ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ខែឧសភា ឬ មិថុនាចាប់ផ្ដើមលីគទី២ នៃបាល់ទាត់ ?

60

 

ភ្នំពេញ៖ថ្មីៗនេះបានលេចឭពត៌មានមកថាការប្រកួតពានរង្វាន់ជម្រើសជើងឯកជាតិ លីគទី២ ឬ ‘លីគលំដាប់ទី២ កម្ពុជា’ (Cambodian Second League) អាចនឹងចាប់ផ្ដើមប្រកួតរដូវកាលថ្មី នៅអំឡុងខែឧសភា ឬមិថុនា ឆ្នាំ២០២១ ខាងមុខនេះ។
ពត៌មានខាងលើបានឲ្យដឹងទៀតថា ការសម្រេចយកខែឧសភា ឬខែមិថុនា នេះ គឺដោយសារចំពេលទៅនឹងការប្រកួតពានរង្វាន់សម្តេចតេជោវគ្គថ្នាក់ខេត្តត្រូវបានបញ្ចប់ការប្រកួតទាំងស្រុង។
ទោះជាយ៉ាងណាក៏អ្វីៗអាចនឹងប្រែប្រួលប្រសិនបើស្ថានភាពជំងឺកូវីដ១៩ដែលកំពុង
រាតត្បាតនៅក្នុងប្រទេសកម្ពុជា នៅតែបន្តអូសបន្លាយនោះ។
បើគ្មានអ្វីប្រែប្រួលទេ ‘លីគលំដាប់ទី២ កម្ពុជា’ អាចនឹងមាន ១០ក្រុមចូលរួមដដែលគឺ ក្រុមបាល់ទាត់កោះកុងអែហ្វស៊ី,ក្រុមបាល់ទាត់អាយអេសអាយដង្កោសែនជ័យ,ក្រុមបាល់ទាត់យុវជនសាលាបាល់ទាត់ជាតិបាទីដែលធ្លាក់មកពីលីគកំពូលកម្ពុជា,ក្រុមបាល់ទាត់សៀមរាបអែហ្វស៊ី, ក្រុមបាល់ទាត់ឬទ្ធីសែន, ក្រុមបាល់ទាត់ខេត្តស្វាយរៀង, ក្រុមបាល់ទាត់ខេត្តកំពង់ស្ពឺ, ក្រុមបាល់ទាត់ខេត្តត្បូងឃ្មុំ, ក្រុមយុវជនអាយុក្រោម ២១ឆ្នាំរបស់ក្លិបភ្នំពេញក្រោន និង យុវជនកងយោធពលខេមរភូមិន្ទ អាយុក្រោម ២១ឆ្នាំ។
ប្រសិនបើក្រុមខាងលើមិនអាចចូលរួមបានទេនោះនឹងមានក្រុមផ្សេងទៀតដាក់ពាក្យ
ចូលរួមប្រកួតវិញ ដូច្នេះចំនួនក្រុមអាចអាស្រ័យលើស្ថានភាពនៅពេលបន្ទាប់។
សូមបញ្ជាក់ថា លីគលំដាប់ទី២ កម្ពុជា បានចាប់ផ្ដើមជាលើកដំបូងកាលពីឆ្នាំ២០១៦ ដោយកាលនោះមាន ៩ក្រុមចូលរួមប្រកួត ជើងឯកគឺបានទៅក្លិបគីរីវង់សុខសែនជ័យ ខណៈនៅរដូវកាលទី២ ឆ្នាំ២០១៧ មាន ៧ក្រុមចូលរួមប្រកួតនិងជើងឯកគឺបានទៅក្លិបវិសាខា ដោយឡែកនៅរដូវកាល២០១៨, ២០១៩ ខកខានមិនអាចរៀបចំដំណើរការទៅបាន ទើបតែនៅឆ្នាំ២០២០ កន្លងទៅដំណើរការឡើងវិញ មានក្រុមចំនួន ១០ចូលរួម ហើយជើងឯកគឺបានទៅក្លិបបាល់ទាត់ខេត្តព្រៃវែងដែលបច្ចុប្បន្នកំពុងលេងនៅលីគកំពូលកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង