ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​ថា ៖ អ្នកកាសែត មិនមែន​ធ្វើការ​ជំនួស សមត្ថកិច្ច​នោះទេ គឺ​ត្រូវ​រង់ចាំ​នៅពេល​គេ​ស្រាវជ្រាវ វាយតម្លៃ​ហេតុការណ៍​នោះ​ចប់​ជាមុនសិន ទើប​មាន​អ្នកនាំពាក្យ របស់​អាជ្ញាធរ​សមត្ថ​កិច្ច​នោះ ជា​អ្នក​ផ្តល់ព័ត៌មាន ឲ្យ​ជា​ផ្លូវការ​

41

 

​ភ្នំពេញ​៖ ថ្លែង​ក្នុង​កិច្ចប្រជុំ​ប្រចាំ​សប្ដាហ៍ នៅ​ព្រឹក​ថ្ងៃទី​៨ ខែកុម្ភៈ ឆ្នាំ ២០២១​នេះ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន បាន​បញ្ជាក់ថា អ្នកកាសែត មិនមែន​ធ្វើការ​ជំនួស សមត្ថកិច្ច នោះទេ គឺ​ត្រូវ​រុងចាំ​នៅ ពេល​គេ​ធ្វើការ​ស្រាវជ្រាវ​វាយ​តំលៃ​ហេតុ​ការ​ណ៏​នោះ​ចប់​ជាមុនសិន ទើប​មាន​អ្នកនាំពាក្យ របស់​អាជ្ញាធរ​សមត្ថ​កិច្ច​នោះ ជា​អ្នក​ផ្តល់ព័ត៌មាន​អោយ​ជា​ផ្លូវការ​។​

លោក​រដ្ឋមន្ត្រី បាន​ឡើង​ពី​ការ តវ៉ា​របស់ សម្ព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា CamboJA និង​បណ្តា​សមាគម​អ្នកកាសែត មួយចំនួន ទាក់ទង​ទៅ​ការហាម​មិនអោយ​អ្នកសារព័ត៌មាន ចូល​ថត​នៅ​ក្នុ​តំបន់សមត្ថកិច្ច​ហាមឃាត់​ដែល បញ្ហា​នេះ​ត្រូវបាន​ចោទថា ជាការ​រារាំង​សេរីភាព និង​បាន​ចោទ​បន្ថែម​ទៅលើ​ការណែនាំ​របស់ ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ដោយ​យកសំដី​របស់​រដ្ឋមន្ត្រី ក្រសួង​ព័ត៌មាន ដើម្បី​អាច ចាប់​អ្នកសារព័ត៌មាន ។​

​ពាក់​ព​ន្ធ័​ទៅ​ការចោទប្រកាន់​នេះ​លោក​រដ្ឋមន្ត្រី ខៀវ កាញារីទ្ធ បាន​បញ្ជាក់ថា​៖ ដោយសារ​សមាគម​សារព័ត៌មាន​មួយចំនួន​នោះ មិនបាន​យល់​អ្វី​ដែលជា​ច្បាប់ នោះទេ ដែល​ហៅថា​ដែន​សមត្ថកិច្ច​ហាមឃាត់ ត្រូវបាន​កំណត់​ការហាម​ចូល បើ​នៅ​សហរដ្ឋ អាមេរិក​វិញ នៅពេលដែល​ហ៊ាន​ចូលក្នុង​ដែន​ហាមឃាត់​របស់​សមត្ថកិច្ច គឺ​ត្រូវ​ចាប់​ដាក់​ខ្នោះ តែម្តង​។​

ក្នុង​រយះពេល​កន្លងមក​នេះ​លោក ស ថេត ស្នងការ​នគរបាល​រាជធានី ភ្នំពេញ​បានបញ្ជាក់​ច្បាស់​ថា នៅក្នុងពេល សមត្ថកិច្ច កំពុងធ្វើការ​ស៊ើបអង្កេត​រឿង​ព្រហ្មទណ្ឌ ឬ​រឿង​អ្វីមួយ គឺ​មិន​អនុញ្ញាត​ឲ្យ​ថត​នោះទេ ដើម្បី​រក្សា​ការសម្ងាត់​។ ការហាមឃាត់​មិន​ឲ្យ​អ្នកសារព័ត៌មាន​ថត គឺ​មិនមែន​ហាម​គ្រប់កន្លែង​ទាំងអស់​នោះទេ តែ​ក៏ត្រូវ​យល់ដឹង​ច្បាស់​ថា អ្នកសារព័ត៌មាន មិនអាច​ចូល​ថត​បាន​នៅ​គ្រប់​ទីកន្លែង​នោះទេ​។ ដូច្នេះ​ត្រូវ​យល់​ពី​ដែន​សមត្ថកិច្ច និង​យល់​ពី​ភារកិច្ច​របស់​អ្នកសារព័ត៌មាន មាន​សិទ្ធិ​ត្រឹម​កំរិតណា ដោយ​មិនត្រូវ​ទៅ​បំពាន​នៅ កន្លែង​គេ​នោះ​ទ​៕ សំរិត​

អត្ថបទដែលជាប់ទាក់ទង