ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កញ្ញាសុទ្ធ ស្រីលក្ខណ៍ ជាស្រ្តីខ្មែរដំបូង ដែលបាន ទទួលសញ្ញាប័ណ្ណគ្រូបង្វឹក អត្តពលកម្មកម្រិតអន្តរជាតិ

92

ភ្នំពេញ៖កញ្ញាសុទ្ធស្រីលក្ខណ៍ គឺជាគ្រូបង្វឹកក្រុមជម្រើសជាតិ អត្តពលម្មទទួលបានសញ្ញាប័ត្រ ជាគ្រូបង្វឹកអត្តពលកម្មកម្រិតអន្តរ

ជាតិក្នុងវគ្គបណ្តុះបណ្តាលតាមរយៈអនឡាញ ដែលមានឈ្មោះថា Basic Srength And Coditioning Course ដោយADC Jakarta ដែលមានរយៈពេល៤ថ្ងៃ ក៏ជាស្រ្តីដំបូងរបស់ សហព័ន្ធខ្មែរអត្តពលកម្មស្ម័គ្រ។
កញ្ញាសុទ្ធស្រីលក្ខណ៍ដែលជា អតីតកីឡាការិនីរត់ប្រណាំង ជម្រើសជាតិនិងបច្ចុប្បន្នជា គ្រូអប់រំកាយនិងកីឡានិងជាគ្រូបង្វឹកអត្ត
ពលកម្មជម្រ់សជាតិបានប្រាប់ឲ្យដឹង តាមប្រព័ន្ធអនឡាញថា វគ្គបណ្តុះបណ្តាលតាម រយៈអនឡាញដែលមានឈ្មោះថា Basic Sren gth And Coditioning Course ដោយ ADC Jakarta បានសិក្ខាកាមចូលរួមមកពី១៣ប្រទេស ដែលបង្រៀនដោយលោកគ្រូជនជាតិថៃ សិង្ហបូរី និងឥណ្ឌូនេស៊ីដែលមាន រយៈពេល៤ថ្ងៃចាប់ពីថ្ងៃទី១៦ដល់១៩ ខែមេសា ឆ្នាំ២០២១ថ្មីៗកន្លងមកនេះ។
គ្រូបង្វឹកវ័យក្មេងរូបនេះបានបន្តថា សម្រាប់ការចុះឈ្មោះ ចូលរៀនវគ្គខាងលើនេះដោយ មានការអនុញ្ញាតពីសហព័ន្ធខ្មែរអត្តពលកម្មស្ម័គ្រ ពីព្រោះសហព័ន្ធខ្មែរអត្តពលកម្មស្ម័គ្រ ជាបញ្ជូនអ្នកគ្រូឲ្យចូលរៀនវគ្គនេះ។ វគ្គ Basic Sren gth And Coditioning Course ជាវគ្គគ្រូបង្វឹកបង្រៀនគ្រូបង្វឹក ដូច្នេះអ្នកគ្រូនឹងចំណេះដឹងទំាងនេះ មកបង្ហាត់បង្រៀន ក្រុមកីឡាករ-កីឡាការិនី អត្តពលកម្មជម្រើជាតិកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង