ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ការប្រកួត​កីឡា សកល​វិទ្យាល័យ​អាស៊ាន លើក​ពេល​ទៀតហើយ​

85

ភ្នំពេញ​៖​ការប្រកួត​កីឡា​សាកលវិទ្យាល័យ​អាស៊ាន​(ASEAN University Games)​លើក​​ទី​២០​បន្ទាប់ពី​លើក​ពេល​ជាច្រើនលើក​មកហើយ​កាលបរិច្ឆេទ​ថ្មី​គ្រោង​នឹងធ្វើ​នៅ​ខែមិថុនា​ឆ្នាំ​២០២១​នេះ​ត្រូវបាន​លើក​ពេល​បន្ត​ទៀតហើយ ។​

លោក​បឹង គឹម​តោ​ប្រធាន​នាយកដ្ឋាន​អប់រំ​កាយ និង កីឡា​សិស្ស និស្សិត​នោះបាន​ឲ្យ​​ដឹងថា​មួយរយៈ​ពេល​ចុងក្រោយ​នេះ​មេរោគ​កូ​វីដ ១៩​បាន​រាតត្បាត​ខ្លាំង​នៅ​ប្រទេស​ថៃ​ដែលជា​​ប្រទេស​ត្រូវ​ធ្វើជា​ម្ចាស់ផ្ទះ​នៃ​ព្រឹត្តិការណ៍​នេះ​ហេតុនេះ​ទើប​ព្រឹត្តិការណ៍​នេះ​ត្រូវបាន​គេ​ប្រកាស​​ពន្យារ​បន្ត​នោះ ។​

ក្នុង​លិខិត​មួយច្បាប់​របស់លោក​MOHD Rushdan MOHD Jailani ប្រធាន​សហព័ន្ធ​កីឡា​​សិស្ស និស្សិត​អាស៊ីអាគ្នេយ៍​ផ្ញើជូន​ឯកឧត្តម​ស សុខា​រដ្ឋលេខាធិការ​ក្រសួង​អប់រំ​យុវជន និង​​កីឡា និង ជា​ប្រធាន​សហព័ន្ធ​កីឡា​សិស្ស និស្សិត​កម្ពុជា​នោះ​បញ្ជាក់ថា​ការប្រកួត​កីឡា​សកល​
​ការប្រកួត​កីឡា​សកល​វិទ្យាល័យ​អាស៊ីអាគ្នេយ៍​នឹងត្រូវ​លើក​ទៅធ្វើ​នៅ​ឆ្នាំ​២០២២​គឺ​ចាប់ពី​ថ្ងៃទី​២០​ដល់​៣០​ឧសភា ។​

​សម្រាប់​ព្រឹត្តិការណ៍​កីឡា​ចំនួន​៣០​ប្រភេទ​នឹងត្រូវ​ដាក់​ឲ្យ​ប្រកួត​តែ​សម្រាប់​កម្ពុជា​នឹង បញ្ជូនទៅ​ចូលរួម​ប្រកួត​ចំនួន​តែ​៧​ប្រភេទ​ប៉ុណ្ណោះ​។​អ្វីដែល​គួរ​ឲ្យ​ភ្ញាក់ផ្អើល​នោះ​គឺ​កម្ពុជា​នឹង​​បញ្ជូន​ប្រភេទ​កីឡាបាល់ទាត់​ទៅ​ចូលរួម​ជា​លើកដំបូង ។​
​កីឡា​ទាំង​៧​ប្រភេទ​ដែល​កម្ពុជា​នឹង​បញ្ជូនទៅ​ចូលរួម​ប្រកួត​នោះ​មាន​ប្រភេទ​បាល់ទាត់ ហែល​ទឹក អត្តពលកម្ម ប៉េតង់ កា​រា​តេ តេ​ក្វាន់​ដូ និង ជី​ជី​តស៊ូ ។​ក្រុម​កីឡាករ​បាល់ទាត់​​ដែល​ចូលរួម​នេះ​គឺជា​ក្រុម​ខ្លាំង​វ័យក្មេង​របស់​កម្ពុជា​ដែលមាន​កីឡាករ​ខ្លះ​ជា​បេក្ខភាព​ត្រៀម​ស៊ី​ហ្គេម​ឆ្នាំ​២០២៣ ។​
​សូមបញ្ជាក់ថា​ព្រឹត្តិការណ៍​នេះ​ត្រូវ​បង្កើតឡើង​តាំងពី​ឆ្នាំ​១៩៨១​មកម្ល៉េះ​ហើយ​មកដល់​ឆ្នាំ​២០២០​គឺជា​ការប្រកួត​លើក​ទី​២០​តែដោយសារ​ការរំខាន​នៃ​មេរោគ​កូ​វីដ​១៩​នោះ​ទើប​ព្រឹត្តិ​ការណ៍​នេះ​ត្រូវ​ពន្យារ​ពេលមកដល់​ពាក់​កណ្ដាល​ឆ្នាំ​២០២១ ។​ពេលនេះ​ព្រឹត្តិការណ៍​នេះ​ត្រូវ​
​ពន្យារ​ដល់​ជិត​ពាក់កណ្ដាល​ឆ្នាំ​២០២២ ។​

សម្រាប់​ការប្រកួត​កីឡា​សាកលវិទ្យាល័យ​អាស៊ាន​(ASEAN University Games)​លើក​ទី​២០​នេះ​ធ្វើ​នៅ​ខេត្ត​Ubon Ratchathani ។​

​នេះ​ជា​លើក​ទី​៥​ហើយ​ដែល​ប្រទេស​ថៃ​ទទួល​ធ្វើជា​ម្ចាស់ផ្ទះ​នៃ​ព្រឹត្តិការណ៍​នេះ​។​លើកដំបូង​គឺ​ធ្វើ​នៅ​ខេត្ត​ឈៀង​ម៉ៃ​ឆ្នាំ​១៩៨១​លើក​ទី​២​ធ្វើ​នៅ​ទីក្រុង​ប៉ា​តា​យ៉ា​ឆ្នាំ​១៩៨៨​លើក​ទី​៣​ធ្វើ​នៅ​ទីក្រុង​បាងកក​ឆ្នាំ​១៩៩៩​លើក​ទី​៤​ធ្វើ​នៅ​ទីក្រុង​បាងកក​ឆ្នាំ​១០១០​និង​លើក​ទី​៥​ឆ្នាំ​២០២១​ធ្វើ​នៅ​ខេត្ត​Ubon Ratchathani ៕​

អត្ថបទដែលជាប់ទាក់ទង