ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលខណ្ឌទួលគោក ជំរុញឲ្យអាជ្ញាធរសង្កាត់និងកម្លាំងមានសមត្ថកិច្ច ចុះពិនិត្យទីតាំងសប្បាយភាពនានាជាប់ជាប្រចាំ ជៀសវាងលួចបើកផ្គើននិងការណែនាំ

82

ភ្នំពេញ៖ អភិបាលនៃគណៈអភិបាលខណ្ឌទួលគោកលោកឯក ឃុនដឿន បានជំរុញឲ្យអាជ្ញាធរសង្កាត់ទាំង ១០និងកម្លាំងមានសមត្ថកិច្ច ចុះពិនិត្យទីតាំងមួយចំនួននៅក្នុងមូលដ្ឋានរបស់ខ្លួនអោយបានម៉ត់ចត់បំផុត ជុំវិញការលួចបើក ក្លឹបកំសាន្ត ខារ៉ាអូខេ ក្លឹបបាល់ទាត់ ជាដើម ខណៈដែលរាជរដ្ឋាភិបាលក៏ដូចជារដ្ឋបាលរាជធានីភ្នំពេញធ្វើការហាមឃាត់ជាបណ្តោះអាសន្ន ដើម្បីចូលរួមបង្កា រទប់ស្កាត់ជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈនេះ

   ជាក់ស្តែងនៅរាត្រីថ្ងៃទី១២ខែមិនា យប់ម៉ិញនេះ លោកឯក ឃុនដឿន និងមន្ត្រី កងកម្លាំងចំណុះអោយគណៈបញ្ជាការឯកភាពខណ្ឌទួលគោក បានចុះល្បាតត្រួតពិនិត្យទីតាំងកន្លែងសប្បាយភាពមួយចំនួន ដើម្បីពិនិត្យមើលជាក់ស្តែង ថាតើពួកគេ បានអនុវត្តទៅតាមការណែនាំរបស់រាជរដ្ឋាភិបាលនិងសាលារាជធានីភ្នំពេញឬទេ ជុំវិញជាបិទបណ្ដោះអាសន្ននូវការជួបជុំ ការបើកក្លឹបកំសាន្ត ខារ៉ាអូខេនិងក្លឹបកីឡាជាដើមនោះ។

  មន្ត្រីរដ្ឋបាលខណ្ឌទួលគោកបានអោយដឹងដោយយោងទៅតាមការណែនាំរបស់លោកឯក ឃុនដឿន ថា ដើម្បីចូលរួមបង្ការទប់ស្កាត់ជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈនេះ សូមអស់លោក លោកស្រី ជាមន្ត្រី កងកម្លាំងចំណុះអោយគណៈបញ្ជាការឯកភាពខណ្ឌទួលគោកទាំងអស់ត្រូវចុះត្រួតពិនិត្យឡើងវិញ ពាក់ព័ន្ធជាមួយនឹងក្លឹបកំសាន្តកម្សាន្តខារ៉ាអូខេ ភោជនីយដ្ឋាន មានភ្លេងកំដរ ក្លឹបហាត់ប្រាណ ក្លឹបបាល់ទាត់ ដែលត្រូវធ្វើការផ្អាកជាបណ្ដោះអាសន្នដោយរង់ចាំការដឹកនាំជាថ្មីពីរាជរដ្ឋាភិបាលនិងរដ្ឋបាលរាជធានីភ្នំពេញ ដូច្នេះសូមអោយលោក លោកស្រី ពិនិត្យតាមដាន រាល់សកម្មភាពអាជីវកម្មទាំងនេះ នៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួនអោយបានជាប្រចាំនិងអនុវត្តឲ្យមានប្រសិទ្ធភាព៕

 

អត្ថបទដែលជាប់ទាក់ទង