ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

​ឯកឧត្តម វ៉ា​ត់ ចំរើន ទទួល​ការចាក់​វ៉ាក់សាំង​ទប់ស្កាត់​ជំងឺ​កូ​វីដ​-១៩​រួចហើយ​

77

CAMSOC-​ភ្នំពេញ​៖ ឯកឧត្តម វ៉ា​ត់ ចំរើន រដ្ឋលេខាធិការ ក្រសួងទេសចរណ៍ និង​ជា​អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា​បានទទួល​ការចាក់​វ៉ាក់សាំង​ទប់ស្កាត់​ជំងឺ​កូ​វីដ​-១៩ លើក​ទី​១ រួចហើយ​នៅ​ថ្ងៃទី​១១ ខែកុម្ភៈ ឆ្នាំ​២០២១​នេះ ដើម្បី​បង្ហាញ​ពី​ភាពជឿជាក់ និង​ជា​គំរូ​សម្រាប់​កីឡាករ កីឡាការិនី​ជម្រើសជាតិ​កម្ពុជា ក្នុងការ​ហ្វឹកហាត់​ត្រៀម​ចូលរួម​ប្រកួតប្រជែង​មេដាយ ក្នុង​ស៊ី​ហ្គេម លើក​ទី​៣១ នា​ខែវិច្ឆិកា​-​ធ្នូ ឆ្នាំ​២០២១ នៅ​ប្រទេស​វៀតណាម​។​

​ឯកឧត្តម វ៉ា​ត់ ចំរើន បាន​អះអាង​យ៉ាង​ដូច្នេះ​ថា «​ខ្ញុំ​បាន​ចូលរួម​ទប់ស្កាត់​ជំងឺ COVID-19 រួចរាល់​លើក​ទី​១ ហើយ​រង់ចាំ​១៤​ថ្ងៃ​ទៀត ទើប​ចាក់​បង្គ្រប់​លើក​ទី​២​។ មុនពេល​ចាក់​វ៉ាក់សាំង​នេះ គឺមាន​ការពិគ្រោះ​យោបល់​លើ​បញ្ហា​សុខភាព​ពី​ក្រុមគ្រូពេទ្យ​ជំនាញ ទើប​អនុ​ញ្ញា​ឲ្យ​ចាក់​។ ចំពោះ​សេវា​ទទួល​ចាក់​វ៉ាក់សាំង​មាន​ភាពល្អ​ប្រពៃ​ណាស់ សមរម្យ កក់ក្តៅ និង​ចាក់​លឿន​មិន​ឈឺ មិនដឹងថា​ចាក់ ប្រើពេល​ត្រឹមតែ ៤​ឬ​៥​វិនាទី​តែប៉ុណ្ណោះ​។ សូម​ត្រៀមលក្ខណៈ​ឲ្យ កីឡាករ កីឡាការិនី គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ ត្រៀម​ចូលរួម​ចាក់​ទាំងអស់គ្នា តាម​ការ​ស្ម​គ្រ័​ចិត្ត​។ ប៉ុន្តែ​បើ​យក​ល្អ​ពេទ្យ​ពិនិត្យ ឬ​ដឹងខ្លួន​ថា​ចាក់​បាន គួរតែ​ចាក់​ឲ្យ​ហើយ សម្រាប់​កីឡាករ គ្រូបង្វឹក ត្រៀម​ការហ្វឹកហាត់ ការប្រកួត ក្រៅប្រទេស ឆ្នាំ​២០២១ ជាពិសេស​គឺ​ត្រូវ​ចូលរួម​ប្រកួត ស៊ី​ហ្គេម នៅ​ប្រទេស វៀតណាម ចុងឆ្នាំ​២០២១​នេះ​។ វេលា​ត្រូវ​ចាក់ ខ្ញុំ​នឹង​ជម្រាប់ជូន​ឆាប់ៗ​ខាងមុខនេះ​។ សូម​អរគុណ និង​ក្តី​មោទន​សុខភាព​សាធារណៈ​ជាតិ​ខ្ពស់​»៕​

អត្ថបទដែលជាប់ទាក់ទង