ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រុមបាល់ទាត់​វ័យចាស់ ស្នងការ​ខេត្តកណ្តាល​ឈ្នះ ពានរង្វាន់​បាល់ទាត់​វ័យចាស់ ឆ្នាំ​២០២១

57

ភ្នំពេញ​៖​កីឡាករ​មីន​សា​គី​រី​ន​ពាក់​លេខ​៣​ជួយ​ឲ្យ​ក្រុមបាល់ទាត់​វ័យចាស់​ស្នងការ​ខេត្តកណ្តាល​គ្រង​តំណែង​ជើង​ឯកនៃ​ព្រឹត្តិការណ៍​ការប្រកួត​កីឡាបាល់ទាត់​វ័យចាស់​ន្ទា​ប់​ពី​យកឈ្នះ​លើ​ក្រុមបាល់ទាត់​វ័យចាស់​តាខ្មៅ​ដោយ​ប៉េ​ណា​ល់​ទី​៣​ទល់​១​នាទី​លាន​បាល់ទាត់​ស្រុក​កោះធំ​នា​ល្ងាច​ថ្ងៃទី​៩ ខែកុម្ភៈ ឆ្នាំ​២០២០១​។​

ចំពោះ​ក្រុមបាល់ទាត់​វ័យចាស់​រីករាយ​ដណ្តើមបាន​ចំណាត់ថ្នាក់​លេខ​៣​ក្រោយ​យកឈ្នះ​លើ​ក្រុមបាល់ទាត់​វ័យចាស់​មន្ទីរអប់រំ​កាយ និង​កីឡា​ខេត្តកណ្តាល​ក្នុង​លទ្ធផល​បច្ចេកទេស​៣​ទល់​០​។​
ព្រឹត្តិការណ៍​ការប្រកួត​កីឡាបាល់ទាត់​វ័យចាស់​និង​យុវជន​អាយុ​ក្រោម​១៨​ឆ្នាំ​ខេត្តកណ្តាល​ប្រចាំឆ្នាំ​២០២១​រយៈពេល​៦​ថ្ងៃ​ចាប់ពី​ថ្ងៃទី​៥ ខែកុម្ភៈ​ដល់​ថ្ងៃទី​១០ ខែកុម្ភៈ ឆ្នាំ ២០២១ នាទី​លាន​បាល់ទាត់​ស្រុក​កោះធំ​នៅ​មន្ទីរអប់រំ​កាយ និង​កីឡា​ខេត្តកណ្តាល​។​

ចំណែក​ការប្រកួត​កីឡាបាល់ទាត់​យុវជន​អាយុ​ក្រោម​១៨​ឆ្នាំ​ខេត្តកណ្តាល​ប្រចាំឆ្នាំ​២០២១ ក្រុមបាល់ទាត់​យុវជន​ចចក​អំណាច​KFG ដណ្តើមបាន​ចំណាត់ថ្នាក់​លេខ​៣ ក្រោយ​យកឈ្នះ​លើ​ក្រុមបាល់ទាត់​យុវជន​ស្ម័គ្រចិត្ត​ក្នុង​លទ្ធផល​បច្ចេកទេស​៣​ទល់​០​។​

សម្រាប់​ការប្រកួត​ផ្តាច់ព្រ័ត្រ​សម្រាប់​យុវជន​អាយុ​ក្រោម​១៨​ឆ្នាំ​វិញ​នា​ល្ងាច​ថ្ងៃទី​១០​ខែកុម្ភៈ​នេះ​ក្រុមបាល់ទាត់​យុវជន​សាលា​តម្រង​ទិស​បាល់ទាត់​ខេត្ត​ប៉ះ​ជាមួយ​ក្រុមបាល់ទាត់​យុវជន ប៊ុន រ៉ានី ព្រែក​តា​ដួង​។ ចាំមើល​ក្រុម​ទាំង​២​នេះ​ក្រុម​ណា​លើក​ពាន​ឆ្នាំ​២០២១ ៕​

អត្ថបទដែលជាប់ទាក់ទង