ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​ដណ្តើម​មេដាយ​១១​គ្រឿង​ការប្រកួត​កីឡាហែលទឹក​ជើងឯក​ព្រឹទ្ធាចារ្យ​ហែម ថុ​ន​ថ្ងៃ​បើកឆាក​

69

​ភ្នំពេញ​៖​ព្រឹត្តិការណ៍​ប្រកួត​ហែល​ទឹក​ជ្រើសរើស​ជើងឯក​ព្រឹទ្ធាចារ្យ ហែម ថុ​ន លើក​ទី​៤ នា​ថ្ងៃ​ដំបូង ក្លិប​ហែល​ទឹក​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​ដណ្តើមបាន​មេដាយ​១១​គ្រឿង ខណៈ​ក្លិប​ហែល​ទឹក​ក្រសួង​ព័ត៌មាន​រកបាន​មេដាយ​៦​គ្រឿង​នៅ​អាង​ហែក​ទឹក​ក្នុង​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក​ក្រោម​ការរៀបចំ​សហព័ន្ធ​ខ្មែរ​ហែល​ទឹក​ដោយមាន​ការឧបត្ថម្ភ​ថវិកា​ផ្ទាល់​ពី​សំ​ណា​ល់​លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​ជា​ប្រធាន​សហព័ន្ធ​ខ្មែរ​ហែល​ទឹក​។​
​សម្រាប់​ថ្ងៃ​ដំបូង​ក្លិប​ហែល​ទឹក​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​ដណ្តើមបាន​មេដាយមាស​៥​គ្រឿង មេដាយប្រាក់​២​គ្រឿង និង​មេដាយសំរិទ្ធ​៤​គ្រឿង​ឈរ​កំ​ពូ​ង​តារាង​ប្រកួត​បណ្តុះ​អាសន្ន ខណៈ ក្លិប​ហែល​ទឹក​ក្រសួង​ព័ត៌មាន​រកបាន​មេដាយមាស​៥​គ្រឿង និង​មេដាយប្រាក់​១​គ្រឿង រីឯ​ក្លិប​ហែល​ទឹក​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ដណ្តើមបាន​មេដាយមាស​៣​គ្រឿង មេដាយប្រាក់​៦​គ្រឿង និង​មេដាយសំរិទ្ធ​៣​គ្រឿង​។​
​ចំណែក​ក្លិប​ហែល​ទឹក Oasis Swim Academy ដណ្តើមបាន​មេដាយមាស​១​គ្រឿង ក្លិប​ហែល​ទឹក​ព្រឹទ្ធាចារ្យ ហែម ថុ​ន ទទួលបាន​មេដាយប្រាក់​៣​គ្រឿង និង​មេដាយសំរិទ្ធ​៤​គ្រឿង ក្លិប​ហែល​ទឹក​នាគរាជ​កំពង់ចាម​ទទួលបាន​មេដាយប្រាក់​២​គ្រឿង និង​មេដាយសំរិទ្ធ​២​គ្រឿង និង​ក្លិប​ហែល​ទឹក​សឺ​វ៉ា​យ​វ៉​យ​ដណ្តើម​មេដាយសំរិទ្ធ​១​គ្រឿង​។
​លោក ហែម គី​រី អគ្គលេខាធិការ​សហព័ន្ធ​ខ្មែរ​កីឡាហែលទឹក​បាន​ប្រាប់​ឲ្យ​ដឹងថា ការប្រកួត​ឆ្នាំនេះ​មាន​កីឡាករ​-​កីឡាការិនី​យុវជន​ចំនួន​៩៨​នាក់​ក្នុងនោះ​កីឡាករ​ចំនួន​៦៣​នាក់ និង​កីឡាការិនី​ចំនួន​៣៥​នាក់​មកពី​៩​ក្លិប​-​សមាគម​រួមមាន​ក្លិប​ហែល​ទឹក​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ក្លិប​ហែល​ទឹក​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ក្លិប​ហែល​ទឹក​ព្រឹទ្ធាចារ្យ ហែម ថុ​ន ក្លិប​ហែល​ទឹក​ក្រសួង​ព័ត៌មាន ក្លិប​ហែល​ទឹក​នាគរាជ​កំពង់ចាម ក្លិប​ហែល​ទឹក​សឺ​វ៉ា​យ​វ៉​យ ក្លិប​ហែល​ទឹក Oasis Swim Academy ក្លិប​ហែល​ទឹក​សាលា​អន្តរជាតិ​ISPP និង​ក្លិប​ហែល​ទឹក​សាលា​អន្តរជាតិ Decart France​។
​លោក​បាន​បន្តថា ការប្រកួត​ចែកចេញជា​៣​ប្រភេទ​គឺ​ប្រភេទ​អាយុ​សម្រាប់​កុមារា​ចាប់ពី​អាយុ​១០​ដល់​១១​ឆ្នាំ ប្រភេទ​ទី​២​សម្រាប់​កុមារា​-​កុមារី​អាយុ​ចាប់ពី​១២​ទៅ​១៣​ឆ្នាំ និង​ប្រភេទ​ទី​៣​សម្រាប់​វ័យ​យុវជន​-​យុវនារី​ដែលមាន​អាយុ​ចាប់ពី​១៤​ដល់​១៦​ឆ្នាំ ។ ចំណែក​កុមារា​-​កុមារី​អាយុ​ពី​១០​ដល់​១១​ឆ្នាំ​វិញ្ញាសា​ប្រកួត​មាន​ហែល​របៀប​សេរី​ចម្ងាយ​៥០​ម៉ែត្រ ហែល​របៀប​កង្កែប​ចម្ងាយ​៥០​ម៉ែត្រ ហែល​របៀប​ផ្ងារ​ចមងាយ​៥០​ម៉ែត្រ និង​វិញ្ញាសា​ហែល​របៀប​មេអំបៅ​ចម្ងាយ​៥០​ម៉ែត្រ និង​វិញ្ញាសា​សម្រាប់​ប្រភេទ​អាយុ​ចាប់ពី​១២​ទៅ​១៣​ឆ្នាំ​ដែលមាន​ចំនួន​៤​និង​វិញ្ញាសា​នោះ​គឺ​ហែល​របៀប​ផ្ងារ​ចម្ងាយ​៥០​ម៉ែត្រ
​ចំពោះ​វិញ្ញាសា​ហែល​របៀប​មេអំបៅ​ចម្ងាយ​៥០​ម៉ែត្រ ហែល​របៀប​សេរី​ចម្ងាយ​១០០​ម៉ែត្រ និង វិញ្ញាសា​ហែល​របៀប​កង្កែប​ចម្ងាយ​១០០​ម៉ែត្រ វិញ្ញាសា​សម្រាប់​យុវជន​-​យុវនារី​ដែលមាន​ចំនួន​៤​វិញ្ញាសា​ដែរនោះ​គឺ​ហែល​របៀប​មេអំបៅ​ចម្ងាយ​៥០​ម៉ែត្រ ហែល​របៀប​ផ្ងារ​ចម្ងាយ​១០០​ម៉ែត្រ ហែល ៕​

អត្ថបទដែលជាប់ទាក់ទង