ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អគ្គស្នងការ ប្រកាស​បង្កើន​ប្រសិទ្ធភាព​រឹតបន្តឹង​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក ឆ្នាំ​២០២១

69

 

​ភ្នំពេញ​៖ ​ នាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿនអគ្គស្នងការ​នគរបាល​ជាតិ​ចេញ ប្រកាស​បង្កើន​ប្រសិទ្ធភាព​រឹតបន្តឹង​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក ឆ្នាំ​២០២១ ដោយ​តម្រូវ​ឲ្យ​នាយកដ្ឋាន​ជំនាញ និង​ស្នងការ​នគរបាល​រាជធានី​-​ខេត្ត ចាត់​អនុវត្ត​ឲ្យ​មាន​ប្រសិទ្ធភាព និង​ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​ចាប់ពី​ថ្ងៃទី​១៥ ខែមីនា​នេះ​តទៅ​។​

​បើតាម​សេចក្តីណែនាំ ការ​រឹតបន្ដឹង​អនុវត្ត​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក​តាម​ស្មារតី​អនុក្រឹត្យ​លេខ ៣៩ អនក្រ​.​បក នា​ឆ្នាំ ២០២០ កន្លងទៅ បានទទួល​លទ្ធផល​ល្អប្រសើរ​ជា​វិជ្ជមាន ដោយបាន​កាត់បន្ថយ​ចំនួន​ហេតុការណ៍​គ្រោះថ្នាក់ ចំនួន​អ្នកស្លាប់ អ្នករបួស និង​ការខូចខាត​ទ្រព្យសម្បត្តិ ។ ប៉ុន្តែ គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​នៅតែ ជា​បញ្ហា​ប្រឈម យូរអង្វែង កំពុង​បង្ក​ហានិភ័យ​ជា​រៀងរាល់ថ្ងៃ​ដល់​អាយុជីវិត និង​ទ្រព្យសម្បត្តិ​របស់​ប្រជាពលរដ្ឋ​យើង ។​

​ដើម្បី​សម្រេច​ឱ្យបាន​តាម​ផែនការ​របស់​គណៈកម្មាធិកា​រ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ឆ្នាំ​២០២១ សំដៅ​កាត់បន្ថយ​ចំនួន​គ្រោះថ្នាក់ ចំនួន​អ្នកស្លាប់ អ្នករបួស និង​ការខូចខាត​ទ្រព្យសម្បត្តិ​ឱ្យបាន​ជា​អតិបរមា អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ​សូម​ធ្វើការ​ណែនាំ​ដល់​នាយកដ្ឋាន​ជំនាញ និង​ស្នងការដ្ឋាន​នគរបាល​រាជធានី ខេត្ត ដូចខាងក្រោមៈ​

១.​ត្រូវ​ផ្អែកលើ​បទពិសោធន៍​ល្អ​ដែល​សម្រេចបាន​ក្នុង​ឆ្នាំ​២០២០ នៅតាម​ភូមិសាស្ត្រ​រាជធានី ខេត្ត​នីមួយៗ ដោយ​ធ្វើការ​កំណត់​ឱ្យបាន​ច្បាស់​អំពី​គោលដៅ មុខសញ្ញា មូលហេតុ និង​ពេលវេលា​បង្ក​គ្រោះថ្នាក់ ឬ ការប្រព្រឹត្ត​អំពើ​ល្មើសច្បាប់ ដើម្បី​ពង្រឹង​វិធានការ​ក្នុងការ​រឹតបន្ដឹង​អនុវត្ត​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក​តាម​ស្មារតី អនុក្រឹត្យ​លេខ ៣៩ អនក្រ​.​បក ។​

២.​ត្រូវ​បន្តធ្វើ​ការត្រួតពិនិត្យ​រឹតបន្ដឹង​ប្រភេទ​បទល្មើស​ចំពោះ​ទោចក្រយានយន្ត និង​ត្រីចក្រយានយន្ត ចំនួន ០៧ និង​ប្រភេទ​បទល្មើស​ចំពោះ​រថយន្ត​គ្រប់​ប្រភេទ​ចំនួន ០៩​ដូច​បាន​ណែនាំ​អនុវត្ត​កាលពី​ថ្ងៃទី​០១ ខែឧសភា ឆ្នាំ​២០២០​។ ដោយឡែក ចំពោះ​រថយន្ត​គ្រប់​ប្រភេទ ដែល​បាន​ឃាត់​ត្រួតពិនិត្យ​ក្នុងករណី​ប្រព្រឹត្តល្មើស ណាមួយ​ក្នុងចំណោម ០៩ បទល្មើស​ត្រូវធ្វើ​ការត្រួត​ពិនិត្យ និង​ចាត់ការ​បន្ថែម​តាម​អនុក្រឹត្យ​លេខ ៣៩ អនក្រ​. បក តាម​ការ ស្នើ​ស​ដូចខាងក្រោមៈ​

-​បើកបរ​យានយន្ត​ដោយ​គ្មាន​វិញ្ញាបនបត្រ​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​(​ឆៀក​) ឬ​ប្រើ​វិញ្ញាបនបត្រ ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​ហួស​សុពលភាព (​មាត្រា​៧​ថ្មី ចំណុច​ទី​៤ ក​។ -​បើកបរ​យានយន្ត​ផ្ទាល់ខ្លួន ឬ​នីតិបុគ្គល មិនបាន​ស្នើសុំ​លិខិតអនុញ្ញាត​ធ្វើ​អាជីវកម្ម ឬ​ប្រើ​លិខិត អនុញ្ញាត​ធ្វើ​អាជីវកម្ម​ហួស​សុពល​ភា​ព័ (​មាត្រា​៧​ថ្មី ចំណុច​ទី​៣ “ គ ” និង​មាត្រា​១១)

-​បើកបរ​យានយន្ត​ធុន​ធ្ងន់ យាន​យ​ន្តុ​បក​រណ៍ យានយន្ត​សណ្តោង​រ៉ឺម៉ក ឬ​សឺ​មី​រ៉ឺម៉ក បិទ​ស្លាក​សញ្ញា ចាំង​ពន្លឺ​ខុស​បទដ្ឋាន​កំណត់ ឬ​មិនមាន​បិទ​ស្លាក​សញ្ញា​ចាំង​ពន្លឺ (​មាត្រា​៧​ថ្មី ចំណុច​ទី​១ “ ច )

៣.​ត្រូវ​បង្កើន​ថែមទៀត​ក្នុងការ​រឹតបន្ដឹង​អនុវត្ត​ច្បាប់​ចំពោះ​រថយន្ត​ដឹក​កម្មករ រថយន្ត​ដឹក​អ្នកដំណើរ​រថយន្ត​ដឹក​ដី ថ្ម ខ្សាច់ និង​រថយន្ត​ដឹកទំនិញ​គ្រប់​ប្រភេទ ដើម្បី​ធានាថា អ្នកបើកបរ​គ្រប់រូប​មាន​បណ្ណ​បើកបរ ត្រឹមត្រូវ​រថយន្ត​មាន​ឯកសារ​អនុញ្ញាត​តាមច្បាប់​គ្រប់គ្រាន់ មាន​លក្ខណៈ​បច្ចេកទេស​ត្រឹមត្រូវ និង​ការផ្ទុក ឬ​ដឹកជញ្ជូន​ធានា​សុវត្ថិភាព​តាមច្បាប់​កំណត់ ។​

៤.​ត្រូវ​ចាត់វិធានការ​យ៉ាង​ម៉ឺងម៉ាត់ ចំពោះ​ជនបង្ក​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ដែល​រត់គេចខ្លួន ដោយ​ត្រូវ​បន្ត​ស៊ើបអង្កេត និង​តាម​ចាប់ខ្លួន យកមក​ផ្តន្ទាទោស​តាមច្បាប់ ជាដាច់ខាត​។ ទន្ទឹមនេះ ត្រូវ​បញ្ចូល​ទិ​ន្និ​ន័យ​ជន បង្ក​គ្រោះថ្នាក់​ទាំងនេះ ក្នុង​ប្រព័ន្ធគ្រប់គ្រង​តាមបែប​បច្ចេកវិទ្យា​ទំនើប និង​ផ្សព្វផ្សាយ​ដល់​ស្ថា​ប័​នំ​រដ្ឋ និង​ឯកជន ដែល​ពាក់ព័ន្ធ​។

៥.​ត្រូវ​បង្កើន​ការអប់រំ​ជាប្រចាំ​ដល់​មន្ត្រីនគរបាល​ក្រោម​ឱវាទ បំពាក់​ជាប់​នូវ​ជំហរ​ស្មោះត្រង់ ទន់ភ្លន់ សុភាពរាបសារ តែ​ម៉ឺងម៉ាត់ ក្នុងការ​បំពេញភារកិច្ច​។ ជាមួយនេះ ត្រូវ​តាមដាន​ជាប្រចាំ​នូវ​ប្រតិកម្ម​សាធារណមតិ​ក្នុង​បណ្តាញ​សង្គម ដើម្បី​បំភ្លឺ ដោះស្រាយ​សំណូមពរ ឆ្លើយតប​ចំពោះ​ព័ត៌មាន​មិន​ពិត និង​ចាត់តាំង​ធ្វើការ​ត្រួតពិនិត្យ​ជាប្រចាំ សំដៅ​ទប់ស្កាត់​ទាន់ពេល​នូវ​បាតុភាព​អសកម្ម​៕

អត្ថបទដែលជាប់ទាក់ទង