ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

វេជ្ជបណ្ឌិត​ជំនាញ​ជំងឺ​កុមារ​ម្នា​ក់ទៀ ត​អាយុ​៧៥​ឆ្នាំ បាន​ស្លាប់​ដោយសារ​ជំងឺ​កូ​វីដ​១៩

73

 

​ភ្នំពេញ​៖ អ្នកជំងឺ​វ័យ​៧៥​ឆ្នាំ​ម្នាក់ទៀត​ដែលជា​វេជ្ជបណ្ឌិត​ជំនាញ​ជំងឺ​កុមារ​ដែល​បាន​ចុ​ល​និវត្តន៍​បាន​ស្លាប់បាត់​បង់ជីវិត​នៅ​ព្រឹក​ថ្ងៃទី​២២ ខែមីនា ឆ្នាំ​២០២១​នេះ​ដោយសារ​ជំងឺ​កូ​វីដ​១៩ ។​

លោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការ​ក្រសួង​សិខា​ភិ​បាល​បាន​ប្រាប់​ឲ្យ​ដឹងថា​អ្នកជំងឺ​ដែល​ស្លាប់​នោះ​មានឈ្មោះ​ស្ដើង ជា​ភេទ ប្រុស​អាយុ​៧៥​ឆ្នាំមាន​អាសយដ្ឋាន​នៅក្នុង​សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ​បាន​ចូល​សម្រាក​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ សូ​វៀត កាលពី​ព្រឹក​ថ្ងែ​២១​ខែមីនា​ឆ្នាំ​២០២១​ក​ក្នុង​សភាព​ហត់​ខ្លាំង​ហើយ​បាន​តេស្ត​រកឃើញ​អ្នកជំងឺ​មាន​វិជ្ជមាន​កូ​វីដ​១៩​កាលពី​វេលា​ម៉ោង​៩​យប់​ថ្ងៃទី​២១​មីនា​ដដែល​។​

លោកជំទាវ​បាន​បន្តថា​អ្នកជំងឺ​មាន​អាកា​រៈហ​ត់ និង ពិបាក​ដកដង្ហើម​វិ​វត្ត​រហ័ស​រយះ​៣​ទៅ​៤​ថ្ងែ​ហើយ​មាន​ជំងឺ​ប្រចាំកាយ​លើសឈាម​។ ជាងនេះទៀត​អ្នកជំងឺ​មាន​រលាក​សួត​ធ្ងន់ធ្ងរ​ខ្លាំង​ទាំងសងខាង​និង​មាន​ខ្សោយ​សួត​ខ្លាំង រហូតដល់​ប្រើ​ម៉ាស៊ីន​ជំនួយ​ដង្ហើម​។​
​លោកជំទាវ​បាន​បន្ថែមថា​អ្នកជំងឺ​បាន​ស្លាប់​នៅ​ថ្ងែ​២២​ខែមីនា​ឆ្នា​២០២១​វេលា​ម៉ោង​៨​ព្រឹក ដោយ​ជំងឺ​កូ​វីដ​១៩​វាយលុក​សួត​ធ្ងន់ធ្ងរ​ខ្លាំង​និង​រលាក​សួត​សង​ខាំង​ធ្ងន់ធ្ងរ​ខ្លាំង​។​

សូមបញ្ជាក់ថា រហូតដល់​មកដល់ពេលនេះ អ្នកជំងឺ​កូ​វីដ​១៩ ចំនួន ៤​នាក់​ហើយ​បាន​ស្លាប់បាត់​បង់ជីវិត បូក​រួមទាំង​អ្នកជំងឺ ដែល​ស្លាប់​នា​ព្រឹក​នេះ​ផង​។​

ក្នុងនោះ​ទី​១៖ បុរស​ជនជាតិខ្មែរ អាយុ​៥០​ឆ្នាំ បាន​ស្លាប់​នៅ​មន្ទីរ​មិត្តភាព​ខ្មែរ​-​សូ​វៀត កាលពី​ថ្ងៃទី​១១ ខែមីនា ឆ្នាំ​២០២១​។​ទី​២៖ ស្ត្រីជន​ជាតិខ្មែរ ឈ្មោះ ងឿ​ន សុថា​នី អាយុ​៦២​ឆ្នាំ​ជា​ភរិយា តាម​រា​ចំរៀង​លោក ហួរ ឡា​វី​បាន​ស្លាប់​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត នៅ​ថ្ងៃទី​១៩ ខែមីនា ឆ្នាំ​២០២១​។​ទី​៣៖ បុរស​ជនជាតិខ្មែរ ឈ្មោះ គឹម ឃី​ស៊ុន អាយុ​៤៦​ឆ្នាំ បាន​ស្លាប់​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត នៅ​ថ្ងៃទី​១៩ ខែមីនា ឆ្នាំ​២០២១​និង​ទី​៤៖ បុរស​ជនជាតិខ្មែរ អាយុ​៧៥​ឆ្នាំ បាន​ស្លាប់​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត ថ្ងៃទី​២១ ខែមីនា ឆ្នាំ​២០២១៕


អត្ថបទដែលជាប់ទាក់ទង