ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ហាត់ប្រាណតាមចង្វាក់ភ្លេង ដើម្បីផ្លាស់ប្តូរបរិយាកាស ក្នុងការហ្វឹកហាត់របស់អត្តពលិកហែលទឹក

93

ភ្នំពេញ៖លោកហែម គីរី អគ្គលេខាធិការនៃសហព័ន្ធខ្មែរហែលទឹក បានប្រាប់ឲ្យដឹងថា យើងត្រូវចេះកែច្នៃចំពោះការហ្វឹកហាត់របស់កីឡាករ កីឡាការិនីហែលទឹក បើយើងនិយាយពីបញ្ហាកីឡាហែលទឹក ដល់កម្រិតខ្ពស់ក្នុងមួយថ្ងៃពី៦ទៅ៨ម៉ោង ដូចអ្នកធ្វើការធម្មតាដែរចំពោះ
កីឡាហែលទឹកមិនសូវមានភាពសប្បាយរីករាយ ក្នុងការហ្វឹកហាត់ដោយសារហែលទឹកដដែលឡើយ ហេតុនេះទើបលោកបញ្ជូលការហាត់ប្រាណ តាមចង្វាក់ភ្លេងដើម្បីសម្រួលអារម្មណ៍។
លោកអគ្គលេខាធិការបន្តថា ចំពោះការហាត់ប្រាណតាមចង្វាក់ភ្លេងនេះ គឺដើម្បីផ្លាស់ប្តូរបរិយាកាសរបស់អត្តពលិកហែលទឹក ក្នុងការហ្វឹកហាត់ដោយមានសំឡេងភ្លើង និងភាពសប្បាយរីករាយ ធ្វើឲ្យសកម្មភាពបត់បែន​ បានច្រើនដូចសកម្មភាពហែលទឹកដែរ រួមមានដៃ ក្បាល ខ្លួន និងជើង ព្រមទាំងសាច់ដុំទំាងអស់នៅលើដងខ្លួនពួកគាត់។
ចំណុចសំខាន់បំផុតធ្វើឲ្យពួកគាត់មានភាពរហ័សរហួន នៃការបត់បែនដោយសារលំហាត់ ពីមួយទៅមួយត្រូវគាត់គិតដោយសំឡឹងមើលគ្រូបង្វឹក ដែលបញ្ចេញសកម្មភាព ដើម្បីធ្វើតាមចំណែកហែលទឹកដូចគ្នា បើយើងហែលគិតរៀងយឺតចលនាហែល វាអត់រហ័សរហួនយើងធ្វើចលនា ទៅអត់បានផ្តល់ប្រយោជន៍មកវិញឡើយ។
លោកបានបន្ថែមទៀតថា ការហាត់ប្រាណតាមភ្លើង ឬអារ៉ូប៊ិចជាមួបទភ្លេង យើងចង់ឲ្យប្រើប្រាស់ខួរក្បាល កាយសម្បទាន និងចលនារហ័សរហួនរបស់ពួកគាត់ ដែលជាគុណប្រយោជន៍៣ចំណុចសំខាន់ៗ នៃការហាត់ដើម្បើឲ្យពួកគាត់ផ្លាស់ប្តូរ បរិយាកាសនៃហ្វឹកហាត់ហែលទឹកធន់ទ្រាំរាល់ថ្ងៃ។ ព្រោះលោកឲ្យបង្វឹកហាត់ពីចំណុចស្រួល រហូតដល់ពិបាកជាងនឹងច្រើនជាង នឹងរហ័សជាងនឹងក្នុងរយៈពេល៤០
នាទីទៅមួយម៉ោងប្រព្រឹត្តិរាល់ថ្ងៃពុធ៕

 

អត្ថបទដែលជាប់ទាក់ទង