ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

តួល្ខោនស្រី ផន សុផារី លះបង់ទឹកដោះខ្លួន ជួយជីវិត ទារកកម្សត់កើតមិនគ្រប់ខែកំពុងនៅបន្ទប់ ICU

208

 

ភ្នំពេញ៖ កាលពីពេលកន្លងទៅ មហាជនអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកធ្លាប់បានដឹងជាច្រើន មកហើយពីរឿងរ៉ាវដ៏កម្សត់របស់ទារក កើតមកមិនគ្រប់ខែស្ថិតនៅក្នុងបន្ទប់ ICU ហើយអ្នកម្តាយគ្មានទឹកដោះគ្រប់គ្រាន់ ដើម្បីផ្គត់ផ្គង់ដល់រូបគេ ធ្វើហើយមហាជនជាច្រើនមាន ការអាណិតយ៉ាងខ្លាំង ។
ដោយឡែកថ្មីៗនេះ មហាជនអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក ក៏កំពុងចាប់ផ្តើមចាប់អារម្មណ៍សាជាថ្មីដល់ទារករូបនោះ ក្រោយពីការបង្ហោះរូបភាព និង សាររបស់តារាកំប្លែង និង តួល្ខោន អ្នកនាង ផន សុផារី រៀបរាប់ពីទារករូបនោះ ។
តួល្ខោន អ្នកនាង ផន សុផារី បានឱ្យដឹងថា ទារករូប នោះបានឆ្លងផុតដំណាក់កាលដំបូងហើយ ក៏ព្រោះតែការខិតខំរបស់គ្រូពេទ្យ គួបផ្សំនឹងការបៅទឹកដោះ ដែលជាទឹកដោះរបស់ នាងផ្ទាល់ ហើយតំណាក់កាល បន្តទៀតទារកកម្សត់រូបនោះ គឺត្រូវពឹងផ្អែកលើការផ្តល់ទឹកដោះ សម្រាប់បៅទ្រទ្រង់បន្តទៀត ដូចនេះ
អ្នកនាង ផន សុផារី ក៏សម្រេចចិត្តយកទឹកដោះដែល នាងបានប៊ូមរក្សាទុកឱ្យទារករូបនោះ ។
តារាស្រីខាងលើនេះ បានរៀបរាប់ថា «៨០ % ពេទ្យប្រាប់ថាគ្មានសង្ឃឹមថា កូននេះរស់ទេ! កូនសម្រាលដោយមិនគ្រប់ខែ ម្តាយឆ្លងកូវិដ-១៩កូន
ក៏គ្មានទឹកដោះឱ្យកូនបៅ ។ ថ្ងៃដែលកូនត្រូវបើកភ្នែកឃើញពិភពលោក ដ៏ស្រស់ស្អាត តែកូនត្រូវនៅក្នុងបន្ទប់ ICU ទៅវិញ ។
ព្រោះតែទឹកដោះខ្ញុំ និង ការខិតខំប្រឹងប្រែងរបស់គ្រូពេទ្យ ពេលនេះគាត់ឆ្លងផុតទុក្ខធំហើយក្នុងតំណាក់កាលដំបូង ឥលូវដំណាក់កាលទីពីរ គឺពឹងលើទឹកដោះ ព្រោះពេទ្យថាទឹកដោះមីងល្អ ធ្វើឱ្យកូនធំធាត់ និង រឹងមាំ អាចឆ្លងកាត់តំណាក់កាលធំបាន ។
មីងសូមបួងសួងដល់ទេវតា សូមជួយតាមថែរក្សា កូនឱ្យកូនរឹងមាំ ឆ្លងផុតដំណាក់កាលបន្ទាប់ទៀតបាន ។ មីងសន្យាថា នឹងទុកទឹកដោះនេះឱ្យកូនទាំងអស់ណា! ខំមឹមឱ្យច្រើនឆាប់ធំ ពេលធំឡើងស្គាល់មីងផងណាកូនណា» ។
ក្រោយពីឃើញខ្លឹមសាររបស់តារាកំប្លែង និង តួល្ខោន ផង សុផារី បានឱ្យដឹងបែបនេះហើយ មហាជនអ្នកលេងបណ្តាញសង្គមជាច្រើន បានចូលរួមអបអរទារក និង ម្តាយ ដែលមានសង្ឃឹមឡើងវិញ ក្នុងដំណាក់កាលជាបន្តបន្ទាប់ ពីការជួយផ្តល់ទឹកដោះ របស់តារាស្រីរូបនេះ ។ លើសពីនោះ មហាជនជា ច្រើន ក៏បានអរគុណ និង សរសើរទឹកចិត្តបុណ្យដ៏ធំធេង របស់ផនសុផារីផងដែរ ៕ សំរិត

អត្ថបទដែលជាប់ទាក់ទង