ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រុមបាល់ទាត់​កុមារា​ខ្សាច់កណ្តាល និង​កុមារី​ក្រុង​តាខ្មៅ លើ​ពាន​ការប្រកួត​កីឡា​សិស្ស​បឋមសិក្សា​ជើងឯក ខេត្តកណ្តាល ប្រចាំឆ្នាំ​២០២០-២០២១

93

​ភ្នំពេញ​៖​ក្រុមបាល់ទាត់​កុមារា​ខ្សាច់កណ្តាល និង​ក្រុមបាល់ទាត់​កុមារី​ក្រុង​តាខ្មៅ​គ្រង​តំណែង​ជើងឯក នៃ​ព្រឹត្តិការណ៍​ការប្រកួត​កីឡា​សិស្ស​បឋមសិក្សា​ជ្រើសរើស​ជើងឯក​ខេត្តកណ្តាល​ប្រចាំឆ្នាំ ២០២០-២០២១​រៀបចំ​ការប្រកួត​ការិយាល័យ​អប់រំ​កាយ និង​កីឡា​នៃ​មន្ទីរអប់រំ យុវជន និង​កីឡា​ខេត្តកណ្តាល​ដើម្បី​ចម្រាញ់​រក​កីឡាករ​-​កីឡាការិនី​វ័យក្មេង​ចូលរួម​ការប្រកួត​ទូ​ទាំំ​ង​ប្រទេស​។​
​លោក ពៅ វណ្ណា ប្រធានការិយាល័យ​អប់រំ​កាយ និង​កីឡា បាន​និយាយថា ការប្រគល់​ពាន និង​មេដាយ​ជូន​ក្រុម​កីឡាករ​-​កីឡាការិនី​កុមារ​ឆ្នាំនេះ​មិនមាន​ការរៀបចំ​ផ្លូវការ​ឡើយ ដោយ​យើង​ប្រគល់​តាម​វិញ្ញាសា​នីមួយៗ​តាម​អ្វីដែល​ធ្វើទៅបាន​។ វិញ្ញាសា​បាល់ទាត់​កុមារា មេដាយមាស​បាន​លើ​ក្រុម​ការិយាល័យ​អប់រំ​កាយ និង​កីឡា ស្រុក​ខ្សាច់កណ្តាល មេដាយប្រាក់ បាន​លើ​ក្រុម​ការិយាល័យ​អប់រំ​កាយ និង​កីឡា​ក្រុង​តាខ្មៅ និង​មេដាយសំរិទ្ធ បាន​លើ​ក្រុម​ការិយាល័យ​អប់រំ​កាយ និង​កីឡា​ស្រុក​កោះធំ​។
​ចំណែក​កុមារី​វិញ​៖​មេដាយមាស​បាន​លើ​ក្រុម​ការិយាល័យ​អប់រំ​កាយ និង​កីឡា​ក្រុង​តាខ្មៅ និង​មេដាយប្រាក់​បាន​លើ​ក្រុម​ការិយាល័យ​អប់រំ​កាយ និង​កីឡា​ស្រុក​កណ្តាលស្ទឹង​។ វិញ្ញាសា​បាល់បោះ​កុមារា​៖​មេដាយមាស​បាន​លើ​ក្រុម​ការិយាល័យ​អប់រំ​កាយ និង​កីឡា ក្រុង​តាខ្មៅ មេដាយប្រាក់​បាន​លើ​ក្រុម​ការិយាល័យ​អប់រំ​កាយ និង​កីឡា ស្រុក​កណ្តាលស្ទឹង និង​មេដាយសំរិទ្ធ​បាន​លើ​ក្រុម​ការិយាល័យ​អប់រំ​កាយ និង​កីឡា​ស្រុក​កៀនស្វាយ​។​
​ដោយឡែក​កុមារី​:​មេដាយមាស​បាន​លើ​ក្រុម​ការិយាល័យ​អប់រំ​កាយ និង​កីឡា ស្រុក​កណ្តាលស្ទឹង មេដាយប្រាក់​បាន​លើ​ក្រុម​ការិយាល័យ​អប់រំ​កាយ និង​កីឡា ស្រុក​ស្អាង និង​មេដាយសំរិទ្ធ​បាន​លើ​ក្រុម​ការិយាល័យ​អប់រំ​កាយ និង​កីឡា ក្រុង​តាខ្មៅ​៕​

អត្ថបទដែលជាប់ទាក់ទង