ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កីឡាករ កីឡាការិនីជម្រើសជាតិ ចំនួន១.០៥១នាក់បញ្ចប់ការចាក់វ៉ាក់សាំង

63

ភ្នំពេញ៖ទីបំផុតកីឡាករ កីឡាការិនីជម្រើសជាតិកម្ពុជា រួមជាមួយគ្រូបង្វឹកនិងមន្ត្រីដឹក

នាំផងនោះបានបញ្ចប់ការចាក់វ៉ាក់សាំងការពារមេរោគកូវីដ១៩រួចរាល់ជាស្ថាពរនៅថ្ងៃទី១៥មីនាម្សិលម៉ិញនេះនៅមន្ទីរពេទ្យព្រះកេតុមាលា ។
តាមការគ្រោងទុកក្នុងចំណោមក្រុមជម្រើសជាតិទាំងអស់នេះគឺត្រូវចាក់ក្នុងរយៈពេល៣ថ្ងៃ ហើយ នៅថ្ងៃទី១៥ ខែមីនានេះ គឺជាថ្ងៃចាក់បញ្ចប់ដែលមានចំនួន ១០៥១នាក់។ នៅថ្ងៃចាក់បញ្ចប់នេះគេសង្កេតឃើញថា កីឡាករ កីឡាការិនីជម្រើសជាតិមួយចំនួន ជាពិសេសគឺក្រុមកីឡាករបាល់ទាត់ដែលមានការប្រកួតតាំងពីថ្ងៃទី២ទី៣និងទី៤ខែមីនាកន្លង
មកនោះមិនទាន់បានចាក់ទេដូច្នេះនៅថ្ងៃ១៥មីនាគឺពួកគាត់បានមកចាក់វ៉ាក់សំាងបង្ការជំងឺកូវីដ-១៩ ដើម្បីបញ្ចប់បញ្ជីដែលមានចំនួនសរុប ១០៥១នាក់នេះ។
ឯកឧត្តមវ៉ាត់ ចំរើនអគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ី
អាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) មានប្រសាសន៍ថាថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១ នេះគឺជាថ្ងៃចាក់បញ្ចប់នៃក្រុមជម្រើសជាតិកម្ពុជាដែលទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធាន CAMSOC ក្នុងការរៀបចំកម្ម វិធីចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ជូនដល់ថ្នាក់មន្ត្រីកីឡា គ្រូបង្វឹក កីឡាករ កីឡាការិនីជម្រើសជាតិ កម្ពុជាសរុបចំនួន ១០៥១នាក់ ដើម្បីត្រៀមលក្ខណៈចេញទៅចូលរួមប្រកួត ក្នុងឆ្នាំ២០២១នេះ។
ឯកឧត្តមអគ្គលេខាធិការ វ៉ាត់ ចំរើន សង្កត់ធ្ងន់ថា ដោយសារតែបច្ចុប្បន្ន ស្ថានភាពការរីករាលដាលនៃជំងឺកូវីដ-១៩ ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ នៅតែធ្ងន់ធ្ងរនោះ នៅតាម បណ្តាក្រសួង-ស្ថាប័ន មន្ទីរមានការប្រុងប្រយ័ត្នខ្ពស់ ដូច្នេះហើយកីឡាករ កីឡាការិនីជម្រើសជាតិ នានាត្រូវបានរៀបចំឱ្យមានការហ្វឹកហាត់នៅតាមទីកន្លែងសុវត្ថិភាព និងនៅតាមផ្ទះរៀងៗខ្លួន។
ឯកឧត្តមសំណូម ដោយស្នើសុំឱ្យកីឡាករ កីឡាការិនីទាំងអស់ត្រូវគោរពតាមកម្មវិធី ហ្វឹកហាត់របស់គ្រូបង្វឹកជាតិនិងអន្តរជាតិឱ្យបានហ្មត់ចត់ជាទីផុត។ឯកឧត្តមសង្កត់ធ្ងន់ថាប្រ
សិនបើមិនបានហ្វឹកហាត់ឱ្យបានដិតដល់នោះទេនឹងមានបញ្ហាកម្លាំងកាយសុខភាពរបស់ពួកគាត់នៅពេលចូលហ្វឹកហាត់ឡើងវិញនោះជាក់ជាមិនខាន។ដូច្នេះហើយនៅក្នុងស្ថានភាពរំ
សាយនៃការប្រមូលផ្តុំហ្វឹកហាត់ របស់ក្រុមជម្រើសជាតិនេះ កីឡាករ កីឡាការិនី ជម្រើសជាតិដាច់ខាតមិនត្រូវសម្រាកអសកម្មនោះទេ ពោលគឺត្រូវតែហ្វឹកហាត់ជាដាច់ខាត មិនត្រូវឱ្យឡើងទម្ងន់ឡើយហើយដាច់ខាតត្រូវតែមានភាពច្បាស់លាស់ក្នុងការហ្វឹកហាត់បំប៉នផ្លូវកាយយើងឱ្យបានល្អ នៅក្នុងពេលដែលមិនបានហ្វឹក ហាត់ជុំគ្នានេះ៕

អត្ថបទដែលជាប់ទាក់ទង