ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោក កែវ រ៉េមី​៖​បង្ហាញ​មហិច្ឆតារ​ដណ្ដើម​មេដាយមាស​១៥​គ្រឿង​នា​ឆ្នាំ​២០២៣

108

​ភ្នំពេញ​៖​ឯកឧត្តម កែវ រ៉េមី រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី និង​ជា​ប្រធាន​សហព័ន្ធ​កីឡា​តេ​ក្វាន់​ដូ​ITF(International Taekwondo Federation)​កម្ពុជា​នឹង​ជម្រុញ​ឲ្យ​កីឡាករ កីឡាការិនី​បង្កើន​ការហ្វឹកហាត់​ទ្វេ​រដង​ដើម្បី​ធានាថា ត្រូវតែ​យក​ឲ្យ​បាន​មេដាយមាស​១៥​គ្រឿង​។

ឯកឧត្តម​បន្តថា​យើង​បាន​ត្រៀមខ្លួន​រួចជាស្រេច​ហើយ​សម្រាប់​ដំណើរ​ឆ្ពោះទៅ​ដណ្តើម​មេដាយ​កីឡា​SEA GAMES 2023​តាមរយៈ​​ការបង្កើន​ការហ្វឹកហាត់ និង ការពង្រឹង​វិន័យ​។
ក្នុង​ឧិ​កាស​ប្រកួត​តម្លើង​ដាន់​កន្លងមក​ប្រមុខ​តេ​ក្វាន់​ដូ​ITF​រូបនេះ​បាន​ចាត់ទុកថា ការប្រកួត​នេះ​ជា​យុទ្ធសាស្ត្រ​សម្រាប់​កីឡា​តេ​ក្វាន់​ដូ ITF កម្ពុជា​ក្នុងការ​ស្វែងរក​អត្ត​ព​លិ​ក​ឆ្នើម​ចូល​ក្រុម​ជម្រើសជាតិ​២០២១ ត្រៀមខ្លួន​ចូលរួម​ព្រឹត្តិការណ៍​អន្តរជាតិ​នានា​ជាពិសេស​ការប្រកួត​កីឡា SEA GAMES 2023​ដែល​កម្ពុជា​ធ្វើ​ម្ចាស់ផ្ទះ​ជាមួយ​គោលដៅ​ឈ្នះ​មេដាយមាស​តាម​ផែនការ​របស់​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការប្រកួត​កីឡា​
​អាស៊ីអាគ្នេយ៍ លើក​ទី​៣២ ឆ្នាំ​២០២៣ (CAMSOC)​ដាក់​មក​។​

ឯកឧត្តម​កែវ រ៉េមី​បាន​លើកឡើងថា​ទោះបីជា​បែបនេះ​ក៏​យើង​មិនមែន​ភ្លេចខ្លួន​ឬ​មើលស្រាល​គេ​ឬ​ធ្វេសប្រហែស​នោះឡើយ​គឺ​​យើង​តែងតែ​ផ្តល់​តម្លៃ​សម្រាប់​ការហ្វឹកហាត់​ដោយ​ការហ្វឹកហាត់​ត្រូវតែ​ជឿជាក់​លើ​ខ្លួនឯង​ហើយក៏​មិនមាន​ការភ័យខ្លាច​សម្រាប់​ការប្រកួត​​ឡើយ​នៅ​ចំណុច​ទាំងអស់នេះ​លោក​តែងតែ​បានផ្តល់​ការលើកទឹកចិត្ត​ការបណ្តុះ​ឆន្ទៈ​ជូន​ដល់​កីឡាករ​កីឡាការិនី​ជម្រើសជាតិ​កម្ពុជា​ឲ្យ​កាន់​តែមាន​ស្មារតី​មុះ​មុត​បន្ថែមទៀត​។​

អត្ថបទដែលជាប់ទាក់ទង