ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មន្ត្រី គ្រូបង្វឹក កីឡាករ កីឡាការិនី បានទទួលដំណឹងល្អ ពីសម្ដេចតេជោរឿងកូវីដ ១៩

80

ភ្នំពេញ៖ឯកឧត្តមវ៉ាត៉ ចំរើនរដ្ឋលេខាធិការក្រសួងទេសចរណ៍ អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និង ជាអគ្គលេ ខាធិការគណៈកម្មាធិការជាតិរៀបចំស៊ីហ្គេមឆ្នាំ២០២៣បានផ្ដល់ដំណឹងល្អដល់មន្ត្រីគ្រូបង្វឹកកីឡាករកីឡាការិនីជម្រើសជាតិថាសម្រាប់កីឡាករ កីឡាការិនីជម្រើសជាតិ គ្រូបង្វឹក និងមន្រ្តីកីឡាពាក់ព័ន្ធដែលមាន ក្នុងបញ្ជីស្នើសុំចាក់វ៉ាក់សាំង COVID 19 ត្រូវបានសម្តេចតេជោនាយករដ្ឋមន្រ្តីអនុញ្ញាតដ៏ខ្ពង់ខ្ពស់ឲ្យចាក់ជូន តាមរយៈក្រុមការងារវ៉ាក់សាំង Covid 19 ក្រសួងការពារជាតិ ដឹកនាំដោយ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ និងជាប្រធានគណកម្មាធិការជាតិរៀបចំ SEA Games-ASEAN Para Games 2023 ។   ហេតុនេះសូម កីឡាករ កីឡាការិនី គ្រូបង្វឹកជម្រើសជាតិ មន្រ្តីកីឡាពាក់ព័ន្ធ ត្រៀមលក្ខណៈចូលរួមចាក់វ៉ាក់ សាំង COVID 19 ដោយស្មារតី ស្ម័គ្រចិត្តគ្រប់ៗគ្នា ក្នុងពេលឆាប់ៗនេះ តាមការរៀបចំរបស់ អគ្គលេខាធិការដ្នាន CAMSOC ដើម្បីផ្តល់ជំនឿចិត្ត និងភាពកក់ក្តៅក្នុងចិត្តសាស្រ្តកីឡា ត្រៀមទៅហ្វឹកហាត់ក្រៅប្រទេស និងប្រកួតកីឡាជាអន្តរជាតិនានាក្នុងឆ្នាំ ២០២១ ពិសេសត្រៀម SEA Games-ASEAN Para Games 2023 ដែលកម្ពុជាធ្វេីម្ចាស់ផ្ទះឲ្យទទួល បានជោគជ័យ ។   នេះជាសញ្ញាដ៏ល្អប្រសើរមួយដែលកីឡាករ កីឡាការិនីជម្រើសជាតិកម្ពុជាពិសេសអ្នកដែលត្រៀមចូលរួមប្រកួតកីឡាស៊ីហ្គេម លើកទី៣១ឆ្នាំ២០២១នៅទីក្រុងហាណូយ និងស៊ីហ្គេមលើកទី៣២ឆ្នាំ២០២៣ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនោះកាន់តែមានកម្លាំងហ្វឹកហាត់ ដើម្បីចូលរួមក្នុងព្រឹត្តិការណ៍ និង ព្រឹត្តិការណ៍ដទៃទៀត ៕

អត្ថបទដែលជាប់ទាក់ទង