ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កីឡា៨ប្រភេទហ្វឹកហាត់ នៅក្រៅប្រទេសយ៉ាង សកម្មត្រៀមចូលរួម SEA GAMES 2021 នៅវៀតណាមនាខែវិច្ឆិកាខាងមុខនេះ

153

 

ភ្នំពេញ៖ក្រុមកីឡាករ-កីឡាការិនីកម្ពុជាចំនួន៨ប្រភេទកីឡាកំពុងធ្វើការ ហ្វឹកហាត់នៅក្រៅប្រទេសយ៉ាងសកម្មទោះបីស្ថិត ក្នុងស្ថានភាពការរាតត្បាតមេរោគ COVID-19 ដើម្បីពង្រឹងសមត្ថភាព និងបច្ចេកទេសត្រៀមចូលរួម ព្រឹត្តិការណ៍ការប្រកួតកីឡា SEA GAMES 2021 នៅទីក្រុងហាណូយ ប្រទេសវៀតណាមនាខែវិច្ឆិកា ឆ្នាំ២០២១ខាងមុខនេះ។
លោក គង់ សក្ខិដា អគ្គលេខាធិការរងនៃខេមរសហព័ន្ធតេក្វាន់ដូ WT បានប្រាប់តាមប្រព័ន្ធអនឡាញថា សហព័ន្ធមានកីឡាការិនីតេក្វាន់ដូម្នាក់ ធ្វើការហ្វឹកហាត់នៅសហរដ្ឋអាមេរិក ថិប កាសាន់ទ្រីនីកូល កូនខ្មែររស់នៅសហរដ្ឋអាមេរិក ប្រកួតក្នុងប្រភេទទម្ងន់ក្រោម៥៧គីឡូក្រាម និងបេក្ខនារីលរួមការប្រកួតវគ្គជម្រុះ កីឡាតេក្វាន់ដូ WT នៃព្រឹត្តិការណ៍ការប្រកួតកីឡាអូឡាំពិតូក្យូទ្វីបអាស៊ី “Asia qualification Tournament for Tokyo 2020 Olympic Game ” នៃប្រទេសជប៉ុន នៅប្រទេសJordan ប្រព្រឹត្តចាប់ពីថ្ងៃទី១៧ដល់ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១។
លោក ហែម គីរី អគ្គលេខាធិការ សហព័ន្ធខ្មែរអត្តពលកម្មស័្មគ្របាន ប្រាប់តាមសារអេឡិចត្រូនិចថា ក្រុមកីឡាករ-កីឡាការិនីកម្ពុជា ចំនួនចំនួន៥នាក់កំពុងធ្វើការហ្វឹកហាត់នៅ ក្រៅប្រទេសក្នុងនោះកីឡាករហែលទឹក៣នាក់ និងកីឡាការិនី២នាក់ក៏ ស្ថិតក្នុងក្រុមជម្រើសជាតិ២០២១ដែរ។
ក្រៅពីកីឡា២ប្រភេទខាងលើកនេះ នឹងមានកីឡា៦ប្រភេទទៀត គឺកីឡាជីជឺតស៊ីចំនួន៣នាក់ កីឡាករ២នាក់ កីឡាការិនី១នាក់ កីឡាម៉ូតូទឹក កីឡាករចំនួន៧នាក់ កីឡាជិះសេះ២នាក់ កីឡាករ១នាក់ កីឡាការិនី១នាក់ កីឡាវាយសីកីឡាករ១នាក់ កីឡាប្រដាល់សកលកីឡាករ១នាក់ និងកីឡាបាល់បោះ៨នាក់៕

អត្ថបទដែលជាប់ទាក់ទង