ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រុមប្រឹក្សា​កីឡា​កងយោធពល​ខេមរភូមិន្ទ បានទទួល​សម្ភារៈ កីឡា​តម្លៃ​២៥០.០០០​ដុល្លារ​

64

ភ្នំពេញ​៖​នៅ​ព្រឹ​ថ្ងៃទី​១៦​កុម្ភៈ ក្រុមប្រឹក្សា​កីឡា​កងយោធពល​ខេមរភូមិន្ទ បានទទួល​សម្ភារៈ​សម្រាប់​ហ្វឹកហាត់​កីឡា​ជាច្រើន​មុខ​ពី​ក្រុមហ៊ុន ORIENT NOBLE Group ។​

​ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនីយ៍​ឃឹម ប៊ុន​សុង រដ្ឋលេខាធិការ​ក្រសួងការពារជាតិ និង​ជា​ប្រធាន​ក្រុមប្រឹក្សា​កីឡា​កងយោធពល​ខេមរភូមិន្ទ បាន​អ្ញជើញ​ចូលរួម​ក្នុង​ពិធី​ប្រគល់ និង ទទួល​នោះ ។​

បើតាម​ការ​ឲ្យ​ដឹង​ពី​ឯកឧត្តម​សេនីយ៍​ឯកឧត្តម​តែម ម៉ឺន​អនុប្រធាន​ក្រុមប្រឹក្សា​កីឡា​កងយោធពល​ខេមរភូមិន្ទ​និង​ជា​ប្រធាន​ម​ជ្ឈ​​មណ្ឌលកីឡា​កងយោធពល​ខេមរភូមិន្ទ​នោះ​ថា​មជ្ឈមណ្ឌល​កីឡា​កងយោធពល​ខេមរភូមិន្ទ​ដែលជា​សេនាធិការ​បាន​សហការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ ក្រសួង​អប់រំ​យុវជន និង​កីឡា គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា គណៈកម្មាធិការ​រៀបចំ​ការប្រកួត​អាស៊ីអាគ្នេយ៍​លើក និង​បណ្តា​សហព័ន្ធ​កីឡា​ជាតិ​បាន​ចាត់​បញ្ជូន​មន្ត្រី​គ្រូបង្វឹក​និង​កីឡាករ​កីឡាការិនី​ទៅ​ចូលរួម​ប្រកួត​កីឡា​កម្រិត​ជាតិ​និង​ចូលរួម​ត្រៀម​ស៊ី​ហ្គេម​លើក ទី​៣២ ឆ្នាំ​២០២៣ ។​
​ក្នុងការ​ប្រកួត​ទាំង​ក្នុង​ទាំង​ក្រៅប្រទេស​លទ្ធផល​សរុប​មេដាយ​ទទួលបាន ពី​ឆ្នាំ​២០០៦​ដល់​ឆ្នាំ​២០២០​ចំនួន​១៦៥៤​គ្រឿង​រួមមាន​មេដាយមាស ចំនួន​៥៧៦​គ្រឿង :​មេដាយប្រាក់ ចំនួន​៥៩៧​គ្រឿង • -​មេដាយសំរិទ្ធ ចំនួន​៤៨១​គ្រឿង និង ខ្សែក្រវាត់ ចំនួន​៣៧​គ្រឿង ។​
សម្ភារៈ​កីឡា​ជាច្រើន​ប្រភេទ​នេះ​ពិតជា​បាន​ចូលរួមចំណែក​ក្នុងការ​អភិវឌ្ឍន៍​លើកស្ទួយ​វិស័យ​កីឡា​ជាតិ​ក៏ដូចជា​វិស័យ​កីឡា​កងយោធពល​ខេមរភូមិន្ទ​ឱ្យមាន​សន្ទុះ​រីកចម្រើន​ធំធាត់​ជា​លំដាប់​ដើម្បី​ត្រៀម​ចូលរួម​ប្រកួត​កីឡា​ថ្នាក់ជាតិ​អន្តរជាតិ​និង​ការប្រកួត​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣១ ឆ្នាំ​២០២១ នៅ​ប្រទេស វៀតណាម​និង​ប្រកួត​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣២ ឆ្នាំ​២០២៣ ដែល​កម្ពុជា​ទទួល​ធ្វើជា​ម្ចាស់ផ្ទះ​។
ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនីយ៍​ឃឹម ប៊ុន​សុង​បានបញ្ជាក់​ឲ្យ​ដឹងថា​ក្នុង​ការប្រកួត​កីឡា​ជើងឯក​ជាតិ​ឆ្នាំ​២០២០​ដែល​ទើបតែ​បញ្ចប់​នេះ​​ដោយ​មិន​និយាយ​ពី​មេដាយប្រាក់ និង សំរិទ្ធ​នោះ​កីឡា​កង​យោពល​ខេមរភូមិន្ទ​បានទទួល​មេដាយមាស​ដោយ​ឈរ​នៅ​លំដាប់​លេខ ចំនួន ៨​ប្រភេទ​កីឡា ។​
កីឡាករ កីឡាការិនី​ដែល​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​ស៊ី​ហ្គេម កីឡា​ទ្វីបអាស៊ី និង ជើងឯក​ពី​ភព​លោក​ក៏មាន​ការចូលរួម​ពី​កីឡាករ កីឡាការិនី​កងយោធពល​ខេមរភូមិន្ទ​ដែរ ។​ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនីយ៍​មាន​ជំនឿ​ចិត្ត​ថា​ស៊ី​ហ្គេម​លើក​ទី​៣​នៅ​ប្រទេស​វៀតណាម​ឆ្នាំ​២០២​នេះ និង ស៊ី​ហ្កេ​ម​លើក​ទី​៣២​ឆ្នាំ​២០២៣​ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​នោះ​ក៏​នឹងមាន​កីឡាករ កីឡាការិនី​កងយោធពល​ខេមរភូមិន្ទ​ចូលរួម​ដែរ ។​

អត្ថបទដែលជាប់ទាក់ទង