ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋបាល​រាជធានី​ដៃ​ម្ខាង​ ការពារ​កូ​វី​ដៃ​ម្លា​ង​អភិវឌ្ឍន៍ ​ជាក់ស្ដែង​កំពុង​អ៊ុត​កៅស៊ូ​ផ្លូវ​សម្ដេច​ប៉ាន​ពីក្រោយ​ព្រះបរមរាជវាំង ដល់​ផ្លូវ​ព្រះមុនីវង្ស

68

​ភ្នំពេញ​៖ រដ្ឋបាល​រាជធានី​ភ្នំពេញ បាននិងកំពុង​អ៊ុត​កៅស៊ូ​AC កម្រាស់​០.៥ និង​លើ​កំណាត់​ផ្លូវ​សម្តេច​ប៉ាន​សង្កាត់​បឹងរាំង ក្នុង​មូលដ្ឋាន​ខណ្ឌដូនពេញ ដើម្បី​ដាក់ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​ធ្វើដំណើរ​ងាយស្រួល​ជាង​មុន និង​ដើម្បី​លើក​សោភ័ណភាព​រាជធានី​ភ្នំពេញ​ឱ្យ​កាន់តែ​ស្រស់បំព្រង​ផងដែរ ។​

ការ​អ៊ុត​កៅស៊ូ​លើ​កំណាត់​ផ្លូវ​នេះ​ធ្វើឡើង​ក្រោយពី​ក្រុមការងារ​បាន​ជួសជុល​សំបុកមាន់ ធ្វើ​គ្រឹះ​រួចរាល់ ក្រោយពី​ខូចខាត​ដោយ​ជំនន់​ទឹកភ្លៀង​នាពេល​កន្លងមកនេះ​។​

មន្ត្រីរដ្ឋបាល​រាជធានី​ថា​៖​ក្នុង​រដូវប្រាំង​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​យក ចិត្ត​ទុកដាក់​លើ​ការជួសជុល​ផ្លូវ ជង្ហុក​សំបុកមាន់ នៅតាម​បណ្ដា មហាវិថី​តូច ធំ មួយចំនួន​នៅក្នុង​មូលដ្ឋាន​ទាំង​១៤​ខណ្ឌ ដើម្បី​កាត់បន្ថយ​ការកកស្ទះ​ចរាចរណ៍​និង​ដើម្បី​ជាការ​លើក​សោ​ភណ្ឌ​ភាព​រាជធានី​ភ្នំពេញ​ផងដែរ​។
​សំរាប់​មូលដ្ឋាន​ខណ្ឌដូនពេញ រដ្ឋបាល​រាជធានី​ភ្នំពេញ បាននិងកំពុង​ដំណើរកា​រ​អ៊ុត​កៅស៊ូ​ប្រភេទ​AC ចំនួន​១៦​ខ្សែ ដែល​រង​ការខូចខាត ជួយ​ជំនន់​ទឹកភ្លៀង ហើយ ដែល​ត្រូវ​ជួសជុល​និង​អ៊ុត​កៅស៊ូ​ឡើងវិញ​។​

ជាក់ស្ដែង​នៅពេលនេះ​ក្រុមការងារ​បាននិងកំពុង​ធ្វើ​សកម្មភាព​អ៊ុត​កៅស៊ូ​AC នៅលើ​បណ្តោយ​ផ្លូវ​សម្តេច​ប៉ាន មាន​ប្រវែង​ជិត​១​គីឡូម៉ែត្រ ពោលគឺ​ចាប់ពី ក្រោយ​ព្រះបរមរាជវាំង រហូតដល់​ផ្លូវ​ព្រះមុនីវង្ស​(​ស្តុ​ប​ផ្លូវភ្លោះ​អូរ​ប្ញ​ស្សី ) មាន​ទទឹង​ចន្លោះ​ពី​១១​មែត្រ​ទៅ​១៥​ម៉ែត្រ ដោយសារតែ​ស្ថានភាព​ផ្លូវ​ខុសគ្នា​។ ដោយឡែក​កៅស៊ូ​ដែល​ត្រូវ​អ៊ុត​ថ្មី​នេះ​មាន​កម្រាស់​៥​សង់ទីម៉ែត្រ​ទៅ​៦​សង់ទីម៉ែត្រ តាម​ស្ថានភាព​ផ្លូវ​មាន​ឡើង​មាន​ចុះ​។ ប៉ុន្តែ​ជា​ផែនការ​របស់​មន្ត្រី​គឺ​អ៊ុត​កម្រាស់​៥​សង់ទីម៉ែត្រ​។
បើតាម​មន្ត្រី​ជំនាញ​បាន​ឲ្យ​ដឹងថា​៖​ការងារ​អ៊ុត​កៅស៊ូ​លើ​កំណាត់​ផ្លូវ​សម្តេច​ប៉ាន​នេះ​អាច​នឹង​រួចរាល់​នៅ​ថ្ងៃទី​១៩​ខែមីនា​ឆ្នាំ​២០២១​ស្អែក​នេះ ដោយ​ក្រុមការងារ​បានចាប់ផ្តើម​អ៊ុត​កាលពី​ថ្ងៃទី​១៧​ខែមីនា​ឆ្នាំ​២០២១​កន្លងមក​។​

សូមបញ្ជាក់ថា​៖ គម្រោង ជួសជុល​ផ្លូវ​អ៊ុត​កៅស៊ូ ប្រភេទ​AC កម្រាស់ ០.៥​សង់ទីម៉ែត្រ ជា​គម្រោង របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ ក្រោម​គំនិត​ផ្ដួចផ្ដើម​របស់លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ដែល​លោក​តែងតែ​យកចិត្តទុកដាក់​អំពី​ការងារ​អភិវឌ្ឍន៍​មូលដ្ឋាន ក្នុង​គោលបំណង​លើកកម្ពស់​ជីវភាព និង​ការរស់នៅ​របស់​ប្រជាពលរដ្ឋ​ឱ្យ​កាន់តែ​ល្អប្រសើរ​ឡើង​មួយ​គំ​ម្រិ​ត​ទៀត​៕​

អត្ថបទដែលជាប់ទាក់ទង