ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឧត្តមសេនីយ៍ហ៊ុន ម៉ាណែត ប្រគល់មី៥០០កេសជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីបន្តចាត់ចែងជួយដល់ប្រជាពលរដ្ឋក្រីក្រ ពាក់ព័ន្ធកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ

219

ភ្នំពេញ៖ មីចំនួន៥០០កេសដែលជាអំណោយរបស់លោកឧត្តមសេនីយ៍ហ៊ុន ម៉ាណែត មេបញ្ជាការរងកងយោធពលខេមរៈភូមិន្ទនិងជាមេបញ្ជាការកងទ័ពជើងគោកនិងលោកស្រីពេជ ចន្ទមុន្នីត្រូវបានប្រគល់ជូនរដ្ឋបាលរាជធានីភ្នំពេញដើម្បីបន្តយកទៅចាត់ចែងជួយដល់ប្រជាពលរដ្ឋក្រីក្រ ពាក់ព័ន្ធកូវីដ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ។

   ពិធីនេះបានធ្វើឡើងនារសៀលថ្ងៃទី០៤ខែមីនាឆ្នាំ ២០២១ ក្រោមវត្តមានលោកកើត ឆែ អភិបាលរងរាជធានីភ្នំពេញតំណាងឱ្យលោកឃួង ស្រេងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញនិងលោកអ៊ុក ច័ន្ទវាសនាជំនួយការលោកឧត្តមសេនីយ៍ហ៊ុន ម៉ាណែតនៅសាលារាជធានីភ្នំពេញ។

  លោកកើត ឆែ ក្នុងឱកាសនោះបានថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅចំពោះលោកឧត្តមសេនីយ៍ដែលបានយកចិត្តទុកដាក់ជួយឧបត្ថម្ភគាំទ្រសម្មភាពរបស់រដ្ឋបាលរាជធានីភ្នំពេញ ពិសេសក្នុងការបង្ការ ទប់ស្កាត់កូវីដ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈនេះ រហូតបានប្រគល់នូវអំណោយជាមីចំនួន៥០០កេសមកអោយរដ្ឋបាលរាជធានីភ្នំពេញដើម្បីបន្តយកទៅចាត់ចែងជួយដល់ប្រជាពលរដ្ឋក្រីក្រ ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ។

   លោកអ៊ុក ច័ន្ទវាសនា បានមានប្រសាសន៍លើកឡើងថា លោកឧត្តមសេនីយ៍ហ៊ុន ម៉ាណែតនិងលោកស្រីតែងយកចិត្តទុកដាក់ណាស់ចំពោះបងប្អូនប្រជាពលរដ្ឋក្រីក្រ ហើយដោយមើលឃើញសកម្មភាពរបស់លោកឃួង ស្រេងដែលអនុវត្តការងារបានល្អ ពិសេសក្នុងស្ថានការណ៍ទប់ស្កាត់ជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈនេះ ទើបលោកឧត្តមសេនីយ៍និងលោកស្រី ប្រគល់នូវអំណោយជាមីចំនួន៥០០កេសមកអោយរដ្ឋបាលរាជធានីភ្នំពេញតែម្តងដើម្បីអោយរដ្ឋបាលរាជធានី បន្តយកទៅចាត់ចែងជួយដល់ប្រជាពលរដ្ឋក្រីក្រ ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈនេះ៕

 

អត្ថបទដែលជាប់ទាក់ទង