ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អនុសាខា​កាកបាទក្រហមកម្ពុជា​ខ​ណ្ឌ​ចំការមន ចុះ​ចែក​អំណោយ​មនុស្សធម៌រ​បស់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​តាម​ខ្នង​ផ្ទះ​ក្នុង​សហគមន៍​រុងរឿង សង្កាត់​ផ្សារ​ដើមថ្កូវ

119

 

​ភ្នំពេញ​៖ នៅ​ព្រឹក​ថ្ងៃ​សៅរ៍ ១១​រោច ខែបុស្ស ឆ្នាំជូត ទោស័ក ព​.​ស​.២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​០៩ ខែមករា ឆ្នាំ​២០២១ អនុសាខា​កាកបាទក្រហមកម្ពុជា​ខ​ណ្ឌ​ចំការមន បាន​ចុះ​នាំយក​អំណោយ​មនុស្សធម៌​របស់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា ចែកជូន​ដល់​គ្រួសារ​ក្រីក្រ​ចំនួន ៩៩​គ្រួសារ តាម​ខ្នង​ផ្ទះ ដែល​រស់នៅក្នុង​សហគមន៍​រុងរឿង សង្កាត់​ផ្សារ​ដើមថ្កូវ ក្រោម​អធិបតីភាព​លោក ថេ​ង សុ​ថុល ប្រធាន​អនុសាខា​កាកបាទក្រហមកម្ពុជា​ខ​ណ្ឌ ចំការមន និង​លោក ព្រុំ សំខាន់ ប្រធានកិត្តិយស​អនុសាខា​កាកបាទក្រហមកម្ពុជា​ខ​ណ្ឌ​ចំការមន ដោយមាន​ការចូល រួម​ពី​លោក​ចៅសង្កាត់​ផ្សារ​ដើមថ្កូវ និង​មន្ត្រី​ខណ្ឌ​-​សង្កាត់​ផងដែរ ។​

​ក្នុងឱកាស​នោះ លោក ថេ​ង សុ​ថុល បាន​នាំនូវ​ប្រសាសន៍​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ និង​ក្ដី​នឹករលឹក​ពី​សំណាក់ ឯកឧត្តម ឃួ​ង ស្រេង ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​រាជធានី​ភ្នំពេញ ជាពិសេស សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប្រធាន​កាកបាទក្រហមកម្ពុជា ដែលជា​និច្ចកាល សម្ដេច​តែងតែ​គិតគូរ​យកចិត្តទុកដាក់​ចំពោះ​សុខទុក្ខ​របស់​បងប្អូន​ប្រជា ពលរដ្ឋ​ក្រីក្រ ដែលមាន​ទុក្ខលំបាក ជន​ងាយ​រងគ្រោះ និង​ជនរងគ្រោះ​ដោយ​គ្រោះមហន្តរាយ​ផ្សេងៗ ដោយ​មិន​ប្រកាន់ រើសអើង​វណ្ណៈ ជាតិ​សាសន៍ ពណ៌​សម្បុរ ឬ​និន្នាការ​នយោបាយ​អ្វី​ឡើយ ។

​ជាមួយគ្នានេះដែរ លោក​ប្រធាន​អនុសាខា ក៏បាន​អំពាវនាវ​បន្ថែម​ទៅកាន់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ឲ្យ​ខិតខំ​យកចិត្ត ទុកដាក់​ថែរក្សា​សុខភាព​ឲ្យ​បានល្អ ដោយ​ប្រកាន់ខ្ជាប់​នូវ​ការហូប​ស្អាត ផឹក​ស្អាត និង​រស់នៅ​ស្អាត ត្រូវ​សម្អាត​បរិស្ថាន នៅ​ជុំវិញ​ផ្ទះ​ជាដើម ។ លើសពីនេះទៅទៀត លោក ថេ​ង សុ​ថុល សូមឱ្យ​បងប្អូន​ប្រជាពលរដ្ឋ មេត្តា​យកចិត្តទុកដាក់​ទៅ លើ​បញ្ហា​អនាម័យ​ជាប្រចាំ ដើម្បី​ចៀសវាង​ជំងឺឆ្លង​ផ្សេងៗ ជាពិសេស ជំងឺ​កូ​វីដ​-១៩ ដែលជា​ជំងឺឆ្លង​រាតត្បាត​ដ៏​កាច សាហាវ​នេះ ធ្វើឱ្យ​ប្រជាជន​នៅលើ​សកលលោក ក៏ដូចជា​ប្រទេស​កម្ពុជា មានការ​ព្រួយបារម្ភ​ផងដែរ ដោយ​អនុវត្តតាម វិធី​ងាយៗ​ទៅតាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល ។​

​ដោយ​សង្កេតឃើញថា រដូវ​នេះ ជា​រដូវរំហើយ លោក​អភិបាលខណ្ឌ បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ ប្រុងប្រយ័ត្ន ចំពោះ​បញ្ហា​អគ្គីភ័យ ដោយនៅ​មុនពេល​ចេញពី​ផ្ទះ​សូម​ពិនិត្យមើល​ភ្លើងចង្ក្រាន ទាន ធូប បញ្ហា​ចរន្តអគ្គិសនី សូម​ចៀស វាង​កុំ​ដាក់​ដាំបាយ ដាំទឹក ទុកចោល​ជាដើម ។ ជាមួយគ្នានេះ លោក ថេ​ង សុ​ថុល ក៏បាន​ប្រាប់​បងប្អូន​ដែរ​ថា បើ​មាន បញ្ហា​អ្វី​កើតឡើង​នៅក្នុង​មូលដ្ឋាន សូម​ទំនាក់ទំនង​មក​រដ្ឋបាល​សង្កាត់ ឬ​មក​រដ្ឋបាល​ខណ្ឌ​ដោយផ្ទាល់ ដើម្បី​ឲ្យ​ក្រុម ការងារ​សង្កាត់​-​ខណ្ឌ ធ្វើការ​ដោះស្រាយ​ជូន​បងប្អូន​ឱ្យបាន​ទាន់ពេលវេលា ។​

​ក្រោយពី​សំណេះសំណាល​សួរសុខទុក្ខ​រួច លោក​ប្រធាន និង​សមាជិក​-​សមាជិកា​អនុសាខា​កាកបាទក្រហមកម្ពុជា​ខ​ណ្ឌ ចំការមន បានផ្ដល់​ជូន​នូវ​សម្ភារៈ​មួយ ចំនួន​ដូចជា ៖ អង្ករ ចំនួន ១​បាវ​, ទឹកត្រី​, ទឹកស៊ីអ៊ីវ​, ត្រីខ​, មី​, សាប៊ូ​, ម៉ាស និង បន្ត​ចុះ​ចែក​អំណោយ​ដោយផ្ទាល់​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​រស់នៅក្នុង​សហគមន៍​រុងរឿង នៅតាម​ខ្នង​ផ្ទះ ផងដែរ ៕​

អត្ថបទដែលជាប់ទាក់ទង