ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

តារាចម្រៀង វី ឌីណែត ជាសះស្បើយពីជំងឺកូវីដ-១៩ ប៉ុន្តែតម្រូវឲ្យបន្តធ្វើចត្តាឡីស័ក១៤ ថ្ងៃទៀត នៅសណ្ឋាគារសុខា

104

ភ្នំពេញ៖ តារាចម្រៀង ប្រចាំក្នុងផលិតកម្មរស្មីហង្សមាស វី ឌីណែត បានប្រកាសនៅក្នុងបណ្ដាញសង្គមរបស់ខ្លួនថា ៖មនាងបានជាសះ ស្បើយហើយ ពីជំងឺដ៏កាចសាហាវកូវីដ-១៩ បន្ទាប់ពីក្រុមគ្រូពេទ្យបានយកចិត្តទុកដាក់ព្យាបាល អស់រយៈពេល១៤ថ្ងៃកន្លងមក។ ប៉ុន្តែទោះបីជានាងបានជាសះ ស្បើយពីជំងឺនេះក្ដី តារាចម្រៀង វី ឌីណែត ត្រូវបន្តធ្វើចត្តាឡីស័ក រយៈពេល ១៤ថ្ងៃបន្ថែមទៀត នៅឯសណ្ឋាគារសុខា ។

កញ្ញា វី លីដា ជាបងស្រីបង្កើតរបស់តារាចម្រៀង វី ឌីណែត បានឲ្យដឹងថា៖
ប្អូនស្រីរបស់ខ្លួន គឺកញ្ញា វី ឌីណែត ពិតជាបានជាសះស្បើយពីជំងឺកូវីដ-១៩ ពិតមែន ប៉ុន្តែពេលនេះ មិនបានធ្វើដំណើរមកសម្រាកក្នុងផ្ទះធម្មតានោះទេ ពោលគឺត្រូវធ្វើដំណើរទៅធ្វើចត្តាឡីស័ក នៅក្នុងសណ្ឋាគារសុខា រយៈពេល១៤ថ្ងៃបន្ថែមទៀត។

គួររំលឹកថា៖ រហូតមកទល់នឹងពេលនេះ ក្រុមគ្រួសាររបស់តារាចម្រៀងជើងចាស់ ហួរ ឡាវី ត្រូវបានមហាជនដឹងថា បានវាយប្រហារ ដោយជំងឺដ៏កាចសាហាវកូវីដ-១៩ យ៉ាងខ្លាំង ខណៈភរិយារបស់លោក ទើបតែទទួលមរណភាព កាលពីថ្ងៃទី១៩ ខែមីនា កន្លងទៅថ្មីៗនេះ ដោយសារជំងឺ កាចសាហាវកូវីដ-១៩។ ងាកមកកូនស្រីរបស់លោកវិញ នៅពេលនេះសរុប៣នាក់ បានឆ្លងជំងឺនេះ។ ប៉ុន្តែនៅល្ងាចនេះតារាចម្រៀង វី ឌីណែត បានជាសះស្បើយ និងបន្តធ្វើចត្តាឡីស័ក រយៈពេល១៤ថ្ងៃបន្ដ ទៀត នៅសណ្ឋាគារសុខា ភ្នំពេញ ៕ សំរិត

អត្ថបទដែលជាប់ទាក់ទង