប្លង់រឹង​មក​តែប៉ុណ្ណោះ​រួចរាល់​ហើយ បើ​មិន​ដូច្នេះ​ទេ លោក​នឹង​ឲ្យ​មេធាវី​របស់លោក​ដាក់ពាក្យ​បណ្ដឹង ឆាប់​នេះ ដោយ មិន​លើកលែង​ឲ្យ​បុគ្គល​ដែល​បំពាន​ច្បាប់​នោះទេ ។

លោក​យឹម សុខុម ត្រូវបាន​គេ​ស្គាល់​ថា​ជា មន្ដ្រី យោធា​ជើងគោក បាន​យកប្រាក់​ពី​ម្ចាស់​ដី​ចំនួន​ជាង​៣​ម៉ឺន​ដុល្លារ តាំងពី​ឆ្នាំ​២០១៤ ដើម្បី​រត់ការ​ប្លឹ​ង​រឹង​ជូន​ម្ចាស់​ដី​ចំនួន​៩៥០​ហិកតា ប៉ុន្ដែ​បែ​ជា​យកលុយ​ហើយ មិនបាន​រត់ការ​ប្លង់រឹង​ជូន​ម្ចាស់​ដើម​វិញ​នោះទេ ដោយ​ព្យាយាម​រក​លេស​គ្រប់​កល់ល្បិច​គេចវេស មិន​ទទួលខុសត្រូវ​តែម្ដង​។​

យោងតាម​ឯកសារ​ច្បាប់​លិខិត​ប្រគល់​និង​ទទួល ប្រាក់ ចុះ​ថ្ងៃទី​០៥ ខែតុលា ឆ្នាំ​២០១៤ ដែលមាន ស្នាម​ផ្ដិតមេដៃ​រលោក ស៊ុន ហួរ ជា​ម្ចាស់​ដី និង​លោក យឹម សុខុម ជា​អ្នកទទួល​ប្រាក់​រត់ការ​ឯកសារ​ដីធ្លី បាន បញ្ជាក់​ជារួម​នៅ​ប្រាក់​សរុប​ទាំងអស់ ចំនួន​ជាង​៣​ម៉ឺន ដុល្លារ ក្នុងការ​ប្រគល់​នឹង​ទទួល​ប្រាក់​ជាច្រើនលើក​។​

ជា​ភស្ដុតាង​ស្រាប់​៖ លិខិត​ប្រគល់​ប្រាក់ ចុះ​ថ្ងៃទី​២២ ខែតុលា ឆ្នាំ​២០១៤ ដែល​លោក​យឹម សុខុម បានទទួល ប្រាក់​ពី​លោក​ស៊ុន ហួរ ជា​ម្ចាស់​ដី​ចំនួន​២២០០​ដុល្លារ និង​លិខិត​ប្រគល់ និង​ទទួល​ប្រាក់ ចុះ​ថ្ងៃទី​២៩ ខែតុលា ឆ្នាំ​២០១៤ លោក យឹម សុខុម បានទទួល​ប្រាក់​ចំនួន ២៥០០ ដុល្លារ ដើម្បី​ធានា​លើ​ការរត់​ប្លង់រឹង ជូន​លោក ស៊ុន ហួរ ជា​ម្ចាស់​កម្ម​សិទ្ធ​ដីធ្លី​។ ដោយ​ក្រោយមក​ថា យក​លេស រត់ការ​ជិត​បាន​ខ្វះ​នេះ​ខ្វះ​នោះ​ក៏​បន្ដ​សុំ​១ ម៉ឺន ១០០​ដុល្លារ​ទៀត ។​

លើកចុងក្រោយ​មក​លោក​យឹម សុខុម បាន​បន្ដ យក​ថវិកា​ចំនួន​១៦៨០០​ដុល្លារ កាលពី​ថ្ងៃទី​០១ ខែមករា ឆ្នាំ ២០១៥ ពី​ម្ចាស់​ដី ដើម្បី​រត់ការ​យក​ប្លង់រឹង ដែល​សរុប​ថវិកា ទាំងអស់​មាន​ចំនួន​៣១៦០០​ដុល្លារ រហូតមកទល់​បច្ចុប្បន្ន​មិនបាន​ធ្វើតាម​កិច្ចសន្យា​របស់ខ្លួន​នោះទេ ដោយមាន​ចេតនា​គេចវេស​មិន​ទទួលខុស ត្រូវ​ចំពោះ​កាតព្វកិច្ច​នោះទេ ៕.
​សំរិត​

អត្ថបទដែលជាប់ទាក់ទង