ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ស្ងាត់ៗ កញ្ញា អ៊ុក សុវណ្ណារី ដាក់មួយបទទៀតហើយ ទិញឡេអុជធូប ពីរោះរណ្តំពេក ដល់ថ្នាក់ ហ្វេនៗ លាន់មាត់ ពិតជាមាន ទេពកោសលមែនក្មេងសោះ

127

 

ភ្នំពេញ៖ អ្នកគាំទ្រ ជាច្រើន ពិតជានៅចាំ មិនទាន់ភ្លេចទេមើលទៅ កុមារីម្នាក់ឈ្មោះ អ៊ុក សុវណ្ណារី ​នោះ ដែលជាអតីបេក្ខនារី ធ្លាប់ចូលប្រឡងក្នុង កម្មវិធីប្រឡងចម្រៀងកុមារលំដាប់ថ្នាក់ពិភពលោក The Voice Kids Cambodia រដូវកាលទី១ កំឡុងឆ្នាំ ២០១៧។
បើទោះជា កញ្ញា សុវណ្ណារី មិនទទួលបានជ័យលាភីក៏ដោយ ក៏កុមារីរូបនេះ នៅតែទទួលបានការគាំទ្រយ៉ាងខ្លាំងពីអ្នកគាំទ្រជាច្រើនរបស់ខ្លួន។ បច្ចុប្បន្ននេះ អ៊ុក សុវណ្ណារី ក៏បានក្លាយជាតារាចម្រៀង ដ៏មានប្រជាប្រិយម្នាក់ ប្រចាំផលិតកម្ម Galaxy Navatra រាល់បទជាច្រើន របស់ អតីបេក្ខនារីរូបនេះ ទទួលបានការពេញចិត្តយ៉ាងខ្លាំងពីសំណាក់ហ្វេនៗ របស់ខ្លួន។
ជាក់ស្តែងនៅព្រឹកមិញនេះទៀត នាថ្ងៃទី០៥ ខែមីនា ឆ្នាំ ២០២១ ខាងផលិតកម្មបានបញ្ចេញចម្រៀងមួយបទទៀតហើយ សម្រាប់ សុវណ្ណារី ក្រោមចំណងជើងថា៖ ទិញឡេអុជធូប ដែលជាការ និពន្ធ Melo dy និងទំនុកច្រៀង ដោយ La Phim រួមនិង និពន្ធបទភ្លេង ដោយ សាក់ ធារិទ្ធ។
ស្តាប់ចប់ភ្លាម សូម្បីតែ យឿន ពិសី ​ម្ចាស់​ពានរង្វាន់ Cambodia’s Got Talent រដូវ​កាល​ទី១ ក៏បានចូល comment ដែរថា “បលែកកប់ហ្មងបទនេះ ។ មិនទាន់អស់ទេ ក្នុងនោះ ក៏មានអ្នកគាំទ្រជាច្រើន បង្ហាញអារម្មណ៍ថា ៖ ពីរោះណាស់បាទ, ពីរោះរណ្ដំចិត្តតែម្ដង idol
សង្ឃឹមថា៖ មានបទកន្ទ្រឹម អោយidolតូច ឆាប់ៗ, សំឡេង​ឡេីង​ក្រមុំ​ហេីយ ​ពីរោះ​ណាស់, ចេញមួយៗ ពីរោះណាស់ អាយដល, ពីរោះប្លែក, មកដល់ ហើយនាងតូច មួយបទនេះ ឡូយណាស់ ភ្លេងក៏ពីរោះ។ តោះដើម្បីកុំឲ្យខាតពេលយូរ ទៅស្តាប់ និងទស្សនាទំាងអស់គ្នា ដើម្បីលើទឹកចិត្ដសីល្បៈកូនខ្មែរយើង ៕ សំរិត

អត្ថបទដែលជាប់ទាក់ទង