ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កូនស្រីច្បងរបស់ស្រី លាភ ធំពេញក្រមុំស្តូកទៅហើយ ថែមទាំងស្រស់ស្អាត ហើយមានទេកោសល ផ្នែកសីល្បៈដ៏ប៉ិនប្រសព្វទៀត

538

ភ្នំពេញ៖ ស្រីលាភ គឺជាតារាកំប្លែងដ៏ល្បីនៅក្នុងក្រុមរបស់នាយក្រឹម ដែលនាងមានឈ្មោះពិតហៅថា អ្នកនាងគង់ ច័ន្ទស៊ីណា ក្រោយពេលសម្ដែងជាមួយនាយក្រឹមយូរទៅ នាងក៏មានទំនាក់ទំនងស្នេហាជាមួយនាយក្រឹម ហើយក៏បង្កើតបានកូនស្រីភ្លោះដ៏ស្រស់ស្អាត គួរអោយស្រលាញ់ពីរនាក់ដែលជាតំណក់ឈា ម របស់នាយក្រឹម និងរូបនាង។
តែអ្នកនាង ស្រី លាភក៏មានកូនស្រីច្បងម្នាក់ទៀត ដែលមហាជនខ្លះបានដឹង និងខ្លះទៀតប្រហែលជាមិនបានដឹងទេមើលទៅ ដែលកូនស្រីច្បងរបស់ស្រី លាភនេះ គឺជាកូនរបស់នាងជាមួយស្វាមីមុន ហើយបានលែងលះគ្នាទៅហើយ។
សូមបញ្ជាក់ថាកូនស្រី ច្បងរបស់ស្រី លាភមានឈ្មោះថា គង់ ដារ៉ាទី ហៅទីទី ទើបតែមានឱកាសចូលរួមសម្តែងនៅក្នុងរឿង កូនពស់កេងកងរបស់ស្ថានីយន៍ ទូរទស្សន៍ហង្សមាស រួមជាមួយម្តាយផងដែរ ។
ដោយឡែកឈានចូលមកដល់ខែមេសា ឆ្នាំ ២០២១នេះ កូនស្រី ច្បងរបស់ស្រី លាភ ទីទីមានអាយុ១៧ឆ្នាំហើយ ចំណែកឯរូបរាងរបស់នាងវិញ ពិតជាស្រស់ស្អាត ខ្លាំងណាស់ ពេញក្រមុំស្តូកតែម្ដង។ដូច្នេះចង់ជ្រាបអោយកាន់តែច្បាស់សូមប្រិយមិត្តទស្សនារូបភាពដែលនៅខាងក្រោមនេះទាំងអស់គ្នា៕ សំរិត

អត្ថបទដែលជាប់ទាក់ទង