ធនធានថ្មី របស់សហព័ន្ធកីឡាបាល់បោះ
ភ្នំពេញ៖ឯកឧត្តម អ៊ុក សិទ្ធិជាតិ អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡា និងអនុប្រធានសហព័ន្ធកីឡាបាល់បោះកម្ពុជា បានអញ្ជើញចូលរួមពិធីបិទវគ្គបណ្តុះបណ្តាលលេខាតុប្រកួត និងមន្ត្រីស្ថិតិកីឡាបាល់បោះ២០២នាថ្ងៃទី៧កុម្ភៈ។
លោក ដួង ឌីម អគ្គលេខាធិការរងនៃសហព័ន្ធ និងអ្នកសម្រលសម្រួលវគ្គបានប្រាប់ឲ្យដឹងថា វគ្គបណ្តុះបណ្តាលលេខាតុប្រកួត និងមន្ត្រីស្ថិតិកីឡាបាល់បោះ២០២០ចាប់ផ្តើមដំណើរការចាប់ពីថ្ងៃទី៣ដល់ថ្ងៃទី៧ ឆ្នាំ២០២១ដោយប្រើប្រាស់ថវិកាគាំទ្ររបស់ក្រសួងអប់រំយុវជន និងកីឡា។
ឆ្លងកាត់ការសិក្សាយើងទទួលបានលទ្ធផលដូចជានិទ្ទេសល្អមានចំនួន១៨ភាគរយនិទ្ទេសល្អមធ្យមមានចំនួន៧០ភាគរយនិងនិទ្ទេសមធ្យមមានចំនួន១២ភាគរយក្នុងចំណោមសិក្ខាកាមចូលរួមចំនួន២៦នាក់។
ឯកឧត្តមអ៊ុក សិទ្ធិជាតិ បានមានប្រសាសន៍ថា សហព័ន្ធត្រូវយកសិក្ខាកាមដែលបានចូលរួមវគ្គបណ្តុះបណ្តាលយកធ្វើជាមន្ត្រីគណៈកម្មការនានាដូចជាការប្រកួតសិស្សនិស្សិត វិទ្យាល័យ និងការប្រកួតថ្នាក់ជាតិដើម្បីត្រៀមចូលរួមជាធ្វើមន្ត្រីនៃតិ្តការណ៍ការប្រកួតកីឡា SEA GAMES ២០៣២លើកទី៣២នៅប្រទេសកម្ពុជា។
ចំពោះអ្នកមិនបានចូលរួមវគ្គបណ្តុះបណ្តាលមិនអនុញ្ញាតឲ្យធ្វើជាមន្ត្រីគណៈកម្មការប្រកួតឡើយនៅពេលសិក្សាយើងបានអនុវត្តលើទីលានហើយ ដើម្បីអនុវត្តនូវបណ្ដាទ្រឹស្ដីដែលបានសិក្សា ។ក្រៅពីនេះសិក្ខាកាមបានសាកល្បងដឹកនាំការប្រកួតទៀតផង ។
ឯកឧត្តមអនុប្រធានបន្តថាសម្រាប់មន្ត្រីគណៈកម្មការកម្រិតខ្ពស់ត្រូវអនុញ្ញាតឲ្យចូលរួមដឹកនាំការប្រកួតកម្រិតខ្ពស់ទៀតដូចជាការប្រកួតកីឡាជាតិ និងការប្រកួតលីគ(Leaque)បាល់បោះធ្វើបែបនេះគឺដើម្បីបង្កើននូវសមត្ថភាពឲ្យ ឲ្យកាន់តែប្រសើរ ។
ពេលនេះដើម្បីឲ្យកីឡាបាល់បោះមានការរីកចម្រើនខ្លាំងត្រូវតែមានការសហការជាមួយសាលារៀនវិទ្យាល័យសកលវិទ្យាល័យដែលជាកន្លែងងាយនឹងបង្កើតឲ្យមានសកម្មភាពអភិវឌ្ឍវិស័យបាល់បោះឲ្យរីកចម្រើនដើម្បីឆ្ពោះទៅដណ្ដើមបានជោគជ័យសម្រាប់ការប្រកួតSEA GAMES ឆ្នាំ២០២៣ ដែលកម្ពុជាត្រូវធ្វើជាម្ចាស់ផ្ទះ៕