ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កីឡាករ កីឡាការិនី​ចំនួន​១០៤​នាក់​ចូលរួម​ការប្រកួត​កីឡា​តុង​ហ្គី​ល​ម៉ូ​ដូ​ជើងឯក​ថ្នាក់ជាតិ​ឆ្នាំ​២០២០

113

​ភ្នំពេញ​៖​សហព័ន្ធ​កីឡា​តុង​ហ្គី​ល​ម៉ូ​ដូ​កម្ពុ​ជានា​ព្រឹក​ថ្ងៃទី​២៨​ខែមករា​ឆ្នាំ​២០២០១​ចាប់ផ្តើម​ព្រឹត្តិការណ៍​ការប្រកួត​កីឡា​តុង​ហ្គី​ល​ម៉ូ​ដូ​ជ្រើសរើស​ជើងឯក​ថ្នាក់ជាតិ​ប្រចាំឆ្នាំ​២០២០​នៅ​វិមាន​នៃ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក​ដែល​ព្រឹត្តិការណ៍​រៀបចំឡើង​ដោយ​សហព័ន្ធ​ក្រោម​ការប្រើប្រាស់​ថវិកា​ឧបត្ថម្ភ​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា​ឆ្នាំ​២០២០​។

​លោក​ចំរើន​សុផល​អគ្គលេខាធិការ​នៃ​សហព័ន្ធ​កីឡា​តុង​ហ្គី​ល​ម៉ូ​ដូ​កម្ពុជា​បាន​ប្រាប់​ឲ្យ​ដឹងថា​ការប្រកួត​ជើងឯក​ឆ្នាំនេះ​រយៈពេល​៥
​ចាប់ពី​ថ្ងៃទី​២៨​ដល់​ថ្ងៃទី​៣១ ខែមករា ឆ្នាំ​២០២១​ដោយមាន​កីឡាករ​-​កីឡាការិនី​ចូលរួម​ចំនួន​១០៤​នាក់​ក្នុងនោះ​កីឡាការិនី​៣១​នាក់ និង​កីឡាករ​៧៣​នាក់​មកពី​១២​ក្លិប​រួមមាន​ក្លិប​កីឡា​តុង​ហ្គី​ល​ម៉ូ​ដូ​ព្រា​បស ក្លិប​កីឡា​តុង​ហ្គី​ល​ម៉ូ​ដូ ឌូ​វី ក្លិប​កីឡា​តុង​ហ្គី​ល​ម៉ូ​ដូ​ស្រុក​ថ្មគោល ក្លិប​កីឡា​តុង​ហ្គី​ល​ម៉ូ​ដូ​ឃុំ​ជ្រៃ​។​

​ក្លិប​កីឡា​តុង​ហ្គី​ល​ម៉ូ​ដូ​ខេត្តសៀមរាប ក្លិប​កីឡា​តុង​ហ្គី​ល​ម៉ូ​ដូ​ក្រុង​កំពត ក្លិប​កីឡា​តុង​ហ្គី​ល​ម៉ូ​ដូ​ប​ញ្ញ​សាស្ត្រ​សាខា​ខាងលិច ក្លិប​កីឡា​តុង​ហ្គី​ល​ម៉ូ​ដូ​NIC JEJU ក្លិប​កីឡា​តុង​ហ្គី​ល​ម៉ូ​ដូ​ស៊ូ​ស៊ូ ក្លិប​កីឡា​តុង​ហ្គី​ល​ម៉ូ​ដូ​នាគរាជ​ចតុមុខ ក្លិប​កីឡា​តុង​ហ្គី​ល​ម៉ូ​ដូ​ប​ញ្ញ​សាស្ត្រ និង​ក្លិប​កីឡា​តុង​ហ្គី​ល​ម៉ូ​ដូ​វិទ្យាល័យ​បាក់​ទូក​។​

​លោក​បាន​បន្តថា សម្រាប់​ឆ្នាំនេះ​សហព័ន្ធ​បានដាក់​វិញ្ញ​សា​ប្រកួត​ជាច្រើន​ដូចជា​វិញ្ញាសា​មេគុន​ឯកត្តជន បុរស​១​នាក់ និង​នារី​១​នាក់ រីឯ​វិញ្ញាសា​សម្តែង​បច្ចេកទេស​ពិសេស (​តាម​ចង្វាក់​ភ្លើង​) បុរស​-​នារី​២​នាក់ កុមារ​ចំនួន​៣​នាក់ និង​សម្តែង​ជា​ក្រុម​៤​នាក់​។ ចំណែក​វិញ្ញាសា​ប្រយុទ្ធ​ឯកត្តជន​៖​ផ្នែក​នារី​ក្នុង​ប្រភេទ​ទម្ងន់ ៤៥ គីឡូក្រាម ទម្ងន់ ៥០ គីឡូក្រាម ទម្ងន់ ៥៥ គីឡូក្រាម ទម្ងន់ ៦០ គីឡូក្រាម និង​ប្រភេទ​ទម្ងន់​សេរី​។

​ចំពោះ​ផ្នែក​បុរស​ក្នុង​ប្រភេទ​ទម្ងន់ ៥៥ គីឡូក្រាម ទម្ងន់ ៦០ គីឡូក្រាម ទម្ងន់ ៦៥ គីឡូក្រាម ទម្ងន់ ៧០ គីឡូក្រាម និង​ប្រភេទ​ទម្ងន់​សេរី និង​ផ្នែក​ប្រយុទ្ធ​ជា​ក្រុម​៖​កុមារ​អាយុ​១៤​ឆ្នាំ ៣​នាក់​៕​

 

អត្ថបទដែលជាប់ទាក់ទង