ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ខេត្តកណ្តាល បើក​ការប្រកួត​កីឡា សិស្ស​បឋមសិក្សា ជើងឯក​ថ្នាក់​ខេត្ត​របស់ខ្លួន​

61

ភ្នំពេញ​៖​នា​ព្រឹក​ថ្ងៃទី​១៦​ខែកុម្ភៈ​ឆ្នាំ​២០២១​ការិយាល័យ​អប់រំ​កាយ​និង​កីឡា​នៃ​មន្ទីរអប់រំ​យុវជន​និង​កីឡា​ខេត្តកណ្តាល​បានប្រកាស​បើក​ការប្រកួត​កីឡា​សិស្ស​បឋមសិក្សា​ជ្រើសរើស​ជើងឯក​ខេត្តកណ្តាល​ប្រចាំឆ្នាំ​២០២០-២០២១​រយៈពេល​៧​ថ្ងៃ​ដែល​ចាប់ពី​ថ្ងៃទី​១៦​ដល់​ថ្ងៃទី​២២ ខែកុម្ភៈ ឆ្នាំ ២០២១​នៅតាម​ទីលាន​នានា​របស់​ខេត្ត​ដើម្បី​ចម្រាញ់​រក​កីឡាករ​-​កីឡាការិនី​វ័យក្មេង​ចូលរួម​ការប្រកួត​ទូ​ទាំំ​ង​ប្រទេស​។​
​លោក​ពៅ​វណ្ណា​ប្រធានការិយាល័យ​អប់រំ​កាយ​និង​កីឡា​បាន​និយាយថា​ការប្រកួត​កីឡា​សិស្ស​សិស្ស​បឋមសិក្សា​ជ្រើសរើស​ជើង​​ឯក​ខេត្តកណ្តាល​នេះ​កីឡា​ចំនួន​៤​ប្រភេទ​ត្រូវ​បានដាក់​ឲ្យ​ប្រកួត​ដែល​ក្នុងនោះ​មាន​ប្រភេទ​កីឡាបាល់ទាត់ បាល់ទះ បាល់បោះ និង អត្តពលកម្ម ។​
សូមបញ្ជាក់ថា​សម្រាប់​ការប្រកួត​កីឡា​បឋមសិក្សា​ក្របខ័ណ្ឌ​ទូទាំងប្រទេស​មាន​ចំនួន​៨​ប្រភេទ​កីឡា​ទៀត​ឯណោះ​គឺ​តេ​ក្វាន់​ដូ​WT
(World Taekwondo) តេ​ក្វាន់​ដូ​I T F (International Taekwondo Federation) ប្រភេទ​កីឡាវាយកូនឃ្លីលើតុ និង កីឡា​វាយ​សី ។​សម្រាប់​៤​ប្រភេទ​​កីឡា​នេះ​លោក​ពៅ វណ្ណា​អះអាងថា​ខេត្ត​របស់លោក​ទើបតែ​ចាប់ផ្ដើម​ហ្វឹកហាត់​ប៉ុណ្ណោះ ។​
​កីឡាករ​-​កីឡាការិនី​នៃ​ប្រភេទ​កីឡា​ទាំង​៤​នេះ​គឺ​ដើម្បី​ស្វែងរក​ក្រុម​ខ្លាំង និង កីឡាករ កីឡាការិនី​ខ្លាំង​សម្រាប់​ចូលរួម​ប្រកួត​កីឡា​​បឋមសិក្សា​ទូទាំងប្រទេស​ដែល​នឹងធ្វើ​នៅពេល​ខាងមុខនេះ ។​
​មាន​ក្រុមកីឡា​ចំនួន​១១​ស្រុក​រួមមាន​៖​ស្រុក​តាខ្មៅ ស្រុក​ស្អាង ស្រុក​កោះធំ ស្រុក​កណ្តាលស្ទឹង ស្រុក​អង្គ​ស្នូល ស្រុក​ពញ្ញាឮ ស្រុក មុខកំពូល ស្រុក​ខ្សាច់កណ្តាល ស្រុក​ល្វាឯម ស្រុក​កៀនស្វាយ និង ស្រុកលើ​ដែក​។​សូមបញ្ជាក់ថា នេះ​ជា​ព្រឹត្តិការណ៍​ប្រចាំឆ្នាំ ដែល​ការិយាល័យ​អប់រំ​កាយ និង កីឡា​ខេត្ត កណ្ដាល​រៀបចំ ធ្វើជា​រៀងរាល់ឆ្នាំ ៕​

អត្ថបទដែលជាប់ទាក់ទង